Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

postkhmer

ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ចិន​ និង​អាមេរិក​ មិនមែន​ជា​ទឹក​ និង​ប្រេង

ខណៈ​ពេល​ដែល​ការប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​កើន​កម្តៅ ប្រទេស​កម្ពុជា​មិនអាច​កាត់បន្ថយ​សារៈសំខាន់​នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ទាំង​ ២ ​បាន​ទេ បើ​ទោះបី​ជា​ទទួលរង​សម្ពាធ​ខ្លាំង​ឱ្យ​ធ្វើ​ដូច្នេះ​ក៏ដោយ​។ នេះ​មិន​ត្រឹមតែ​ដោយសារ​តែ​ការគោរព​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​លើ​គោលការណ៍​អព្យាក្រឹត​ និង​មិន​ចូលបក្ស​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​ដោយសារ​តែ​ផលប៉ះពាល់​ជាក់ស្តែង​ដែល​អាច​កើតមាន​ទៅលើ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ប្រសិន​បើ​កម្ពុជា​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ឬ​វ៉ាស៊ីនតោន​។ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ទោះ​ល្អ​ ឬ​អាក្រក់​ទាំង​ចិន និង​អាមេរិក​បាន​ដើរតួនាទី​យ៉ាង​ធំធេង​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដូច្នេះ​សម្រាប់​ប្រទេស​ទាំង​ ២ ការផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​​កម្ពុជា​ក៏​មិនមែន​ជា​ជម្រើស​ដូចគ្នា​។ ប្រទេស​ទាំង​ ២ បាន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​​ការវិនិយោគ​គឺ​មិនមែន​សំដៅ​តែ​ទៅលើ​ទឹក​លុយ​នោះទេ​។ ម្យ៉ាងទៀត​ក៏​មិន​មាន​ន័យថា កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​គឺ​ដាក់​កម្រិត​តែ​ទៅលើ​វិស័យ​យោធា ឬ​ការចូលរួម​ក្នុង​ទស្សនវិស័យ​ដ៏ធំធេង​ណាមួយ​របស់​​មហាអំណាច​ដែល​គ្មាន​អ្វី​ឱ្យ​ប្រាកដប្រជា ទាំង​ខ្លឹមសារ និង​គម្រោង​ជាក់ស្តែង​នោះដែរ​។ Full article available: https://www.postkhmer.com/
Read More

Against the odds – Is Cambodia a weak link to ASEAN’s global supply chain?

As a new normal in global trade diversification emerges, off-shoring opportunities arise in the region. But Cambodia might lose out in the fight for a larger slice of the investment pie In past months, the novel coronavirus pandemic has accelerated the need to diversify and strengthen supply chains to ensure security. This, as trade becomes...
Read More

តើ​អ្វី​ទៅជា​ «​កាតព្វកិច្ច​ឧត្តមជន​»?

ពាក្យ​ «​កាតព្វកិច្ច​ឧត្តមជន» (noblesse oblige) ​នេះ​មាន​ប្រភព​ដើម​ពី​ភាសា​បារាំង និង​ជា​ផ្នត់គំនិត​ទូទៅ​នៅ​អឺរ៉ុប​ដែល​គេ​សំដៅ​ទៅលើ​តួនាទី​របស់​ត្រកូល​អភិជន (noble) ក្នុង​ការតបស្នង និង​ទំនុកបម្រុង​សង្គម​។ កាតព្វកិច្ច​ឧត្តមជន មិនមែន​ជា​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់​ទេ តែ​ជា​មនសិការ​ខាង​សីលធម៌​ទូទៅ​សម្រាប់​អភិជន ឬ​ឧត្តមជន​។ ពាក្យ «​កាតព្វកិច្ច​ឧត្តមជន​» ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនយោបាយ​បារាំង Pierre-Marc-Gaston de Le’vis (១៧៦៤-១៨៣០) ​ដែល​ជំរុញ​ឱ្យ​មាន​កាតព្វកិច្ច​ផ្នែក​មនសិការ​ទៅលើ​បុគ្គល​ដែល​មាន​ឋានៈ តួនាទី​ខ្ពង់ខ្ពស់​។ ទន្ទឹមនឹង​ការទទួល​បាន​អភ័យឯកសិទ្ធិ​សង្គម បុគ្គល​ទាំងនោះ​ត្រូវ​ដើរតួ​ជា​គំរូ ឱ្យ​ប្រដំប្រសង​នឹង​ឋានៈ​សង្គម​របស់ខ្លួន​ដោយ​ធ្វើ​ការងារ​សប្បុរសធម៌ មនុស្សធម៌ ឬ​កិច្ចការ​នានា​ក្នុង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​សង្គម​លើសពី​ការស្វែងរក​ផលប្រយោជន៍​បុគ្គល​។ ក្នុង​សម័យ​ទំនើប​ពាក្យ​នេះ​ក៏ត្រូវ​បាន​គេ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ដោយ​មិន​សំដៅ​តែ​ទៅលើ​ត្រកូល​អភិជន​ដូច​ក្នុង​សតវត្សរ៍​ទី​ ១៩ នោះទេ​។ ការបកស្រាយ​ទូលាយ​ទៅលើ​ពាក្យ​នេះ​គឺ​ចង់​និយាយ​ថា អ្នក​ដែល​កើតឡើង​ក្នុង​ត្រកូល​ស្តុកស្តម្ភ ឬ​បុគ្គល​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុងសង្គម​ ឬ​អ្នកមាន​ឧបនិស្ស័យ​ពិសេស​ពី​ធម្មជាតិ មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការដែល​បម្រើ​ដល់​សង្គម​ទូទៅ​លើសពី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។ Full article available: postkhmer
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.