Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះ

បណ្ឌិត ឆេង គឹមឡុង៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះ
ក្រោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃពុធកន្លងទៅលើលទ្ធភាពនៃការបោះប័ណ្ណបំណុលសាធារណៈរបស់រដ្ឋជាលើកទី១ដើម្បីគៀងគរប្រភពទុនក្នុងស្រុកនោះ បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានពន្យល់និងបញ្ជាក់មូលហេតុនៃការបោះបំណុលសាធារណៈរបស់រដ្ឋាភិបាល។ ក្នុងនោះ លោកបណ្ឌិត បានមើលឃើញថា បើរដ្ឋប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រនិងប្រតិបត្តិការនៃការបោះបំណុលនេះ រដ្ឋនឹងអាចធ្វើបាននៅក្នុងអាណត្តិទី៦នៃដែលមានពេលសល់តែ៣ឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលច្បាប់ស្តីពីការលក់ប័ណ្ណបំណុលសាធារណៈនេះ បានចូលជាធរមានរួចរាល់ហើយកាលពីចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031