Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

rfi

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ចិនជាតួអង្គដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣ថ្ងៃ​ នៅ​ប្រទេស​ចិន​ គឺ​ចាប់​ពី​ថ្ងៃ​ទី០៩​ដល់​ថ្ងៃទី១១​ ខែ​កុម្ភៈ​នេះ។​ ក៏​ប៉ុន្តែ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ប្រធានាធិបតីចិន​លោក ​ស៊ី ជិនពីង​ កាល​​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ទី​ក្រុង​ប៉េកាំង​ គឺ​ជា​ជំនួប​ដែល​មាន​សារៈសំខាន់​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ និង​ការ​សម្រេច​បាន​ជោគ​វាសនា​រួម។​ នេះ​បើ​តាម​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី។​ តាម​លោក​បណ្ឌិត​ វិស័យ​ចំនួន៦​ រួម​មាន​នយោបាយ​ និង​ការ​ទូត​ សមត្ថភាព​ផលិត​ និង​វាយនភណ្ឌ ​កសិកម្ម​ ថាមពល ​សន្តិសុខ​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ រួម​ទាំង​សុខាភិបាល​ គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​ក្រោយ​កូវីដ​-១៩ ​ជា​ហេតុ​នាំឲ្យ​កម្ពុជា​មិន​អាច​ខ្វះ​ចិន​ ដែល​ជា​មិត្ត​ដែកថែប​ និង​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ផង​ដែរ។​ Full article : https://www.rfi.fr/km/
Read More

បណ្ឌិតឈាង វណ្ណារិទ្ធ៖បញ្ហានៅភូមា គឺកម្ពុជាប្រើប្រាស់នយោបាយការបរទេសបត់បែនដោយមិនពាក់ព័ន្ធផ្ទាល់នោះទេ

បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​កាលពី​ថ្ងៃអង្គារ​ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​មាន​កម្ពុជា​ផង​ដែរ​បាន​រួមគ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ និង​អំពាវនាវ​ឱ្យស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហានៅ​ក្នុងប្រទេស​ភូមា។​ ប៉ុន្តែ​កម្ពុជា ​គឺ​ខុសពី​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ធំ​ដោយ​មិន​មាន​ប្រតិកម្ម​ និង​ទស្សនៈ​ដាច់ឡែក​ណាមួយ​ចំពោះ​បញ្ហា​នៅ​ភូមានោះ​ឡើយ​។ ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​នេះ ​គឺដោយសារ​តែ​កម្ពុជា​នៅ​រក្សា​ការ​ប្រកាន់ជំហរ​នយោបាយ​មិន​លូកលាន់​ផ្ទៃក្នុង​នៃប្រទេស​ដទៃ​។ ​ប៉ុន្តែ​លោក​ឈាង វណ្ណារិទ្ធ​ ក៏​អះអាង​ថា ​ការធ្វើបែបនេះ ​ក៏​ជា​នយោបាយ​ការបរទេស​បត់បែន​មួយផងដែរ​ ពោល ​គឺ​កម្ពុជា​គិតគូរ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ភូមា​តាម​យន្តការ​អាស៊ាន ​តែ​មិន​ពាក់ព័ន្ធ​ដោយផ្ទាល់​ណាមួយទេ​។ Full article available: www.rfi.fr/km
Read More

លោកបណ្ឌិត ឆេង គឹមឡុង៖ «ការធ្លាក់ចុះវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជាគឺលើសពី៤០%»

របាយការណ៍វិនិយោគពិភពលោក ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ UNCTAD កាលពីថ្ងៃទី១៦ខែមិថុនាម្សិលមិញ បានឲ្យដឹងថា ការវិនិយោគដោយផ្ទាល់ពីបរទេសទៅលើប្រទេសដែលកំពុងមានការអភិវឌ្ឍ នឹងមានការធ្លាក់ចុះ ៤០%នៅឆ្នាំ២០២០នេះ។ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដែរនោះ ការវិនិយោគដោយផ្ទាល់ពីបរទេសបានថយចុះលើសពីការចេញផ្សាយជាមធម្យមរបស់ UNCTAD ទៅទៀត។ នេះបើតាមលោក បណ្ឌិត ឆេង គឹមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី។ លោកបណ្ឌិតបញ្ជាក់ថាការធ្លាក់ចុះនៃការវិនិយោគដោយផ្ទាល់ពីបរទេសនេះ បានចាប់ផ្តើមតាំងពីចុងខែធ្នូឆ្នាំ២០១៩មកម្ល៉េះ។ Full article available: www.rfi.fr/avi
Read More

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ «អាស៊ានមិនមានការប្រេះឆាខ្លាំងដូចនៅអឺរ៉ុបទេ ក្នុងការប្រយុទ្ធនឹងកូវីដ១៩»

ចាប់តាំងពីមានការផ្ទុះការរាតត្បាតវីរុសកូវីដ១៩នៅទូទាំងពិភពលោក ក្នុងនោះក៏មានតំបន់អាស៊ានដែរ ឃើញថាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមឡើងដោយភាពមិនយល់គ្នា ឬចំរូងចំរះមួយចំនួន រវាងប្រទេសមួយនិងប្រទេសមួយទៀតជុំវិញចំណាត់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសសិង្ហបុរីនោះ មើលឃើញថា ប្រទេសដែលជាសមាជិកអាស៊ាន បានប្រើប្រាស់យន្តការគោលនយោបាយរៀងៗខ្លួនផង និងប្រើប្រាស់យន្តការគោលនយោបាយតំបន់ និងអន្តរជាតិដែរ ក្នុងការទប់ស្កាត់វិបត្តិនានា ដែលបណ្តាលមកពីមេរោគកូវីដ១៩។ Full article available: http://www.rfi.fr/km
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.