Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

អ្នក​វិភាគ​ថា ​ទំនាក់​ទំនង​ចាប់​ផ្តើម​មាន​ភាព​វិជ្ជមាន ​ក្រោយ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន សែន ​នៅ​ស្ថានទូត​អាមេរិក

ភ្នំពេញ — ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន ​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​នៃ​ការ​កសាង​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។​

កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ​ ២០២២​ លោក ​ហ៊ុន សែន ​បាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​គ្រា​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ​គឺលោក Patrick Murphy ​ជិត​ផុត​អាណត្តិ​របស់​លោក។​ រូប​ថត​របស់​លោក​ ហ៊ុន សែន​ អង្គុយ​ជិត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​អម​ដោយ​មន្ត្រី​ផ្សេង​ទៀត​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ស្ថានទូត​អាមេរិក​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា៖​ «ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី ​លោក​ឯក​អគ្គរ​ដ្ឋទូត ​Murphy ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់​ទំនង​ទ្វេ​ភាគី។ ​យើង​រំពឹង​ថា ​ឆ្នាំ​ ២០២៣ ​ល្អ​ប្រកប​ដោយ​ផ្លែ​ផ្កា ​ហើយ​អាច​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្ត​ភាព​រវាង​ប្រជាជន​អាមេរិក​ និង​ប្រជាជន​កម្ពុជា»។ ​

Full article: https://khmer.voanews.com/a/cambodia-us-relation-shows-deepening-sign-after-pm-hun-sen-visited-us-embassy-in-phnom-penh-say-analysts/6891665.html?nocache=1

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031