Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

December 12, 2022

AVI Voice: ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។ សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ? កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត...
Read More

AVI Voice : គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

វិស័យសន្តិសុខនៅក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ ជាក់ស្ដែងប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ទើបតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីមួយគឺ «គំនិតផ្ដួចផ្ដើមសន្តិសុខសកល – Global Security Initiatives» ដែលនឹងផ្ដោតទៅលើការថែរក្សាសន្តិសុខរួមទាំងជាតិ តំបន់ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី នឹងបកស្រាយអំពីចក្ខុវិស័យរបស់ប្រទេសចិនលើគំនិតផ្ដួចផ្ដើមនេះចំពោះសន្តិសុខសកលជារួម និងផលប៉ះពាល់ទៅកាន់ការប្រកួតប្រជែងមហាអំណាច។ សំណួរទី១៖   តើអ្វីជាគំនិតផ្តួចផ្តើមសន្តិសុខសកល ឬដែលហៅថាGSIនេះ? តើអ្វីទៅជាចក្ខុវិស័យរបស់ប្រទេសចិនក្នុងការបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលនេះឡើង? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) នេះ ជាយុទ្ធសាស្រ្តថ្មីមួយក្នុងគោល នយោបាយការបរទេសរបស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីងបានដាក់ចេញអំឡុងពេលវេទិកា Boao សម្រាប់សន្និសីទអាស៊ីប្រចាំឆ្នាំ 2022។ គំនិតផ្តួចផ្តើមនេះ មានចរិតលក្ខណៈស្របតាមគោលនយោបាយការបរទេសថ្មី របស់ចិន។ ជាក់ស្តែង GSI ផ្តោតលើការប្តេជ្ញាធំៗចំនួន៦ គឺ៖ ទី១ រក្សានូវសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ដែលមានការសហការ និងប្រកបដោយចីរភាព, ទី២ គោរពនូវអធិបតេយភាព និងបូរណភាពនៃប្រទេសទាំងអស់, ទី៣ គោរពនូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ,...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.