Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Insight

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដឹកនាំដោយ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិ និងតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដឹកនាំដោយ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិ និងតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Shu Qiming អតីតអគ្គលេខាធិការគណៈកម្មាធិការជាតិសន្និសិទពិគ្រោះយោបល់នយោបាយប្រជាជនចិន និងគណៈប្រតិភូពីប្រទេសចិន។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធផលនៃសមាជជាតិលើកទី២០ នៃគណបក្សកុម្មុនិស្តចិន (CPC), សកម្មភាព និងគម្រោងសំខាន់ៗរបស់ AVI និងផ្ទះយុវជន, លទ្ធភាពក្នុងការសហការគ្នារវាងស្ថាប័នស្រាវជ្រាវរបស់កម្ពុជា និងចិន,ព្រមទាំងការតភ្ជាប់ និងកិច្ចសហការរវាងយុវជនកម្ពុជា និងចិន។ On 28 March 2023, the Asian Vision Institute (AVI), led by Dr. Chheng Kimlong, Executive-Vice President, and representatives from Youth House for Cambodia-China Friendship (YH-CCF) met H.E....
Read More

“Green Deal” can link ASEAN and the EU for a cleaner future

Cambodia’s 2022 ASEAN chairmanship gave a possible glimpse of Southeast Asia’s future with the Kingdom’s proposed ‘ASEAN Green Deal’. The deal is a framework intended to harness the green economy and combat climate change in the region.  At its centre is a gradual transition toward a future that is sustainable, resource-efficient, resilient and economically competitive....
Read More

AVI Voice : ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)

AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)AVI Voiceការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១) ការបោះឆ្នោតសកលនៅប្រទេសថៃនឹងត្រូវប្រព្រឹត្តឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាប្រធានបទក្ដៅសម្រាប់វឌ្ឍនភាពនៃស្ថានភាពនយោបាយក្នុងប្រទេសថៃ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងគណបក្សធំៗនៅប្រទេសថៃ ដែលរួមមានគណបក្ស Ruam Thai Sang Chart របស់លោកប្រាយុទ្ធដែលទើបតែបង្កើតថ្មី គណបក្សភឿថៃ គណបក្សផ្លាង ប្រាឆារ៉ាត់ និងគណបក្សធំៗមួយចំនួនទៀត។ លើសពីនេះ រឿងរ៉ាវរបស់លោកប្រាយុទ្ធក៏ក្លាយជាផ្ទាំងស៊ីបក្នុងការវិភាគ និងមានការវែកញែកជាច្រើនចំពោះអនាគតរបស់លោកប្រាយុទ្ធផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីនីតិវិធីនៃការបោះឆ្នោតសកលប្រទេសថៃ ការវិវត្តន៍ស្ថានការន៍ចុងក្រោយរបស់ប្រទេសថៃ និងការយល់ឃើញរបស់លោកចំពោះប្រជាប្រិយភាពលោកប្រាយុទ្ធសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ សំណួរទី១៖  ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ? លោក សេង...
Read More

AVI Voice: ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ី

ស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voiceស្ថានភាពបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងគោលជំហរ របស់ប្រធានអាស៊ានឥណ្ឌូនេស៊ីAVI Voice អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Desmond Molloy បានសង្ខេបអំពីស្ថានភាបបច្ចុប្បន្នដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា និងគោលជំហររបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ ក៏ដូចជាវិធានការនានាដែលនឹងត្រូវអនុវត្តសម្រាប់វិបត្តិមួយនេះផងដែរ។ សំណួរទី១៖ ដោយគិតពីស្ថានភាពបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា តើ (​វាគ្មិន) គិតថាស្ថិរភាពនយោបាយអាចរក្សាបានក្នុងកម្រិតសមហេតុផលទេ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមនៃរដ្ឋប្រហារកាលពីពីរឆ្នាំមុនក្នុងឆ្នាំ ២០២១? ខ្ញុំគិតថាពេលវេលាចុងក្រោយដែលមានស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២១ ។ វាជាពេលព្រឹកដែលរដ្ឋាភិបាលភាគច្រើនរបស់ NLD ដែលទើបតែឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ដោយភ្លូកទឹកភ្លូកដី កំពុងរៀបចំបង្កើតរដ្ឋាភិបាល។ ហើយនៅម៉ោង ៤:០០ ព្រឹក យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ។ កាលនោះមាន​ស្ថិរភាព​សម​ហេតុផល ព្រោះ​មាន​រដ្ឋាភិបាល​ភាគច្រើន។ យើងឃើញមានការធ្វើដំណើររយៈពេល១១ឆ្នាំឯណោះ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលទាក់ទងគ្នា និងឆ្ពោះទៅរកស្ថិរភាព ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងនៃច្បាប់ និងការខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពទាក់ទងនឹងជម្លោះផ្សេងៗដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីការធ្វើរដ្ឋប្រហារ​នោះ​ស្ថិរភាព​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ដំណាក់កាល​មួយ​ដែល​មិន​អាច​ចាត់​ទុក​ថា​មាន​ស្ថិរភាព​នយោបាយ។...
Read More

AVI celebrates its 4th year of leading academic thinking

The Asian Vision Institute (AVI) yesterday announced the celebration of its fourth anniversary of leading academic thinking and research for a better Asian region. Founded in 2019, AVI has been dedicated to providing policy-oriented research, analysis, and recommendations on issues related to regional security, international relations, and economic development in Asia, with a focus on...
Read More

AVI Voice: យុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក

AVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោកAVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោកAVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក កាលពីចុងឆ្នាំ២០២២ ជប៉ុនក្រោមរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសដាក់ចេញនូវយុទ្ធិសាស្រ្តសន្តិសុខជាតិថ្មី ក្នុងការពង្រឹងសមត្ថភាពការការពារសន្តិទាំងថ្នាក់ជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់ជាមូលដ្ឋានអំពីសន្តិសុខជាតិរបស់ជប៉ុន និងសារៈសំខាន់ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាផលប៉ះពាល់នៃយុទ្ធសាស្រ្តថ្មីនេះចំពោះតំបន់ និងពិភពលោកទាំងមូលផងដែរ។ សំណួរទី១៖ ប្រទេសជប៉ុនទើបតែបង្ហាញយុទ្ធសាស្ត្រថ្មីរបស់ខ្លួនស្តីពីសន្តិសុខជាតិកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida។ ជាដំបូង ដើម្បីពង្រីកការយល់ដឹងអំពីប្រធានបទនេះ សូម (វាគ្មិន) សង្ខេប និងពន្យល់អំពីនិយមន័យនៃយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុននេះ ហើយតើវាមានសារៈសំខាន់យ៉ាងណាចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាក្នុងតំបន់? ដូចដែលយើងដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ប្រទេសជប៉ុនបានបង្ហាញយុទ្ធសាស្រ្តសន្តិសុខជាតិនិងការពារជាតិថ្មីមួយ ដែលជាសញ្ញាមួយនៃយោធាដ៏ធំបំផុតដែលបានបង្កើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ក្នុងគោលបំណងដើម្បីស្វែងរកការឆ្លើយតបរបស់ប្រទេសទៅនឹងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងបរិយាកាសសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលរាប់បញ្ចូលទាំងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់ជប៉ុនជាមួយប្រទេសជិតខាង។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ ប្រទេសជប៉ុនបានអនុម័តឯកសារថ្មីចំនួនបីគឺ៖ យុទ្ធសាស្ត្រសន្តិសុខជាតិ គោលការណ៍ណែនាំកម្មវិធីការពារជាតិ និងកម្មវិធីការពារពាក់កណ្តាលអាណត្តិ ដែលផ្តល់ការណែនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតសម្រាប់ផ្នែកការទូត ការពារជាតិ សន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា...
Read More

AVI Voice: ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

AVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ ទំនាក់ទំនងរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុបបានឈានមកដល់រយៈពេល៤៥ឆ្នាំ ដែលនេះបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់អង្គការតំបន់ទាំងពីរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក៏ដូចជាបង្ហាញអំពីចក្ខុវិស័យរបស់មេដឹកនាំរបស់អង្គកាតតំបន់ទាំងពីរនេះផងដែរ។ សំណួរទី១៖  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរ នៅឯទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដែលកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងឯកឧត្ដម Charles Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ជាបឋម ខ្ញុំអាចសូមឱ្យលោកបណ្ឌិតជួយរំលេចសង្ខេបអំពីទំនាក់ទំនងកន្លងមកក្នុងរយៈពេល៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ានយើងនេះ បាទសូមអញ្ជើញលោកបណ្ឌិត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ អង្គការតំបន់អាស៊ាន  និង EU សហគមន៍អឺរ៉ុប គឺជាអង្គការពីរ ដែលលេចធ្លោនៅក្នុងពិភពលោក ហើយក៏ជាអង្គការពីរដែលមានភាពជោគជ័យច្រើន គឺនៅក្នុងការជំរុញស្ថេរភាពសន្តិសុខក្នុងតំបន់...
Read More

បទសម្ភាសន៍ VOA៖ ទោះប្រឈម​បញ្ហាច្រើន​ពេល​ប្រជុំ​​អាស៊ាន​ កម្ពុជាធ្វើ​ឲ្យ​មានកិច្ចសន្ទនា​​និងលទ្ធផល

កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាប្រវត្តិសាស្ត្រ​បើកឱកាស​ឲ្យដៃគូ​អន្តរជាតិ​ពិភាក្សា​ត្រង់ទៅ​ត្រង់​មកលើ​បញ្ហា​ស្មុគស្មាញ​ជាសាកល​យ៉ាងច្រើន ​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ លោក ​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ថ្លែងថា​បញ្ហា​តំបន់​និង​សកល​ជាច្រើន​ ដែល​កំពុង​ប្រឈម​ត្រូវបាន​ដោះស្រាយ​និងបន្ត​ដោះស្រាយ​ដោយបើក​ចំហ​សម្រាប់ប្លុក​អាស៊ាន។ សូមស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍ក្រោយកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​​របស់​លោក​ សុខ ខេមរា ​នៃ វីអូអេ ជាមួយ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​ដូច​តទៅ។ Read full article: https://khmer.voanews.com/a/although-facing-issues-at-asean-summits-cambodia-managed-to-open-dialogues-with-results/6856712.html
Read More

AVI Voice: លទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន

AVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ានAVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ានAVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន សំណួរទី១៖   កាលពីថ្ងៃទី២០​ដល់ថ្ងៃទី២៥ ខែវិច្ឆិកា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ឬក៏ហៅថាអាយប៉ា នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលរៀបចំដោយសភាជាតិកម្ពុជា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ ជាបឋម សូម (វាគ្មិន) ជួយពន្យល់បន្តិចអំពី ថាតើអ្វីទៅជាមហាសន្និបាតអន្តរសភាអាស៊ាន? ហើយនៅក្នុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តើកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានត្រូវបានប្រារឰឡើងដោយមានរបៀបវារៈដូចម្តេចខ្លះ?  នៅក្នុងកម្មវិធីនៃការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ យើងឃើញចែកចេញជាពីរផ្នែកធំៗ៖ ទីមួយ៖ គឺការជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ហើយនិងមេដឹកនាំនៃស្ថាប័នរដ្ឋសភា របស់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានជួបរួចម្ដងមកហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ។ នោះគឺជាការជួបប្រជុំទល់មុខកម្រិតខ្ពស់បំផុតរវាងថ្នាក់ដឹកនាំមក ពីផ្នែករដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានហើយនិងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភា។ ក្រោយមកទៀត គឺទាក់ទងទៅនឹងមហាសន្និបាតអន្តរសភាអាស៊ាន យើងហៅថាមហាសន្និបាតលើកទី៤៣របស់អាយប៉ា ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជាបានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនោះ ដែលកិច្ចប្រជុំនោះរួមមាន ការ ជួបប្រជុំរវាងគណៈកម្មការប្រតិបត្តិនៃអន្តរសភារបស់អាស៊ាន មានន័យថាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភាមកពីប្រទេសអាស៊ានទាំង១០ ដែលកម្ពុជាជាប្រធាននៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣នេះ។ហើយមានកម្មវិធីបើករួមទាំងកម្មវិធីជួបប្រជុំទៅតាមគណៈកម្មការបច្ចេកទេស...
Read More

គោលនយោបាយការបរទេសចិន ក្រោយសមាជបក្សលើកទី២០

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) រួមសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំភ្នំពេញបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី "គោលនយោបាយការបរទេសចិន ក្រោយសមាជបក្សលើកទី២០" នៅសណ្ឋាគារចាយ៉ាស្មាត រាជធានីភ្នំពេញ។ កម្មវិធីនេះបានពិភាក្សា និងវាយតម្លៃពីលទ្ធផលសំខាន់ៗមួយចំនួននៃសមាជបក្សលើកទី២០ នៃបក្សកុម្មុយនិស្តចិន (CPC) និងផលបច្ច័យនៃគោលនយោបាយការបរទេសរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ On 07th December 2022, the Asian Vision Institute (AVI), in collaboration with Australian Embassy in Phnom Penh, co-organised a roundtable discussion on “China’s Foreign Policy After the 20th Party Congress” at Jaya Smart Hotel, Phnom Penh, Cambodia. The event...
Read More
1 2 3 7

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.