Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

Dr Chheang Vannarith

“Green Deal” can link ASEAN and the EU for a cleaner future

Cambodia’s 2022 ASEAN chairmanship gave a possible glimpse of Southeast Asia’s future with the Kingdom’s proposed ‘ASEAN Green Deal’. The deal is a framework intended to harness the green economy and combat climate change in the region.  At its centre is a gradual transition toward a future that is sustainable, resource-efficient, resilient and economically competitive....
Read More

PM Hun Sen’s China visit strengthened ironclad bilateral ties

To reflect on the significant outcome of Prime Minister Hun Sen’s three-day successful visit to China and to highlight the two countries’ commitment to further promote comprehensive strategic partnership and cooperation, the Asia Vision Institute (AVI), one of the major think tanks of Cambodia, on Tuesday hosted a special dialogue titled, ‘The Outcomes of the...
Read More

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ចិនជាតួអង្គដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣ថ្ងៃ​ នៅ​ប្រទេស​ចិន​ គឺ​ចាប់​ពី​ថ្ងៃ​ទី០៩​ដល់​ថ្ងៃទី១១​ ខែ​កុម្ភៈ​នេះ។​ ក៏​ប៉ុន្តែ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ប្រធានាធិបតីចិន​លោក ​ស៊ី ជិនពីង​ កាល​​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ទី​ក្រុង​ប៉េកាំង​ គឺ​ជា​ជំនួប​ដែល​មាន​សារៈសំខាន់​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ និង​ការ​សម្រេច​បាន​ជោគ​វាសនា​រួម។​ នេះ​បើ​តាម​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី។​ តាម​លោក​បណ្ឌិត​ វិស័យ​ចំនួន៦​ រួម​មាន​នយោបាយ​ និង​ការ​ទូត​ សមត្ថភាព​ផលិត​ និង​វាយនភណ្ឌ ​កសិកម្ម​ ថាមពល ​សន្តិសុខ​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ រួម​ទាំង​សុខាភិបាល​ គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​ក្រោយ​កូវីដ​-១៩ ​ជា​ហេតុ​នាំឲ្យ​កម្ពុជា​មិន​អាច​ខ្វះ​ចិន​ ដែល​ជា​មិត្ត​ដែកថែប​ និង​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ផង​ដែរ។​ Full article : https://www.rfi.fr/km/
Read More

Hello VOA៖ ទំនាក់ទំនង​អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ

ទោះជា​ប្រទេស​ចិន​បាន​ជាប់គាំង​សេដ្ឋកិច្ច​៣ឆ្នាំ​ជាមួយ​នឹង​វិធានការ ​«សូន្យកូវីដ»​ តែ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន ​កាន់តែ​មាន​ភាព​រឹងមាំ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​បន្ត​ប្រឹងប្រែង​រិត​ចំណង​ទាក់ទង​ថែម​ទៀត​ជាមួយ​តំបន់​អាស៊ាន​ ជាពិសេស​ពេល​ចិន​បើក​ប្រទេស​ឡើងវិញ​នេះ។ អ្នកជំនាញ​កិច្ចការ​តំបន់ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​ថ្លែង​ថា ​ដោយឈរ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ​ ក្នុង​តំបន់​ដែលមាន​សក្តានុពល​នេះ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​បន្ត​ពង្រឹង​ អព្យាក្រឹតភាព ​មជ្ឈភាព និង​ សាមគ្តីភាព ​តំបន់ ទោះជា​មាន​ការ​ប្រែប្រួល​នយោបាយ​ខ្លះ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ក៏​ពិត​មែន។ នៅ​ក្នុង​កម្មវិធី ​ហេឡូវីអូអេ ​ប្រចាំខែ​កុម្ភ:​ ឆ្នាំ​២០២៣ ​ស្តីពី​អាស៊ាន ​ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​អញ្ជើញ​លោក​ ឈាង វណ្ណារិទ្ធ​ដើម្បី​ពន្យល់​អំពី​កិច្ចការ​តំបន់​មួយ​ចំនួន​ ទាក់ទង​ទៅនឹង​ «ទំនាក់​ទំនង អាស៊ាន-ចិន​និង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​ក្រោយ​ជំងឺកូវីដ»៕ Full article: https://khmer.voanews.com/a/hello-voa-post-covid-asean---china-relationship-and-geopolitical-changes/6945396.html
Read More

អ្នកជំនាញ៖ កម្ពុជាអាចជាស្ពានភ្ជាប់ទំនាក់ទំនងល្អ ឥណ្ឌា-ចិន ពេលប្រទេសទាំងពីរមានជំលោះគ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌាហើយ បន្ទាប់ពីលោកចំណាយពេលពីរថ្ងៃ ជួបជាមួយមន្ត្រីជាន់ខ្ពស់ ស៊ីវិល និងយោធាឥណ្ឌាជាច្រើនរូប។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ត្រូវអ្នកតាមដានស្ថានការណ៍ភូមិសាស្ត្រនយោបាយមើលឃើញថាមានសារៈសំខាន់ ក្នុងការពង្រីកដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ទាំងវិស័យការបរទេស និងវិស័យការពារជាតិ។  ចាប់តាំងពីថ្ងៃទី០៣ និងទី០៤ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ក្នុងនាមកងទ័ពកម្ពុជា លោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌាជាច្រើន។ ក្នុងនោះមានអនុប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា អគ្គលេខាធិការក្រសួងការពារជាតិ និងមេបញ្ចាការកងទ័ពជើងគោកឥណ្ឌាផងដែរ មុននឹងជួបសំណេះសំណាលជាមួយព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសឥណ្ឌា។ គឺជាទស្សនកិច្ចលើកដំបូងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅប្រទេសឥណ្ឌាក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៥២ មក។ Read full article: https://www.rfi.fr/km/2023rfi
Read More

AVI Voice: ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

AVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ ទំនាក់ទំនងរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុបបានឈានមកដល់រយៈពេល៤៥ឆ្នាំ ដែលនេះបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់អង្គការតំបន់ទាំងពីរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក៏ដូចជាបង្ហាញអំពីចក្ខុវិស័យរបស់មេដឹកនាំរបស់អង្គកាតតំបន់ទាំងពីរនេះផងដែរ។ សំណួរទី១៖  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរ នៅឯទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដែលកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងឯកឧត្ដម Charles Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ជាបឋម ខ្ញុំអាចសូមឱ្យលោកបណ្ឌិតជួយរំលេចសង្ខេបអំពីទំនាក់ទំនងកន្លងមកក្នុងរយៈពេល៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ានយើងនេះ បាទសូមអញ្ជើញលោកបណ្ឌិត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ អង្គការតំបន់អាស៊ាន  និង EU សហគមន៍អឺរ៉ុប គឺជាអង្គការពីរ ដែលលេចធ្លោនៅក្នុងពិភពលោក ហើយក៏ជាអង្គការពីរដែលមានភាពជោគជ័យច្រើន គឺនៅក្នុងការជំរុញស្ថេរភាពសន្តិសុខក្នុងតំបន់...
Read More

អ្នក​វិភាគ​ថា ​ទំនាក់​ទំនង​ចាប់​ផ្តើម​មាន​ភាព​វិជ្ជមាន ​ក្រោយ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន សែន ​នៅ​ស្ថានទូត​អាមេរិក

ភ្នំពេញ — ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​នៃ​ការ​កសាង​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។​ កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ​ ២០២២​ លោក ​ហ៊ុន សែន ​បាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​គ្រា​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ​គឺលោក Patrick Murphy ​ជិត​ផុត​អាណត្តិ​របស់​លោក។​ រូប​ថត​របស់​លោក​ ហ៊ុន សែន​ អង្គុយ​ជិត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​អម​ដោយ​មន្ត្រី​ផ្សេង​ទៀត​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ស្ថានទូត​អាមេរិក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖​ «ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី ​លោក​ឯក​អគ្គរ​ដ្ឋទូត ​Murphy ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់​ទំនង​ទ្វេ​ភាគី។ ​យើង​រំពឹង​ថា ​ឆ្នាំ​ ២០២៣ ​ល្អ​ប្រកប​ដោយ​ផ្លែ​ផ្កា ​ហើយ​អាច​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្ត​ភាព​រវាង​ប្រជាជន​អាមេរិក​ និង​ប្រជាជន​កម្ពុជា»។ ​ Full article: https://khmer.voanews.com/a/cambodia-us-relation-shows-deepening-sign-after-pm-hun-sen-visited-us-embassy-in-phnom-penh-say-analysts/6891665.html?nocache=1
Read More

បទសម្ភាសន៍ VOA៖ ទោះប្រឈម​បញ្ហាច្រើន​ពេល​ប្រជុំ​​អាស៊ាន​ កម្ពុជាធ្វើ​ឲ្យ​មានកិច្ចសន្ទនា​​និងលទ្ធផល

កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាប្រវត្តិសាស្ត្រ​បើកឱកាស​ឲ្យដៃគូ​អន្តរជាតិ​ពិភាក្សា​ត្រង់ទៅ​ត្រង់​មកលើ​បញ្ហា​ស្មុគស្មាញ​ជាសាកល​យ៉ាងច្រើន ​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ លោក ​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ថ្លែងថា​បញ្ហា​តំបន់​និង​សកល​ជាច្រើន​ ដែល​កំពុង​ប្រឈម​ត្រូវបាន​ដោះស្រាយ​និងបន្ត​ដោះស្រាយ​ដោយបើក​ចំហ​សម្រាប់ប្លុក​អាស៊ាន។ សូមស្តាប់​និង​ទស្សនា​កិច្ចសម្ភាសន៍ក្រោយកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​​របស់​លោក​ សុខ ខេមរា ​នៃ វីអូអេ ជាមួយ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​ដូច​តទៅ។ Read full article: https://khmer.voanews.com/a/although-facing-issues-at-asean-summits-cambodia-managed-to-open-dialogues-with-results/6856712.html
Read More

បណ្ឌិត​ ឈាង វណ្ណារិទ្ធ៖​ ការ​បោះឆ្នោត​នៅកម្ពុជា​ឆ្នាំ២០២៣ ​គឺជាសុចនាករ​ដ៏សំខាន់​នៅក្នុង​ក្រសែភ្នែក​អឺរ៉ុប

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងគណៈប្រតិភូបានចំណាយពេលជិតមួយសប្តាហ៍នៅតំបន់អឺរ៉ុប ដើម្បីចូលរួមកម្មវិធីសំខាន់ៗមួយចំនួនដូចជាចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប ចូលរួមអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អឺរ៉ុប មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំមួយចំនួនទៀត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានកត់សម្គាល់ថាទំនាក់ទំនងអាស៊ាន-អឺរ៉ុប គឺជាទំព័រថ្មីមួយដែលភាគីទាំងពីរបន្តជំរុញឲ្យក្លាយទៅជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក លោកមើលឃើញថាកម្ពុជាកន្លងទៅក៏បានប្រឹងប្រែងខ្លាំងដែរ នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាពិសេសផ្នែកពាណិជ្ជកម្ម ក៏ប៉ុន្តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ ក៏សំខាន់ដែរនៅក្នុងក្រសែភ្នែកសហភាពអឺរ៉ុប។ ចុចស្ដាប់: https://www.rfi.fr/km/14562
Read More

AVI Voice: ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។ សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ? កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត...
Read More
1 2 3 4 6

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.