Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Voice

កម្មវិធី AVI Voice ៖ ស្វែងយល់ពីនយោបាយថ្មីរបស់ជប៉ុនក្នុងរដ្ឋការនាយករដ្ឋមន្ត្រី Yoshihide Suga

គិតមកដល់ពេលនេះ លោក Yoshihide Suga បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានជាង៣ខែរួចហើយ ដោយជំនួសនាយករដ្ឋមន្ត្រីមុន លោក អាបេ ដ៏មានប្រជាប្រិយភាព។ ការនេះបានធ្វើឱ្យបណ្តាសារព័ត៌មានក្នុងលោកចាប់អារម្មណ៍នាយករដ្ឋមន្ត្រីវ័យចំណាស់រូបនេះ។ តើនាយករដ្ឋមន្ត្រីថ្មី មាននយោបាយបែបណា? ថាតើដើរតាមនាយករដ្ឋមន្ត្រីមុន ឬផ្សេង? សម្រាប់លោក ឡាក់ ចាន់សុខ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងគ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមើលឃើញថា នាយករដ្ឋ ន្ត្រីរូបនេះ ផ្តោត លើការងារក្នុងស្រុក ច្រើនជាង ការងារ ការបរទេស ខណៈដែលជប៉ុនក៏ដូចជាបណ្តាប្រទេសផ្សេងទៀតកំពុងញ៉ាំញីដោយសារតែជំងឺកូវីដ១៩។ វាគ្មិន៖ ឡាក់ ចាន់សុខ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ តុល្យការចុងក្រោយនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលASEM និងប្រយោជន៍របស់កម្ពុជា

កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមឧត្តមមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប(ASEM) បានបើកកិច្ចប្រជុំដើម្បីបង្ហាញពីវឌ្ឍនភាពចុងក្រោយមុនពេលកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅខែមិថុនាឆ្នាំ ២០២១ខាងមុខ។ ក្នុងនោះ អ្នកជំនាញការបរទេសនិងភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានមើលឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទាំងការងារបច្ចេកទេស និងឯកសារផ្លូវការ។ បន្ថែមពីនេះ លោកបណ្ឌិត បានមើលឃើញពីឱកាសនិងមោទនភាពរបស់កម្ពុជាដែលជាប្រទេសតូច និងធ្លាប់ជាប្រទេសហែកហួរដោយសារសង្គ្រាមបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលមានទាំងប្រទេសមហាអំណាចចួលរួមផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំនឹងបង្ហាញឱ្យពិភពលោកកាន់តែច្បាស់ពីទិដ្ឋភាពពិតប្រាកដនិងការអភិវឌ្ឍនៅកម្ពុជា។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ របាយការណ៍ផ្លូវការបង្ហាញថា សហគ្រិនស្ត្រីមានបញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម

សមាគមសហគ្រិនស្ត្រីនៅកម្ពុជា បានចេញរបាយការណ៍ផ្លូវការលើកដំបូងរបស់ខ្លួនដែលសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីភាគច្រើនបំផុតនៅកម្ពុជា។ ក្នុងនោះ បញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម គឺ ទី១ កង្វះខាតការអប់រំ និងចំណេះដឹងរួមទាំងការទទួលបានព័ត៌មាន ទី២ កង្វះខាតធនធានថវិកា​និងការទទួលបានហិរញ្ញប្បទាន និងទី៣ គឺផលិតផលមិនទាន់អនុលោមតាមបទដ្ឋាននៃទីផ្សារប្រទេសនាំចូល។ វាគ្មិន៖ អ្នកស្រី ជា សុខលាង ប្រធានគណៈកម្មការតស៊ូមតិនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុន

លោកស្រី ទីវ ចាន់ដេត៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុនលោកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service ដែលជាក្រុមហ៊ុនបោះពុម្ភធំ១ក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា។ លោកស្រី បានលើកឡើងថាចំណេះដឹងគឺជាកត្តាសំខាន់បំផុតមួយសម្រាប់ការដឹកនាំស្ថាប័នមួយឱ្យជោគជ័យ។ បន្ថែមពីនេះ លោកស្រី ក៏បានអះអាងទៀតថា ហិរញ្ញវតុដែលជាដើមទុនក៏ជាចំណុចគាំទ្រដែលមិនអាចខ្វះបានឡើយហើយជាកត្តាលំបាកបំផុតរបស់សហគ្រិនថ្មីៗ។ លោកស្រីក៏បានបញ្ជាក់ផងដែរក្នុងអាជីវកម្ម១១ឆ្នាំមកនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុនលោកស្រីអាចបន្តឈរជើងបានក្នុងទីផ្សារគឺ ការគោរពតាមសន្យាឱ្យទៅអតិថិជន ហើយភ្ជាប់និងវប្បធម៌របស់ក្រុមហ៊ុនទាំងបីគឺ ចង់ ស្មោះត្រង់ និងឧស្សាហ៍។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Interview – Chheang Vannarith

Dr Chheang Vannarith is a public policy analyst and government relations strategist. He has over a decade of research experience in geopolitical and political economic analysis, with a focus on Southeast Asia. He is currently serving as President of the Asian Vision Institute (AVI) where he leads projects on geopolitical risk analysis, regional security, smart...
Read More

កម្មវិធី AVI Voice ៖ E-school Cambodia ទម្រង់សិក្សាតាមអនឡាញត្រូវប៉ាន់ដោយសារកូវីដ

E-school Cambodia ទម្រង់សិក្សាតាមអនឡាញត្រូវប៉ាន់ដោយសារកូវីដបង្កើតឡើងនៅឆ្នាំ២០១៧ E-School Cambodia គឺជាទម្រង់នៃការសិក្សាអនឡាញសម្រាប់សិស្សថ្នាក់មតេយ្យរហូតដល់ថ្នាក់បញ្ចប់វិទ្យាល័យ។ អាជីវកម្មនេះ ត្រូវប៉ាន់នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាក៏ដូចជាតំបន់ បានរីករាលដាលនៃជំងឺកូវីដ១៩ដែលហាមប្រាមការជួបជុំ និងបិទសាលារៀនកន្លងទៅនេះ។ លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់នៃEschool Cambodia បានលើកឡើងថា ដោយសារតែបញ្ហាកូវីដនេះ បានធ្វើឱ្យការសិក្សាតាមអនឡាញវិស័យអប់រំនៅកម្ពុជាបានដើរលឿនជាងស្ថានការណ៍ជាក់ស្តែងប្រមាណ១០ឆ្នាំ។
Read More

កម្មវិធី AVI Voice ៖ ទំនាក់ទំនងចិន – អាមេរិកលើសង្គ្រាមពាណិជ្ជកម្ម

ទំនាក់ទំនងចិន-អាមេរិកលើ សង្គ្រាមពាណិជ្ជកម្ម បញ្ហាហុងកុង ជនជាតិអ៊ុយហ្គួនៅស៊ីជាំង កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងក្រោមរដ្ឋបាលលោកចូ បៃឌិនបញ្ហាហុងកុង បញ្ហាជនជាតិអ៊ុយហ្គួនៅខេត្តស៊ីជាំងរបស់ចិន បញ្ហាឯករាជ្យភាពកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូងគឺសុទ្ធសឹងតែជាបញ្ហាដ៏រសើបនៅក្នុងប្រទេសចិន ហើយវាក៏ជាបញ្ហាដែលអាមេរិកតែងតែលូកដៃចូលផងដែរ។ ក្នុងរដ្ឋបាលរបស់លោកឌូណាល់ត្រាំ ទាំងនេះគឺជាបញ្ហាដែលអាមេរិកនិងចិនមើលមុខគ្នាមិនត្រង់នោះឡើយ។ ចុះបើពេលក្នុងរដ្ឋបាលរបស់លោក ចូ បៃឌិនវិញ ថាតើបញ្ហានេះនឹងទៅជាយ៉ាងណា? យើងស្តាប់ការវិភាគរបស់ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលសម្របសម្រួលដោយ ស៊ុន មេសា ដូចតទៅ៖
Read More

Trade pact for region hailed

Reduced tariffs under RCEP will help revive battered economies, experts say The signing of the world’s largest free-trade agreement will support the efforts of Asia-Pacific nations to rebuild their pandemic-hit economies and further integrate operations, analysts said. The Regional Comprehensive Economic Partnership, or RCEP, signed on Sunday by 15 Asia-Pacific economies will progressively reduce tariff...
Read More

News Analysis: RCEP a driving force for regional, global economic growth in post-COVID-19 era

The Regional Comprehensive Economic Partnership (RCEP) free trade agreement will be an economic impetus to drive regional and global growth in the post-COVID-19 pandemic era, officials and experts said. The leaders of RCEP participating countries on Sunday witnessed the signing of the long-awaited trade pact, which was made by their trade ministers on the sidelines...
Read More

កម្មវិធី AVI Voice ៖ បញ្ហាប្រឈមនិងការចាប់យកឱកាសក្នុងសម័យបច្ចេកវិទ្យានៃអាជីវកម្មកែច្នៃកសិកម្ម

កសិដ្ឋានកុសល៖ បញ្ហាប្រឈមនិងការចាប់យកឱកាសក្នុងសម័យបច្ចេកវិទ្យានៃអាជីវកម្មកែច្នៃកសិកម្មកសិដ្ឋានកុសលគឺជាកសិដ្ឋានដែលកែច្នៃស្វាយចន្ទីដោយប្រើប្រាស់កម្លាំងពលកម្មប្រជាសហគមន៍សុទ្ធសាធតាំងពីការដាំរហូតដល់ការចៃ្នចុងក្រោយ។ ក្នុងវឌ្ឍនភាពជិត១០ឆ្នាំកន្លងមកនេះ កសិដ្ឋានកុសលបានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។ យ៉ាងណាក៏ដោយក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន កសិដ្ឋានកុសល កំពុងបានទាញប្រយោជន៍ពីបច្ចេកវិទ្យានេះដល់អាជីវកម្មមិនស្ទើរនោះទេដោយហេតុថាបច្ចេកវិទ្យា និងបណ្តាញសង្គម ជួយផ្សព្វផ្សាយដោយចំណាយតិចជាងមុន ហើយទៅដល់មនុស្សច្រើន។វាគ្មិន៖ លោក ខាន់ កុសល ម្ចាស់កសិដ្ឋានកុសល ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 13 14 15 16 17 21

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.