Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

លោក ទន់ លីណាសុផាឬទ្ធិ

AVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូន

AVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូនAVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូនAVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូន នៅក្នុងការអនុវត្តយន្តការទីផ្សារឥណទានការបូនស្ម័គ្រចិត្ត កម្ពុជាបានទទួលបានជោគជ័យដ៏ធំមួយនៅក្នុងការលក់ឥណទានកាបូនទៅក្នុងទីផ្សារអន្តរជាតិ នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មទៅលើវិស័យអភិរក្សព្រៃឈើ តាមរយៈការអនុវត្តគម្រោង REDD+ របស់ខ្លូន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែន សេរីរដ្ឋា បានពន្យល់អំពីយន្តការទីផ្សារឥណទានការបូន និងផលប្រយោជន៍ពីការលក់ឥណទានកាបូន ក៏ដូចជាភាពជោគជ័យកន្លងមកដែលកម្ពុជាសម្រេចបាននៅក្នុងយន្តការនេះ។ សំណួរទី ១៖ តើអ្វីទៅជាឥណទានកាបូន? ទីផ្សារឥណទានការបូន? ឥណទានកាបូនគឺ ជាការលក់ដោយផ្អែកទៅលើវិញ្ញាបនបត្រ និងបទបញ្ញត្តិដែលអាចធ្វើការជួញដូរបាន ដោយធ្វើការតំណាងជាការកាត់បន្ថយនូវការសាយភាយនូវឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតនៃកាបូន ១តោន។ ការចេញនូវវិញ្ញាបនបត្រ ឬការអនុញ្ញាតនេះគឺ អាចចេញបានដោយស្ថាប័នណាមួយនៃរដ្ឋាភិបាលនៃប្រទេសណាមួយ ឬក៏តាមអង្គភាពឯករាជ្យណាមួយ ដែលមានការចុះបញ្ជីច្បាស់លាស់ និងទទួលបាននូវការយល់ព្រមជាកម្រិតអន្តរជាតិ ដែលពិនិត្រទៅលើគម្រោងនៅលើពិភពលោកទាំងអស់ដោយហ្មត់ចត់។ មានន័យថា គម្រោងហ្នឹងបង្ហាញអំពីសកម្មភាពដើម្បីគាំទ្រទៅដល់ការកាត់បន្ថយនូវឧស្ម័នកាបូនិកដែលសាយភាយទៅក្នុងបរិយាកាស។ អញ្ចឹងនិយាយឱ្យខ្លី ទាក់ទងគម្រោងសម្រាប់ឥណទានកាបូននេះវាអាចមានទម្រង់ជាគម្រោង ដែលធ្វើសកម្មភាពកែលម្អនូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថាមពល ឬក៏ជាគម្រោងដែលការពារអភិរក្សព្រៃឈើ ដែលនេះគឺជាទម្រង់នៃគម្រោងសម្រាប់ធ្វើឥណទានកាបូននៅលើសកលលោក ហើយក៏ដូចនៅក្នុងប្រទេសនីមួយៗដែលបាននឹងកំពុងធ្វើ។ អញ្ចឹងគម្រោងបង្កើតនូវឥណទានកាបូនបាន ទាល់តែបណ្ដាលគម្រោងទាំងឡាយណាបានគោរពយ៉ាងត្រឹមត្រូវទៅនឹងលក្ខណៈវិនិច្ឆ័យ និងគោលការណ៍បង្ហាញអំពីផែនការច្បាស់លាស់ក្នុងការកាត់បន្ថយនូវការភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ឬក៏បានបង្ហាញអំពីសុច្ឆ័នៈនៃផែនការរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល។ ហើយគេធ្វើរបៀបណា? គឺយើងមានទិន្នន័យដើមរបស់យើងដើម្បីប្រៀបធៀបនៅពេលដែលគម្រោងមិនទាន់ចាប់ផ្ដើម តើអ្វីដែលជាព័ត៌មានដើមរបស់យើង។ ហើយនៅពេលដែលយើងចាប់ផ្ដើមអនុវត្តគម្រោង សកម្មភាពដែលយើងធ្វើនេះបង្ហាញឬបញ្ជាក់ឱ្យឃើញថាវាចូលរួមកាត់បន្ថយនូវការប្រើប្រាស់ថាមពល ឬបង្កើននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ឬក៏យើងបានចូលរួមការពារព្រៃឈើដោយមានលក្ខណៈវិនិច្ឆ័យពីភាគីឯករាជ្យដែលខ្ញុំបានលើកឡើងខាងលើ។ អញ្ចឹងបានយើងធ្វើការប្រៀបធៀបលទ្ធផលដែលយើងអនុវត្តគម្រោង និងព័ត៌មានដើមរបស់យើងនេះ។...
Read More

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.