Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

Cambodia 2050

AVI Voice: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

សំណួរទី១៖ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ទាក់ទងទៅនឹងទិដ្ឋភាពទូទៅទៅលើយុទ្ធសាស្ត្រនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក៏ដូចជាគោលបំណង និងទិសដៅរបស់ក្របខ័ណ្ឌនេះនៅក្នុងតំបន់។
Read More

AVI Voice: The Commemoration of the 70th Anniversary of Cambodia-Australia Diplomatic Relations

AVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic RelationsAVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic RelationsAVI VoiceThe Commemoration of the 70th Anniversary of Cambodia-Australia Diplomatic Relations {{svg_share_icon}} Question 1: This year, 2022 marked the 70th anniversary of Cambodia-Australia diplomatic relations which this tie has established since 1952. First of all, from...
Read More

AVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

AVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា {{svg_share_icon}} អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក...
Read More

AVI Insight ៖ បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏(Routledge)ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន

AVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន {{svg_share_icon}} គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី “Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon” ដែលប្រែសម្រួលថា “យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ”។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖  បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧...
Read More

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា...
Read More

AVI Insight ៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារ

លោកជំទាវម៉ម ដាត្ថាលីណែត៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារបង្កើតឡើងកាលពីឆ្នាំ២០១៥ Campure គឺជាក្រុមហ៊ុនមួយដែលនាំចូលផលិតផលចម្រុះទឹកនិងសម្ភារៈផ្ទះបាយពីប្រទេសកូរ៉េ។ ក្រុមហ៊ុននេះ ដឹកនាំដោយលោកជំទាវ ម៉ម ដាត្ថាលីណែត ដែលជាភាគទុននឹក និងជានាយកប្រតិបត្តិផងដែរ។ លោកជំទាវមានយុទ្ធសាស្ត្រដើម្បីបង្កើតក្រុមហ៊ុនមួយដែលមានភាពស្និទ្ធស្នាល និងការធ្វើឱ្យបុគ្គលិកស្រឡាញ់ក្រុមហ៊ុនដូចជារបស់ខ្លួនឯង។វាគ្មិន៖ លោកជំទាវម៉ម ដាត្ថាលីណែតដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

វាគ្មិន៖ ឯកឧត្តម  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពលព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន...
Read More

AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍

Asian Vision Institute · AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ បណ្ឌិត ងួនផាន ភក្តី ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍កាលពីថ្ងៃទី ១២ ខែមេសា ក្រុមការងាររបស់បណ្ឌិតងួនផាន ភក្តីនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសរសេរគោលនយោបាយសង្ខេបខ្លីមួយស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមរយៈការអភិវឌ្ឍដោយផ្តោតលើប្រជាជន៖ ករណីមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ក្នុងស្រុកពារាំងនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនោះ លោកបណ្ឌិតបានលើកឡើងថា តំបន់ទេសចរណ៍ធម្មជាតិពារាំងគឺជាពេជ្យមិនទាន់ច្នៃដែលនឹងមានសក្តានុពលដែលមានសមត្ថភាពបង្កើនកំណើនជីវភាពរបស់ពលរដ្ឋក្នុងតំបន់។វាគ្មិន៖ បណ្ឌិត ងួនផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាសុីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 2 3

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.