ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិននៅអាឡាស្កាបានក្លាយជាឈុតឆាកមួយនៃការឈានទៅរកការបែងចែកសណ្តាប់ធ្នាប់ពិភពលោកជា ២។ មានការព្រួយបារម្ភតាមកម្រិតផ្សេងៗគ្នាថា ភាពតានតឹងទាំងនេះអាចកែប្រែទំនាក់ទំនងពីការប្រកួតប្រជែងទៅជាទំនាក់ទំនងគូបដិបក្ខ ឬឈានទៅដល់កម្រិតសង្គ្រាមនៅក្នុងទម្រង់ ឬសមរភូមិផ្សេង។ នៅពេលដែលចិនបានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងចិន ចំណោទនឹងលេចឡើងថាប្រសិនបើប្រទេសផ្សេងៗមានការកំណត់លក្ខខណ្ឌខុសគ្នាសម្រាប់ប្រភេទវ៉ាក់សាំងផ្សេងៗតើការបំផ្លាស់ទីរបស់មនុស្សសេរីភាពនៃជម្រើសវេជ្ជសាស្ត្រទំនាក់ទំនងធុរកិច្ច...
Read More