Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI-SDGs

AVI Voice: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី

ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voice អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Desmond Molloy បានសង្ខេបអំពីស្ថានភាបបច្ចុប្បន្នដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា និងគោលជំហររបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ ក៏ដូចជាវិធានការនានាដែលនឹងត្រូវអនុវត្តសម្រាប់វិបត្តិមួយនេះផងដែរ។ សំណួរទី១៖ ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា តើ (​វាគ្មិន) គិតថាស្ថិរភាពនយោបាយអាចរក្សាបានក្នុងកម្រិតសមហេតុផលទេ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃរដ្ឋប្រហារកាលពីពីរឆ្នាំមុនក្នុងឆ្នាំ ២០២១? ខ្ញុំគិតថាពេលវេលាចុងក្រោយដែលមានស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ។ វាជាពេលព្រឹកដែលរដ្ឋាភិបាលភាគច្រើនរបស់ NLD ដែលទើបតែឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី កំពុងរៀបចំបង្កើតរដ្ឋាភិបាល។ ហើយនៅម៉ោង ៤:០០ ព្រឹក យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ។ កាលនោះមាន​ស្ថិរភាព​សម​ហេតុផល ព្រោះ​មាន​រដ្ឋាភិបាល​ភាគច្រើន។ យើងឃើញមានការធ្វើដំណើររយៈពេល១១ឆ្នាំឯណោះ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលទាក់ទងគ្នា និងឆ្ពោះទៅរកស្ថិរភាព ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងនៃច្បាប់ និងការខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពទាក់ទងនឹងជម្លោះផ្សេងៗដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីការធ្វើរដ្ឋប្រហារ​នោះ​ស្ថិរភាព​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ដំណាក់កាល​មួយ​ដែល​មិន​អាច​ចាត់​ទុក​ថា​មាន​ស្ថិរភាព​នយោបាយ។...
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

AVI Voice ៖ គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

AVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា {{svg_share_icon}} សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី (Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ...
Read More

AVI Voice៖ គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

AVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត...
Read More

AVI Insight ៖ អតីតស្ថាបត្យករពីប្រទេសជប៉ុនម្នាក់បោះបង់ជំនាញចោល ស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក

លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរី ស្រានេះបង្កើតឡើងចេញពីផ្លែក្រូចវល្លិ៍ (Passion)។ ជាស្រាដែលផលិតដោយកូនខ្មែរសុទ្ធសាទដែលមានទីតាំងនៅក្នុងខេត្តកោះកុង។ លោកចំណាយពេលជិត១០ឆ្នាំដើម្បីស្វែងរកផលិតផលស្រាមួយដែលទីផ្សារទទួលស្គាល់។ ក្រៅពីស្រាលោកក៏បានកែច្នៃគ្រឿងស៊ុបទាន់ចិត្តសម្រាប់ពលរដ្ឋទទួលទានផងដែរ។ សូមបញ្ជាក់ថា លោកឌៀប គីមសាន ធ្លាប់ជាអតីតនិស្សិតខ្មែរដែលសិក្សាជ្រៅជ្រះផ្នែកស្ថាបត្យកម្មនៅប្រទេសជប៉ុន។ ហេតុអ្វីបានជាលោកសម្រេចចិត្តបោះចោលជំនាញ ហើយស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក?វាគ្មិន៖ លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧...
Read More

AVI Insight ៖ រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុង

អ្នកស្ថាបត្យកម្មលំអខាងក្នុង៖ ដោយសារកំណើជីវភាព រសនិយមនៃការរស់នៅរបស់ពលរដ្ឋបានផ្លាស់ប្តូរលើការតុបតែងការតុបតែងលំអរខាងក្នុងបានក្លាយជារឿងចាំបាច់មួយសម្រាប់ពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធាមួយចំនួនធំ ជាពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ។ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករ និងជាអ្នកជំនាញលើការតុបតែងលំអខាងក្នុងនៃក្រុម Line Décor បានឱ្យដឹងថា រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុងដើម្បីបង្កើនផាសុខភាពសម្រាប់ការរស់នៅ។ បើតាមការបញ្ជាក់ ពលរដ្ឋខ្មែរចង់បានការចនាដែលមានរចនាបទពីបច្ចឹមប្រទេស។វាគ្មិន៖ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Launching of AVI-SDGs Dialogue

On 25 September 2015, global leaders made bold commitments towards building a better world for everyone by adopting the 2030 Sustainable Development Goals (SDGs). These universal, inclusive, and transformative goals cover broad aspects of socio-economic development, governance, biological conservation, and environmental protection. Since the adoption, the SDGs have been integrated into national policies and strategies,...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.