E-school Cambodia ទម្រង់សិក្សាតាមអនឡាញត្រូវប៉ាន់ដោយសារកូវីដ
បង្កើតឡើងនៅឆ្នាំ២០១៧ E-School Cambodia គឺជាទម្រង់នៃការសិក្សាអនឡាញសម្រាប់សិស្សថ្នាក់មតេយ្យរហូតដល់ថ្នាក់បញ្ចប់វិទ្យាល័យ។ អាជីវកម្មនេះ ត្រូវប៉ាន់នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាក៏ដូចជាតំបន់ បានរីករាលដាលនៃជំងឺកូវីដ១៩ដែលហាមប្រាមការជួបជុំ និងបិទសាលារៀនកន្លងទៅនេះ។ លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់នៃEschool Cambodia បានលើកឡើងថា ដោយសារតែបញ្ហាកូវីដនេះ បានធ្វើឱ្យការសិក្សាតាមអនឡាញវិស័យអប់រំនៅកម្ពុជាបានដើរលឿនជាងស្ថានការណ៍ជាក់ស្តែងប្រមាណ១០ឆ្នាំ។