Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

October 10, 2020
ដ្ឋ NORTH CAROLINA — ប្រទេសចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ជា​ផ្នែក​មួយ​នៃការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយពី​សហរដ្ឋ​អាមរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះពន្ធ​នាំ​ផលិត​ផលពីកម្ពុជា ដែល​ឈ្មោះថា គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វាវុធ​ ឬ Everything But Arms (EBA)​ ​ចំនួន​ ២០ ភាគរយ ​ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិតេយ្យ។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ដែល ​VOA ​ទទួល​បាន​កាលពី​ថ្ងៃសុក្រ​ ចិន​និង​កម្ពុជា​គ្រោង​នឹង​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុង​សប្តាហ៍​នេះ​ និង​ឯកសារ​ចំនួន​ពីរ​ទៀត​ ទាក់ទង​នឹង​ការ​សិក្សា​លើ​គម្រោង​ធ្វើ​ឲ្យប្រសើរ​ឡើង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធលូ​ និង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ​ ដែលជា​តំបន់​ពាណិជ្ជកម្ម​ចិន​ ដែល​រីកដុះដាល​មុន​ពេល​មាន​វិបត្តិ​កូវីដ​១៩។ ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ផ្តល់​ឱកាស​ឲ្យកម្ពុជា​ចាប់ផ្តើម​នាំចេញ​បាន​នូវ​ទំនិញ​របស់​ខ្លួន​បន្ថែម​ទៀត​នេះ ​គឺកើត​ឡើង​ក្នុង​អំឡុង​ពេល​លោក ​វ៉ាង យី (Wang Yi) ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ចំនួន ២​ ថ្ងៃ​ នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ​គឺចាប់ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១២ ​ខែតុលា​ ហើយ​គ្រោងនឹង​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផងដែរ។ Full article...
Read More
រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង យី ​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចំនួន​៥​នៃ​សមាជិក​អាស៊ាន​ រួមមាន​ កម្ពុជា​ ម៉ាឡេស៊ី​ ឡាវ ​ថៃ ​និង​សិង្ហបុរី​ ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៥​ខែ​តុលា​ខាងមុខ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​នៅថ្ងៃ​សុក្រ​នេះ​។ លោក​ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ថ្លែង​ថា​ ទស្សនកិច្ច​របស់​លោក​ វ៉ាង យី អំឡុង​ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​បន្ថែម​រវាង​ចិន​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ដោយ​ឡែក​សម្រាប់​កម្ពុជា ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​ នឹង​ជា​ឱកាស​មួយ​ដ៏​ល្អ​ ដែល​នឹង​អាច​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី ​បញ្ហា​កូវីដ​១៩​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ និង​របៀបវារៈ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។ Full article available : https://www.rfi.fr/km
Read More

Text Widget

Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Nulla vitae elit libero, a pharetra augue. Donec sed odio dui. Etiam porta sem malesuada.

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.