Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ តំណក់ប្រេងលើកដំបូងរបស់កម្ពុជា និងទម្ងន់របស់កម្ពុជានៅក្នុងភូមិសាស្រ្តនយោបាយ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០   តំណក់ប្រេងលើកដំបូងរបស់កម្ពុជាត្រូវបានចម្រាញ់ចេញពីតំបន់អប្សរាក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកាដូប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា ដែលនាំមកនូវសក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើនជាច្រើន ក៏ដូចជាអាចនាំឱ្យកម្ពុជាមានទម្ងន់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងសកលធ្ងន់ជាងមុនបាន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត អ៊ុំ សុជាតិ បានគូសបញ្ជាក់ពីកាលានុវត្តភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនានា ដែលកម្ពុជាអាចនឹងជួបនាពេលអនាគត។ លោកក៏បានលើកឡើងពីទិសដៅបន្ទាប់ដែលកម្ពុជាគួរដើរ ដើម្បី (១)​ ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់រវាងប្រទេសមហាអំណាច និងអំណាច
កណ្តាល ​ (២)​ ជំរុញដំណើរការចចាររវាងកម្ពុជា និងថៃលើតំបន់ត្រួតស៊ីគ្នា និង (៣) ទាញយកនូវគុណប្រយោជន៍ជាអតិបរមាពីអាជីវកម្មបូមប្រេងមួយនេះ។

វាគ្មិន៖ លោកបណ្ឌិត​ អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសកលវិទ្យាល័យ
ទីក្រុងហុងកុង​ (
CityU)​

អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន

Leave a Reply