Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

Mr. Lim Menghour

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យAVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យAVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ ក្នុងឆ្នាំ២០២២នេះ កម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ានលើកទីបី ត្រូវមានបន្ទុកជាច្រើនក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺ កម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងនាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលឱ្យឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានពន្យល់ និងលើកឡើងអំពីទស្សនៈវិស័យរបស់កម្ពុជាចំពោះតួនាទីជាប្រធានអាស៊ានរបស់ខ្លួន និងវិស័យអាទិភាពក៏ដូចជាយន្តការដែលកម្ពុជាគួរអនុវត្តក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ ចាប់តាំងពីពិធីប្រគល់តំណែងប្រធានអាស៊ានដល់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មានការជជែកវែកញែកជាច្រើនអំពីមូលដ្ឋានលើតួនាទី និងបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ តែបើទោះជាយ៉ាងណាក៏ដោយ មុននឹងយើងចូលទៅពិភាក្សាអំពីប្រធានបទទាំងនោះ យើងគួរចាំបាច់ជាដំបូងត្រូវស្វែងយល់ពីទស្សនៈ និងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាទៅលើការទទួលខុសត្រូវ និងតួនាទីចម្បងរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន។ សំណួរទី ១៖     ជាដំបូង តើកម្ពុជាមានទស្សនៈយ៉ាងដូចម្ដេចចំពោះជំហររបស់ខ្លួនទៅលើតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ? បើយើងនិយាយអំពីអាស៊ាន និងកម្ពុជា យើងឃើញថាកម្ពុជាបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ដែលជាសមាជិកទី១០ ដែលបានចូលរួមជាមួយនឹងអង្គការតំបន់មួយនេះ។ អញ្ចឹងចាប់តាំងពីកម្ពុជាចូលរួមជាមួយអាស៊ានមក កម្ពុជាតែងតែតម្រង់ទិសគោលនយោបាយការបរទេសរបស់ជាតិ ឱ្យស្របទៅតាមលក្ខខណ្ឌ ឬបរិបទរបស់អាស៊ាន។ និយាយជារួមទៅ...
Read More

កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

Asian Vision Institute · កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល​ និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។ សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី...
Read More

កម្មវិធី AVI Voice ៖ អាស៊ាននឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ជាមួយមហាអំណាច

ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 15ខែវិច្ឆិកានេះ គឺជាកិច្ចប្រជុំកំពូលរបស់អាស៊ានលើកទី 37ដែលមានវៀតណាមជាប្រធានប្តូរវេន។ មានចំណុចសំខាន់ៗជាច្រើន ដែលអាស៊ានបានសម្រេចនិងឯកភាព។ ក្នុងនោះ អាស៊ាន នឹងចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើតលំហូរពាណិជ្ជកម្មរវាងប្រទេស អាស៊ាននិងមហាអំណាចសេដ្ឋកិច្ច 5 ដែលមានចិននិងជប៉ុនជាដើម។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនមកដល់កម្ពុជាផងដែរ។វាគ្មិន៖ លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៖ ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ។ ក្នុងកិច្ចប្រជុំប្រមុខការទូអាស៊ាននិងដៃគូនេះ មានបញ្ហាសំខាន់ៗ៣ដែលជារឿងកត់សំគាល់ខ្លាំងជាងគេ។ ទី១ ការគាំទ្រយ៉ាងពេញទំហឹងរបស់ចិនចំពោះអាស៊ានដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ទី ២ គឺការបង្កើតភាពជាដៃគូរបស់អាមេរិកនិងតំបន់មេគង្គលើកទី១។ ជាកិច្ចប្រជុំដែលអាមេរិកផ្តល់ទម្ងន់ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកអវត្តមានទៅវិញ។ ដោយឡែកបញ្ហាទី៣ គឺជម្លោះរ៉ាំរ៉ៃស្តីពីសមុទ្រចិនខាងត្បូងដែលអាស៊ានស្នើឱ្យមហាអំណាចអាមេរិកនិងចិនបន្ថយភាពតានតឹង។ ដូចនេះភ្ញៀវពិសេសនៃកម្មវិធី AVI Voice របស់យើងនៅសប្តាហ៍នេះ គឺ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.