Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

Cambodia 2050

កម្មវិធី AVI VOICE ៖ វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម

APSARA MEDIA SERVICES (AMS) · Vaccine Nationalism នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ សំនួរ៖ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»? «វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។ វ៉ាក់សាំងពហុភាគីនិយមនេះ...
Read More

AVI Insight ៖ អាជីវកម្មនៅកម្ពុជាផ្តើមងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពីក្រុមហ៊ុនក្នុងស្រុក

លោក ហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងរកស៊ីនៅកម្ពុជាបានផ្តើមងាក មកប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកជំនួសប្រព័ន្ធគ្រប់គ្រងពីខាងក្រៅ។ ជាមួយនឹងមោទកភាពនេះ លោកក៏បានបន្តទៀតថា ក្នុងវិស័យបច្ចេកវិទ្យានេះ ធនធានមនុស្សនៅមានកម្រិតជាពិសេសការសរសេរកម្មវិធី ដែលមានសមត្ថភាពគ្រប់គ្រាន់។ វាគ្មិន៖ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technologyដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ ដើម្បីបន្តអាជីវកម្មក្នុងសម័យកូវីដ ក្រុមហ៊ុនត្រូវប្តូរយុទ្ធសាស្ត្រទីផ្សារបែបប្រពៃណី

ក្នុងសម័យកូវីដនេះ អាជីវកម្មមួយ ភាគធំ បានកំពុង រង ផល ប៉ះពាល់ ត្បិត អី ពលរដ្ឋ បាន កាត់បន្ថយការធ្វើដំណើរ ឬកន្លែងកំសាន្ត ដែលជាពេលធ្វើឱ្យអាជីវកម្មប្រឈម ប៉ុន្តែនៅថ្ងៃនេះ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology បាន បង្ហាញ ពីបទពិសោធន៍ របស់ ខ្លួន ដែល ធ្វើឱ្យអាជីវ កម្មនៅ តែបន្តដំណើរការ។ នោះគឺការប្តូរយុទ្ធសាស្ត្រទីផ្សារដែលត្រូវផ្តោតលើអនឡាញ ឬ Digital Marketing និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។ ការនេះបានធ្វើឱ្យអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅតែអាចបន្តដំណើរការនិងប្រាក់ចំណេញទន្ទឹមនឹងមានការបិទក្រុមហ៊ុនមួយចំនួន។ វាគ្មិន៖ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ការស្វែងយល់ពីតថភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ផ្ទុយទៅវិញ  បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។ ឯកឧត្តម អាន សុខខឿន បានលើកឡើងថា ពុំមានប្រទេសណាមួយហ៊ានអះអាងថា ខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ ហើយនៅស្ទើរគ្រប់ជំនួបរបស់ឯកឧត្តមជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច ពួកគេក៏តែងតែទទួលស្គាល់ថា ប្រទេសរបស់ខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ដែលសូម្បីតែប្រទេសដែលកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងទៀតលើបញ្ហាសិទ្ធិមនុស្សនេះ ក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះដែរ។  សំនួរ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថាមានការចោទប្រកាន់មកប្រទេសកម្ពុជាទៅលើបញ្ហាសិទ្ធិមនុស្ស ពី​សំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ តើកម្ពុជាបានឆ្លើយតបដូចម្ដេចខ្លះចំពោះការ​ចោទប្រកាន់ទាំងអស់នេះ? ខ្ញុំសូមគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយអះអាងខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ។ ស្ទើរតែគ្រប់ជំនួបរបស់ខ្ញុំជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច នៅហ្សឺណែវ ពួកគាត់តែងតែទទួលស្គាល់ថា ប្រទេសខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ប៉ុន្តែនៅក្នុងកិច្ចពិភាក្សានានាស្តីពីសិទ្ធិមនុស្ស កម្ពុជាតែងតែប្រកាន់យកនូវអភិក្រម «កិច្ចសន្ទនាប្រកបដោយការគោរព  មិនប្រឈមមុខដាក់គ្នា  មិនធ្វើនយោបាយូបនីយកម្ម ...
Read More

AVI Insight ៖ ការរីកចម្រើនរបស់ក្រុមហ៊ុនគឺត្រូវផ្តោតលើការពង្រីកធនធានមនុស្ស

លោកច្រឹក សុខនីម ៖ ការរីកចម្រើនរបស់ក្រុមហ៊ុនគឺត្រូវផ្តោតលើការពង្រីកធនធានមនុស្សលោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុនរីកចម្រើននាពេលបច្ចុប្បន្នគឺការពង្រឹងធនធានមនុស្ស។ នាយកប្រតិបត្តិរូបនេះ បានណែនាំដល់សហគ្រិនថ្មីៗ ត្រូវតែមានទស្សនវិស័យច្បាស់លាស់ ហើយត្រូវដឹងពីចំណុចពិសេសដែលទទួលបានផលប្រយោជន៍ពីអាជីវកម្ម។ លោកបន្តថា បើអ្នកវិនិយោគគិនថ្មីៗចង់ចេញរកស៊ី ត្រូវធ្វើការជាមួយអ្នកមានជំនាញនិងបទពិសោធន៍ក្នុងវិស័យនោះ។វាគ្មិន៖ ច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

Hello VOA៖ វិបត្តិ​ភូមា ជាវិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន

ការឆ្លើយតប​ដោយ​ហិង្សា​នៃ​របបសឹក​ភូមា​ទៅនឹង​ចលនា​មហាជន​ប្រឆាំង​នឹង​រដ្ឋប្រហារ នាំឱ្យ​ជនស៊ីវិល​រាប់​រយ​នាក់​ស្លាប់ និង​មាន​រាប់ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ឃុំខ្លួន។ វិបត្តិ​នៅ​ភូមា​នេះ បាន​ក្លាយជា​វិញ្ញាសា​ប្ដូរផ្ដាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន ដែល​នឹង​ត្រូវ​សម្រេច​លើ​ជម្រើស​លំបាក​នានា​អំពី​វិធានការ​ឆ្លើយតបនឹង​វិបត្តិ​នៃ​រដ្ឋ​សមាជិក​មួយ​នេះ។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ចូលរួម​ជា​វាគ្មិន​ជជែក​អំពី​បញ្ហា​នេះ ក្នុង​កម្មវិធី​ Hello VOA ចាក់​ផ្សាយ​នៅ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នកសម្រប​សម្រួល៕Full Article available: https://khmer.voanews.com/a/hello-voa-myanmar-crisis-as-conundrum-for-cambodia-and-asean/5836674.html
Read More

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ទោះប្រឈមនឹងកូវីដ១៩ អាស៊ាននៅតែបន្តដំណើររបស់ខ្លួនដើម្បីពង្រឹងសហគមន៍មួយដ៏រឹងមាំ

នៅ​ថ្ងៃ​ទី​ ១២​ វិច្ឆិកា​នេះ​ គឺ​ជា​ថ្ងៃ​ទី​១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ប្រទេស​វៀតណាម​។ ជា​កិច្ច​ប្រជុំ​កំពូល​ចុង​ឆ្នាំ​លើក​ដំបូង​ដែល​ធ្វើ​ឡើង​តាម​រយៈ​ Online​ និង​ដោយ​មិន​មាន​ការ​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ ដោយសារ​បញ្ហា​កូវីដ១៩​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​ បើ​តាម​ការ​វិភាគ​របស់​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ថា​ អាស៊ាន​នៅ​តែ​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​មុខ​ ដើម្បី​ពង្រឹង​សហគមន៍​មួយ​ដ៏​រឹងមាំ​ មាន​ភាព​ទូលំទូលាយ​ និង​បរិយាបណ្ណ​។​ Full article available: https://www.rfi.fr/km/1sd
Read More

Spotlight: RCEP, post-pandemic recovery top on agenda of 37th ASEAN Summit: Cambodian scholars

PHNOM PENH, Nov. 12 (Xinhua) — Cambodian academics said here on Thursday that the signing of the Regional Comprehensive Economic Partnership (RCEP) agreement and the post-COVID-19 recovery would be top on the agenda of the ongoing 37th summit of the Association of Southeast Asian Nations (ASEAN), and related meetings. The virtual summit kicked off on...
Read More

ការប្រមើលមើល​ទម្រង់​ ៣ នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក

យោង​តាម​ទ្រឹស្តី​នៃ​ទំនាក់ទំនង​អន្តរជាតិ ពិភពលោក​គឺ​ស្ថិត​នៅក្នុង​សភាព​អនាធិបតេយ្យ​ជានិច្ច ដូច្នេះ​ហើយ​ប្រទេស​ទាំងឡាយ​តែងតែ​ស្វែងរក​តុល្យភាព​អំណាច ដើម្បី​រក្សា​ការពារ​សន្តិសុខ​របស់​ខ្លួន​។ ជាមួយ​នឹង​ភាពលេច​ធ្លោ​របស់​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​ការភ័យខ្លាច​ក្នុង​ការបាត់បង់​តុល្យភាព​អំណាច​ដែល​គាំទ្រ​ដល់​ការគ្រប់គ្រង​របស់​អាមេរិក​នៅក្នុង​សណ្តាប់ធ្នាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ អាមេរិក​ចាត់ទុក​ចិន​ថា​ជា “​រដ្ឋ​កែប្រែ​និយម​” (revisionist state) ហើយ​បាន​សម្តែង​ការព្រួយបារម្ភ និង​ចោទ​ចិន​ពី​ការអនុវត្ត​នយោបាយ​វាតទី​និយម​យោធា និង​ការប៉ុនប៉ង​ឈាន​ទៅ​រក​អនុត្តរភាព (hegemony) (​អំណាច​ខ្លាំង​លើសគេ​)​។ បើ​យើង​ក្រឡេកមើល​ពី​ចំណុចក្តៅ​យុទ្ធសាស្ត្រ​ជាច្រើន​នាពេល​បច្ចុប្បន្ន ដូចជា សមុទ្រ​ចិន​ខាងត្បូង​តៃវ៉ាន់ សង្គ្រាម​ពាណិជ្ជកម្ម​ និង​សង្គ្រាម​បច្ចេកវិទ្យា ជាដើម​ធ្វើឱ្យ​យើង​គិតថា លទ្ធភាព​នៃ​ការប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទាំង​ ២ ​ហាក់​ដូចជា​ចៀស​មិន​រួច​។ តើ​អាច​នឹងមាន​សង្គ្រាម​រវាង​ចិន និង​អាមេរិក​ពី​ភាពតានតឹង​នាពេល​បច្ចុប្បន្ន​ដែរឬទេ​? បើ​មាន​តើ​សង្គ្រាម​នឹងមាន​ទម្រង់​បែប​ណា​? បើ​យើង​មើល​ពី​ប្រវត្តិសាស្ត្រ យើង​អាច​ប្រមើលមើល​ពី​ទម្រង់​ ៣ ​នៃ​សង្គ្រាម​ដែល​អាច​កើតមានឡើង​រវាង​ចិន និង​អាមេរិក​គឺ​៖ សង្គ្រាម​លោក​លើកទី​ ៣ សង្គ្រាម​ត្រជាក់​ទី​ ២ និង​សង្គ្រាម​ដោយ​តួអង្គ​តំណាង (proxy wars) តាម​តំបន់​។ សង្គ្រាម​លោកលើក​ទី​ ៣ គឺជា​ទម្រង់​នៃ​ការប្រមើលមើល​ដែល​មាន​លក្ខណៈ​ជ្រុលនិយម​។ នៅពេល​ដែល​ចិន​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ការគំរាមកំហែង​សន្តិសុខ និង​ជា​ប្រទេស​ដែល​ចង់​ច្បាម​យក​អំណាច​ខ្លាំង​លើសគេ​ដោយ​យោធា តើ​យើង​គួរ​ចាត់ទុក​ចិន ដូចជា​អាល្លឺម៉ង់ និង​ជប៉ុន​ក្នុង​សម័យ​សង្គ្រាមលោក​ទាំង​ ២ ​លើក​ដែរ​ឬ​ទេ​? Full article...
Read More
AVI Voice

AVI Voice ៖ សម្តេចហ៊ុន សែនមានប្រសាសន៍កម្ពុជាមានសក្តានុពលកម្មសិម្មដែលប្រែពីបញ្ហាទៅជាឱកាសក្នុងពេលកូវីដ

ប្រធានបទ៖១. សម្តេចហ៊ុន សែន ៖ សម្តេចហ៊ុន សែនមានប្រសាសន៍កម្ពុជាមានសក្តានុពលកម្មសិម្មដែលប្រែពីបញ្ហាទៅជាឱកាសក្នុងពេលកូវីដ២. បទសម្ភាសន៍៖ អ្នកជំនាញថាការជំរុញលើវិស័យកសិកម្ម-វារីវប្បកម្មគឺជាឧត្តមភាពរបស់កម្ពុជាក្នុងការប្រកួតប្រជែងក្នុងសម័យកូវីដ ភ្ញៀវពិសេស៖ បណ្ឌិតលោក បណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវដើម្បីការអភិវឌ្ឍដោយចីរភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីអ្នកដឹកនាំកម្មវិធីនិងសម្របសម្រួល: ស៊ុន មេសា
Read More
1 2 3 4

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.