សមាគមសហគ្រិនស្ត្រីនៅកម្ពុជា បានចេញរបាយការណ៍ផ្លូវការលើកដំបូងរបស់ខ្លួនដែលសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីភាគច្រើនបំផុតនៅកម្ពុជា។ ក្នុងនោះ បញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម គឺ ទី១ កង្វះខាតការអប់រំ និងចំណេះដឹងរួមទាំងការទទួលបានព័ត៌មាន ទី២ កង្វះខាតធនធានថវិកានិងការទទួលបានហិរញ្ញប្បទាន និងទី៣ គឺផលិតផលមិនទាន់អនុលោមតាមបទដ្ឋាននៃទីផ្សារប្រទេសនាំចូល។
វាគ្មិន៖ អ្នកស្រី ជា សុខលាង ប្រធានគណៈកម្មការតស៊ូមតិនៃសមាគមសហគ្រិនស្ត្រីកម្ពុជា
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា