Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

ចិន​នឹង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ ពេល​លោក​ខាង​លិច​គាប​សង្កត់​កម្ពុជា

ដ្ឋ NORTH CAROLINA — ប្រទេសចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ជា​ផ្នែក​មួយ​នៃការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយពី​សហរដ្ឋ​អាមរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះពន្ធ​នាំ​ផលិត​ផលពីកម្ពុជា ដែល​ឈ្មោះថា គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វាវុធ​ ឬ Everything But Arms (EBA)​ ​ចំនួន​ ២០ ភាគរយ ​ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិតេយ្យ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ដែល ​VOA ​ទទួល​បាន​កាលពី​ថ្ងៃសុក្រ​ ចិន​និង​កម្ពុជា​គ្រោង​នឹង​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុង​សប្តាហ៍​នេះ​ និង​ឯកសារ​ចំនួន​ពីរ​ទៀត​ ទាក់ទង​នឹង​ការ​សិក្សា​លើ​គម្រោង​ធ្វើ​ឲ្យប្រសើរ​ឡើង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធលូ​ និង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ​ ដែលជា​តំបន់​ពាណិជ្ជកម្ម​ចិន​ ដែល​រីកដុះដាល​មុន​ពេល​មាន​វិបត្តិ​កូវីដ​១៩។

ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ផ្តល់​ឱកាស​ឲ្យកម្ពុជា​ចាប់ផ្តើម​នាំចេញ​បាន​នូវ​ទំនិញ​របស់​ខ្លួន​បន្ថែម​ទៀត​នេះ ​គឺកើត​ឡើង​ក្នុង​អំឡុង​ពេល​លោក ​វ៉ាង យី (Wang Yi) ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ចំនួន ២​ ថ្ងៃ​ នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ​គឺចាប់ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១២ ​ខែតុលា​ ហើយ​គ្រោងនឹង​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផងដែរ។

Full article available : https://khmer.voanews.com/a/china-boosts-free-trade-with-cambodia-as-eu-us-pressure-cambodia-on-human-rights/5615480.html

Leave a Reply