Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

VOA

បទសម្ភាសន៍ VOA៖ ទោះប្រឈម​បញ្ហាច្រើន​ពេល​ប្រជុំ​​អាស៊ាន​ កម្ពុជាធ្វើ​ឲ្យ​មានកិច្ចសន្ទនា​​និងលទ្ធផល

កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាប្រវត្តិសាស្ត្រ​បើកឱកាស​ឲ្យដៃគូ​អន្តរជាតិ​ពិភាក្សា​ត្រង់ទៅ​ត្រង់​មកលើ​បញ្ហា​ស្មុគស្មាញ​ជាសាកល​យ៉ាងច្រើន ​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ លោក ​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ថ្លែងថា​បញ្ហា​តំបន់​និង​សកល​ជាច្រើន​ ដែល​កំពុង​ប្រឈម​ត្រូវបាន​ដោះស្រាយ​និងបន្ត​ដោះស្រាយ​ដោយបើក​ចំហ​សម្រាប់ប្លុក​អាស៊ាន។ សូមស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍ក្រោយកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​​របស់​លោក​ សុខ ខេមរា ​នៃ វីអូអេ ជាមួយ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​ដូច​តទៅ។ Read full article: https://khmer.voanews.com/a/although-facing-issues-at-asean-summits-cambodia-managed-to-open-dialogues-with-results/6856712.html
Read More

ចិន​នឹង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ ពេល​លោក​ខាង​លិច​គាប​សង្កត់​កម្ពុជា

ដ្ឋ NORTH CAROLINA — ប្រទេសចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ជា​ផ្នែក​មួយ​នៃការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយពី​សហរដ្ឋ​អាមរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះពន្ធ​នាំ​ផលិត​ផលពីកម្ពុជា ដែល​ឈ្មោះថា គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វាវុធ​ ឬ Everything But Arms (EBA)​ ​ចំនួន​ ២០ ភាគរយ ​ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិតេយ្យ។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ដែល ​VOA ​ទទួល​បាន​កាលពី​ថ្ងៃសុក្រ​ ចិន​និង​កម្ពុជា​គ្រោង​នឹង​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុង​សប្តាហ៍​នេះ​ និង​ឯកសារ​ចំនួន​ពីរ​ទៀត​ ទាក់ទង​នឹង​ការ​សិក្សា​លើ​គម្រោង​ធ្វើ​ឲ្យប្រសើរ​ឡើង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធលូ​ និង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ​ ដែលជា​តំបន់​ពាណិជ្ជកម្ម​ចិន​ ដែល​រីកដុះដាល​មុន​ពេល​មាន​វិបត្តិ​កូវីដ​១៩។ ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ផ្តល់​ឱកាស​ឲ្យកម្ពុជា​ចាប់ផ្តើម​នាំចេញ​បាន​នូវ​ទំនិញ​របស់​ខ្លួន​បន្ថែម​ទៀត​នេះ ​គឺកើត​ឡើង​ក្នុង​អំឡុង​ពេល​លោក ​វ៉ាង យី (Wang Yi) ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ចំនួន ២​ ថ្ងៃ​ នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ​គឺចាប់ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១២ ​ខែតុលា​ ហើយ​គ្រោងនឹង​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផងដែរ។ Full article...
Read More

បទសម្ភាសន៍ VOA៖ អ្នកវិភាគថា មេដឹកនាំអាស៊ានតាំងចិត្តខ្ពស់ដើម្បីប្រឆាំងនឹងកូវីដ១៩ តែហានិភ័យនៅខ្ពស់

អ្នកវិភាគ​កិច្ចការ​តំបន់​គឺលោក ​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​បាន​ឲ្យដឹងថា កិច្ច​សហ​ប្រតិបត្តិការ​ក្នុងតំបន់ ​ជាពិសេស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ាន​បូក ៣ ​អាច​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ១៩។​ លោក​ថ្លែង​ដូច្នេះ​ដោយសំដៅរួម​ទាំងការ​បង្កើត​កញ្ចប់​មូលនិធិ​ និងការ​ប្តេជ្ញា​យ៉ាង​ខ្លាំង​ពី​ក្រុម​មេដឹកនាំ​ក្នុង​តំបន់ ​​រួមមាន​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ផង ​ដែល​បាន​ចូលរួម​ក្នុងកិច្ចប្រជុំ​ កាលពី​ថ្ងៃអង្គារ​តាម​ប្រព័ន្ធ​អនឡាញ ​Teleconference​ នោះ។ ​លោក ​សុខ ខេមរា​ នៃ​V OA​ បាន​សម្ភាស​លោក​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​តាម​ទូរសព្ទ ​កាល​ពីថ្ងៃព្រហស្បតិ៍៕ Full article available: https://khmer.voanews.com/a/5375171.html
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.