Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Voice

កម្មវិធី AVI VOICE​ ៖ ក្រោយបង្កើតបាន២ឆ្នាំ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបង្កើតដោយបញ្ញាវន្តកូនខ្មែរ ល្បីដល់អន្តរជាតិ

ថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៩- ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ គឺជាខួបពីរឆ្នាំគត់នៃការសម្ពោធវិទ្យាស្ថានចក្ខុវិស័យអាស៊ីដែលបង្កើតឡើងដោយក្រុមនិស្សិតបញ្ញាវន្តខ្មែរ មួយក្រុមដែលបញ្ចប់ការសិក្សានៅបរទេសនិងក្នុងស្រុក។ ក្រោយការបង្កើតបានពីរឆ្នាំ វិទ្យាស្ថានក្មេងខ្ចីមួយនេះដែលមានថ្នាក់ដឹកនាំសុទ្ធសឹងតែជាបញ្ញាវន្តខ្មែរ បានបោះពុម្ពសំណេរ ការវិភាគស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងវប្បធម៌រាប់រយច្បាប់ ហើយត្រូវបានបណ្តាញអន្តរជាតិទទួលស្កាល់ និងធ្វើជាដៃគូសហការ ។ បន្ថែមពីនេះ បញ្ញាវន្តខ្មែរក្នុងវិទ្យាស្ថាន ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិស្នើសុំជាវាគ្មិនដើម្បីជជែកពីបញ្ហាជាតិ តំបន់លើទិដ្ឋភាពសំខាន់ៗដូចជាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាដើមដែលជាមោទកភាពមួយផងដែរ។ សូមស្តាប់កិច្ចសន្ទនារវាង បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានឆ្លើយសំនួរ ស៊ុន មេសា ក្នុងកម្មវិធីAVI-Voice ជុំវិញវឌ្ឍនភាពរយៈពេល២ឆ្នាំ និងដើមចមនៃការបង្កើតវិទ្យាស្ថានចក្ខុវិស័យអាស។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Cambodia’s Battle Against the Covid-19 Pandemic: Not a Matter of Luck

Cambodia has done relatively well in its battle against the Covid-19 pandemic, thanks to leadership, targeted measures, and rapid crisis response. After a year of battling the Covid-19 pandemic, Cambodia is in relatively good shape. The Kingdom reported its first Covid-19 case on 27 January 2020 – a Chinese tourist from Wuhan. The first local...
Read More

កម្មវិធី AVI VOICE​ ៖ កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម

វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញគោលនយោបាយការបរទេស និងភូមិសាស្រ្តនយោបាយដែលផ្តោតសំខាន់នៅក្នុងតំបន់អាស៊ាន និងមេគង្គ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ New South Wales Canberra ប្រទេសអូស្រ្តាលី និងថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។ បច្ចុប្បន្ន ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកវិភាគនយោបាយនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិមួយចំនួន កំពុងតែតាមដានជាពិសេសជុំវិញវឌ្ឍនភាពនៃសមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីព្រឹត្តការណ៍នៃការចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើសមាជនេះ តើ លោកបណ្ឌិត បានសង្កេតឃើញនូវទិដ្ឋភាពអ្វីខ្លះដែរ? ហើយហេតុអ្វីបានជាវៀតណាមចាំបាច់ត្រូវមានសមាជថ្នាក់ជាតិនេះដែរ?វាគ្មិន៖ ជាទិដ្ឋភាពរួម យើងសង្កេតឃើញថាសមាជថ្នាក់ជាតិលើកទី១៣ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសទាក់ទងទៅនឹងចំនួនអ្នកចូលរួមដែលជាស្ត្រី គឺមានចំនួនកើនឡើងរហូតទៅដល់១៤% បើធៀបទៅនឹងសមាជមុនៗ ពិសេសសមាជលើកទី១២ ដែលមានត្រឹមតែ ១២% ប៉ុណ្ណោះ។ ដូច្នេះហើយ នេះអាចសបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនំាវៀតណាមកាន់តែឱ្យតម្លៃច្រើនទៅលើការចូលរួមរបស់ស្រ្ដីក្នុងជីវភាពនយោបាយ ជាពិសេសទៅលើក្បាលម៉ាស៊ីនដឹកនំានយោបាយរបស់ប្រទេសវៀតណាមផ្ទាល់ (គណៈបក្សកុម្មុយនីស្តវៀតណាម)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី២ គឺសមាជនេះប្រព្រឹត្តឡើងស្របពេលជាមួយនឹងការផ្លាស់ប្ដូរប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក...
Read More

កម្មវិធី AVI VOICE ៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះ

បណ្ឌិត ឆេង គឹមឡុង៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះក្រោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃពុធកន្លងទៅលើលទ្ធភាពនៃការបោះប័ណ្ណបំណុលសាធារណៈរបស់រដ្ឋជាលើកទី១ដើម្បីគៀងគរប្រភពទុនក្នុងស្រុកនោះ បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានពន្យល់និងបញ្ជាក់មូលហេតុនៃការបោះបំណុលសាធារណៈរបស់រដ្ឋាភិបាល។ ក្នុងនោះ លោកបណ្ឌិត បានមើលឃើញថា បើរដ្ឋប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រនិងប្រតិបត្តិការនៃការបោះបំណុលនេះ រដ្ឋនឹងអាចធ្វើបាននៅក្នុងអាណត្តិទី៦នៃដែលមានពេលសល់តែ៣ឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលច្បាប់ស្តីពីការលក់ប័ណ្ណបំណុលសាធារណៈនេះ បានចូលជាធរមានរួចរាល់ហើយកាលពីចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិក

អ្នកសិក្សាផ្នែកការបរទេស៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិកនៅថ្ងៃទី 21 ខែមករានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បាន ចុះផ្សាយអត្ថបទមួយដោយមើលទៅលើ ការងាររបស់ ប្រធានាធិបតីអាមេរិក ដូណាត្រាំ នៅតំបន់អាស៊ី និង ឱកាសរបស់កម្ពុជាដើម្បីបង្កើន ភាព ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកសិក្សាផ្នែកការបរទេសលោក ជូ វិធុរ័ក្សបណ្ឌិត អ្នកសិក្សានយោបាយការបរទេសពី មជ្ឈមណ្ឌលសាយហ្គនសម្រាប់សិក្សាអន្តរជាតិ បានលើកឡើងថា កម្ពុជា អាចប្រើក្រុមបញ្ចុះបញ្ចូល (Lobby) ដើម្បីឲ្យក្រុមនេះ ភ្ជាប់ទំនាក់ទំនងឬក៏កសាងទំនាក់ទំនងរបស់កម្ពុជាឲ្យកាន់តែ ស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលអាមេរិកាំងផ្ទាល់ក៏ដូចជាសមាជិក រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិចដែលជារីករាយតែងតែស្នើឲ្យមានការដាក់ទណ្ឌកម្ម ឬក៏រិះគន់កម្ពុជា មិនសំចៃមាត់ឡើយ។ សម្រាប់អ្នកជំនាញដដែល ប្រទេសនៅក្នុងតំបន់អាស៊ានរួមទាំងប្រទេសជិតខាងផងក៏បានប្រើ ក្រុមបែបនេះដែរ ដើម្បី បន្ថយការរិះគន់របស់រដ្ឋការវ៉ាស៊ីនតោន មកលើប្រទេសគេតួយ៉ាងដូចជាភូមាជាដើម។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ តំណក់ប្រេងលើកដំបូងរបស់កម្ពុជា និងទម្ងន់របស់កម្ពុជានៅក្នុងភូមិសាស្រ្តនយោបាយ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០   តំណក់ប្រេងលើកដំបូងរបស់កម្ពុជាត្រូវបានចម្រាញ់ចេញពីតំបន់អប្សរាក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកាដូប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា ដែលនាំមកនូវសក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើនជាច្រើន ក៏ដូចជាអាចនាំឱ្យកម្ពុជាមានទម្ងន់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងសកលធ្ងន់ជាងមុនបាន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត អ៊ុំ សុជាតិ បានគូសបញ្ជាក់ពីកាលានុវត្តភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនានា ដែលកម្ពុជាអាចនឹងជួបនាពេលអនាគត។ លោកក៏បានលើកឡើងពីទិសដៅបន្ទាប់ដែលកម្ពុជាគួរដើរ ដើម្បី (១)​ ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់រវាងប្រទេសមហាអំណាច និងអំណាចកណ្តាល ​ (២)​ ជំរុញដំណើរការចចាររវាងកម្ពុជា និងថៃលើតំបន់ត្រួតស៊ីគ្នា និង (៣) ទាញយកនូវគុណប្រយោជន៍ជាអតិបរមាពីអាជីវកម្មបូមប្រេងមួយនេះ។ វាគ្មិន៖ លោកបណ្ឌិត​ អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសកលវិទ្យាល័យទីក្រុងហុងកុង​ (CityU)​ អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI VOICE ៖ អត្ថប្រយោជន៍នៃការប្រែសម្រួលច្បាប់វិនិយោគរបស់កម្ពុជា

បណ្ឌិត ឆេង គឹមឡុង និយាយពីអត្ថប្រយោជន៍នៃការប្រែសម្រួលច្បាប់វិនិយោគរបស់កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងកែសម្រួលច្បាប់វិនិយោគរបស់ខ្លួនដើម្បីទាក់ទាញការវិនិយោគពីបរទេស និងការបង្កើនការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក។ នៅក្នុងនោះ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ក្នុងច្បាប់ថ្មីនៃរដ្ឋាភិបាលបានផ្តោតសំខាន់លើការលើកទឹកចិត្តជាច្រើនចំណុចដល់អ្នកវិនិយោគ ហើយក៏ព្យាយាមកាត់បន្ថយនីតិវិធីស្មុគស្មាញនៃការស្នើសុំផ្សេងៗដែលធ្វើឱ្យអ្នកវិនិយោគិនមិនពេញចិត្តកន្លងមកដែរ។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ មេគង្គ (GMS)

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (7th GMS Summit) កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកមកពេលអំឡុងដើមឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកសាស្រ្តាចារ្យកឹម ដឿន បានរៀបរាប់លម្អិតពីសមិទ្ធិផលសំខាន់ៗ និងបញ្ហាប្រឈមចំបងៗរបស់កិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាមតិយោបល់ដែលកម្ពុជាគួរផ្តោតសំខាន់លើក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី៧នេះ ធ្វើយ៉ាងណាដើម្បីទាញយកនូវប្រយោជន៍ជាអតិបរិមាមកដល់ប្រជាជាតិកម្ពុជា។ វាគ្មិន៖ លោក​ កឹម ដឿន សាស្រ្តាចារ្យនៃសកល​វិទ្យាល័យបញ្ញាសាស្រ្ត (PUC)​ អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន
Read More

Cambodia is taking a pungent, potent approach to food diplomacy: prepare for prahok

Mention Indian cuisine and curry might come to mind, while sushi is one of the most well-known dishes from Japan. But what food is generally associated with Cambodia? If the country’s government and people have their way, it will most certainly be prahok. Described as the secret ingredient in any Khmer kitchen, the salted, crushed and fermented fish...
Read More

កម្មវិធី AVI Voice ៖ ខួបលើកទី៦៥នៃសមាជិកភាពរបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ (United Nations)

ជាក់ស្តែង កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ គឺជាគម្រប់ខួបលើកទី៦៥នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ (UN)។ ក្នុងរយៈពេលជាង៦ទសវត្សកន្លងមកនេះ កម្ពុជាបានទទួលនូវគុណប្រយោជន៍ជាច្រើនពីអង្គការពិភពលោកមួយនេះ ក៏ដូចជាបានចូលរួមចំណែកយ៉ាងច្រើន ត្រឡប់ទៅអង្គការនេះផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានរៀបរាប់យ៉ាងក្បោះក្បាយពីសមិទ្ធិផលសំខាន់ៗរបស់កម្ពុជានៅក្នុងការចូលរួមចំណែករក្សាសន្តិសុខពិភពលោក និង គាំទ្រដល់សកម្មភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ   ដែលយើងអាចចាត់ទុកថាទាំងនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ពោលគឺកម្ពុជាតូច តែមានទឹកចិត្តធំធេងបរិសុទ្ធ។ វាគ្មិន៖ លោក​បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាប្រឹក្សានៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ អ្នកសម្របសម្រួល និងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន
Read More
1 12 13 14 15 16 21

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.