Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

September 9, 2020

ការប្រមើលមើល​ទម្រង់​ ៣ នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក

យោង​តាម​ទ្រឹស្តី​នៃ​ទំនាក់ទំនង​អន្តរជាតិ ពិភពលោក​គឺ​ស្ថិត​នៅក្នុង​សភាព​អនាធិបតេយ្យ​ជានិច្ច ដូច្នេះ​ហើយ​ប្រទេស​ទាំងឡាយ​តែងតែ​ស្វែងរក​តុល្យភាព​អំណាច ដើម្បី​រក្សា​ការពារ​សន្តិសុខ​របស់​ខ្លួន​។ ជាមួយ​នឹង​ភាពលេច​ធ្លោ​របស់​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​ការភ័យខ្លាច​ក្នុង​ការបាត់បង់​តុល្យភាព​អំណាច​ដែល​គាំទ្រ​ដល់​ការគ្រប់គ្រង​របស់​អាមេរិក​នៅក្នុង​សណ្តាប់ធ្នាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ អាមេរិក​ចាត់ទុក​ចិន​ថា​ជា “​រដ្ឋ​កែប្រែ​និយម​” (revisionist state) ហើយ​បាន​សម្តែង​ការព្រួយបារម្ភ និង​ចោទ​ចិន​ពី​ការអនុវត្ត​នយោបាយ​វាតទី​និយម​យោធា និង​ការប៉ុនប៉ង​ឈាន​ទៅ​រក​អនុត្តរភាព (hegemony) (​អំណាច​ខ្លាំង​លើសគេ​)​។ បើ​យើង​ក្រឡេកមើល​ពី​ចំណុចក្តៅ​យុទ្ធសាស្ត្រ​ជាច្រើន​នាពេល​បច្ចុប្បន្ន ដូចជា សមុទ្រ​ចិន​ខាងត្បូង​តៃវ៉ាន់ សង្គ្រាម​ពាណិជ្ជកម្ម​ និង​សង្គ្រាម​បច្ចេកវិទ្យា ជាដើម​ធ្វើឱ្យ​យើង​គិតថា លទ្ធភាព​នៃ​ការប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទាំង​ ២ ​ហាក់​ដូចជា​ចៀស​មិន​រួច​។ តើ​អាច​នឹងមាន​សង្គ្រាម​រវាង​ចិន និង​អាមេរិក​ពី​ភាពតានតឹង​នាពេល​បច្ចុប្បន្ន​ដែរឬទេ​? បើ​មាន​តើ​សង្គ្រាម​នឹងមាន​ទម្រង់​បែប​ណា​? បើ​យើង​មើល​ពី​ប្រវត្តិសាស្ត្រ យើង​អាច​ប្រមើលមើល​ពី​ទម្រង់​ ៣ ​នៃ​សង្គ្រាម​ដែល​អាច​កើតមានឡើង​រវាង​ចិន និង​អាមេរិក​គឺ​៖ សង្គ្រាម​លោក​លើកទី​ ៣ សង្គ្រាម​ត្រជាក់​ទី​ ២ និង​សង្គ្រាម​ដោយ​តួអង្គ​តំណាង (proxy wars) តាម​តំបន់​។ សង្គ្រាម​លោកលើក​ទី​ ៣ គឺជា​ទម្រង់​នៃ​ការប្រមើលមើល​ដែល​មាន​លក្ខណៈ​ជ្រុលនិយម​។ នៅពេល​ដែល​ចិន​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ការគំរាមកំហែង​សន្តិសុខ និង​ជា​ប្រទេស​ដែល​ចង់​ច្បាម​យក​អំណាច​ខ្លាំង​លើសគេ​ដោយ​យោធា តើ​យើង​គួរ​ចាត់ទុក​ចិន ដូចជា​អាល្លឺម៉ង់ និង​ជប៉ុន​ក្នុង​សម័យ​សង្គ្រាមលោក​ទាំង​ ២ ​លើក​ដែរ​ឬ​ទេ​? Full article...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.