Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិក

អ្នកសិក្សាផ្នែកការបរទេស៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិក
នៅថ្ងៃទី 21 ខែមករានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បាន ចុះផ្សាយអត្ថបទមួយដោយមើលទៅលើ ការងាររបស់ ប្រធានាធិបតីអាមេរិក ដូណាត្រាំ នៅតំបន់អាស៊ី និង ឱកាសរបស់កម្ពុជាដើម្បីបង្កើន ភាព ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកសិក្សាផ្នែកការបរទេសលោក ជូ វិធុរ័ក្សបណ្ឌិត អ្នកសិក្សានយោបាយការបរទេសពី មជ្ឈមណ្ឌលសាយហ្គនសម្រាប់សិក្សាអន្តរជាតិ បានលើកឡើងថា កម្ពុជា អាចប្រើក្រុមបញ្ចុះបញ្ចូល (Lobby) ដើម្បីឲ្យក្រុមនេះ ភ្ជាប់ទំនាក់ទំនងឬក៏កសាងទំនាក់ទំនងរបស់កម្ពុជាឲ្យកាន់តែ ស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលអាមេរិកាំងផ្ទាល់ក៏ដូចជាសមាជិក រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិចដែលជារីករាយតែងតែស្នើឲ្យមានការដាក់ទណ្ឌកម្ម ឬក៏រិះគន់កម្ពុជា មិនសំចៃមាត់ឡើយ។ សម្រាប់អ្នកជំនាញដដែល ប្រទេសនៅក្នុងតំបន់អាស៊ានរួមទាំងប្រទេសជិតខាងផងក៏បានប្រើ ក្រុមបែបនេះដែរ ដើម្បី បន្ថយការរិះគន់របស់រដ្ឋការវ៉ាស៊ីនតោន មកលើប្រទេសគេតួយ៉ាងដូចជាភូមាជាដើម។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

July 2025
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031