Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI

កម្មវិធី AVI VOICE ៖ តួនាទីរបស់លេខាធិការដ្ឋាន ACMECS ខ្សែសង្វាក់ផលិតកម្មនៃតំបន់ CLMV និងគម្រោងអភិវឌ្ឍន៍ផ្នែកទេសចរណ៍របស់ CLV

ដោយផ្អែកលើការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ បានបញ្ជប់ដោយរលូន និងទទួលបាននូវផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់ជាច្រើន ដែលជាអត្ថប្រយោជន៍រួមរបស់ប្រជាជននៃបណ្តាប្រទេសមេគង្គ។ ក្នុងនោះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានលើកឡើងពីសមិទ្ធិផលសំខាន់ៗចំនួន០៣នៃកិច្ចប្រជុំកំពូល ACMECS ដែលរួមមាន (១) ការចូលរួមចំណែករបស់កម្ពុជានៅក្នុង ACMECS Development Fund ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតលេខាធិការដ្ឋាន ACMECS និង (៣)​ វិធានការស្វែងរកវ៉ាក់សាំង COVID-19 បន្ថែមតាមរយៈជំនួយនានាពីដៃគូអភិវឌ្ឍន៍។  លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តរបស់ប្រមុខដឹកនាំក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញក្រោយវិបត្តិ COVID-19 តាមរយៈការប្រែក្លាយតំបន់ CLMV ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សកលទំនើប (Advance Global Business Hub) និងគម្រោងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ (Tourism Development Plan)...
Read More

កម្មវិធី AVI Voice ៖ សារៈសំខាន់នៃភាពបន្ស៊ីរវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ACMECS CLMV និង CLV ដោយផ្អែកលើវិស័យអាទិភាពរបស់យន្តការនិមួយៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រមុខដឹកនាំនៃបណ្តាប្រទេសមេគង្គ នឹងចូលរួមតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន០៣ គឺ៖ កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ ដោយមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ ACMECS រីឯឡាវជាប្រធាននៃកិច្ចប្រជុំ CLMV និង CLV។ ក្នុងនោះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានគូសបញ្ជាក់ពីសក្តានុពលដ៏គួរឱ្យកត់សម្គាល់ និងភាពទាក់ទាញរបស់កិច្ចសហប្រតិបត្តិការ ACMECS ចំពោះដៃគូអភិវឌ្ឍន៍ធំៗ និងមធ្យមនានា ដោយឡែក លោកក៏បានលើកឡើងពីចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការ CLMV និង CLV ដែលជាហេតុធ្វើឱ្យយន្តការទាំង២នេះ មានដំណើរការយឺតយ៉ាវជាងកិច្ចសហប្រតិបត្តិការមេគង្គដទៃទៀត។ ដើម្បីបង្កើននូវប្រសិទ្ធភាព និងដើម្បីចៀសវាងនូវដំណើរការជាន់គ្នារវាងយន្តការទាំង៣ខាងលើ លោកបានស្នើឱ្យបណ្តាប្រទេសមេគង្គគិតគូពីសារៈសំខាន់នៃភាពបន្ស៊ីគ្នាក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ ទាំងអស់ ដោយកំណត់ឱ្យបាននូវវិស័យអាទិភាពតាមយន្តការនិមួយៗ ព្រមទាំងកំណត់នូវជំនួយហិរញ្ញវត្ថុរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាពទាំងនោះ។ វាគ្មិន៖ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ដឹកនាំនិងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI Voice ៖ តុល្យការចុងក្រោយនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលASEM និងប្រយោជន៍របស់កម្ពុជា

កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមឧត្តមមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប(ASEM) បានបើកកិច្ចប្រជុំដើម្បីបង្ហាញពីវឌ្ឍនភាពចុងក្រោយមុនពេលកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅខែមិថុនាឆ្នាំ ២០២១ខាងមុខ។ ក្នុងនោះ អ្នកជំនាញការបរទេសនិងភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានមើលឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទាំងការងារបច្ចេកទេស និងឯកសារផ្លូវការ។ បន្ថែមពីនេះ លោកបណ្ឌិត បានមើលឃើញពីឱកាសនិងមោទនភាពរបស់កម្ពុជាដែលជាប្រទេសតូច និងធ្លាប់ជាប្រទេសហែកហួរដោយសារសង្គ្រាមបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលមានទាំងប្រទេសមហាអំណាចចួលរួមផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំនឹងបង្ហាញឱ្យពិភពលោកកាន់តែច្បាស់ពីទិដ្ឋភាពពិតប្រាកដនិងការអភិវឌ្ឍនៅកម្ពុជា។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ របាយការណ៍ផ្លូវការបង្ហាញថា សហគ្រិនស្ត្រីមានបញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម

សមាគមសហគ្រិនស្ត្រីនៅកម្ពុជា បានចេញរបាយការណ៍ផ្លូវការលើកដំបូងរបស់ខ្លួនដែលសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីភាគច្រើនបំផុតនៅកម្ពុជា។ ក្នុងនោះ បញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម គឺ ទី១ កង្វះខាតការអប់រំ និងចំណេះដឹងរួមទាំងការទទួលបានព័ត៌មាន ទី២ កង្វះខាតធនធានថវិកា​និងការទទួលបានហិរញ្ញប្បទាន និងទី៣ គឺផលិតផលមិនទាន់អនុលោមតាមបទដ្ឋាននៃទីផ្សារប្រទេសនាំចូល។ វាគ្មិន៖ អ្នកស្រី ជា សុខលាង ប្រធានគណៈកម្មការតស៊ូមតិនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Practical guidance offered as world faces common challenges

President Xi Jinping’s remarks at the 15th G20 Leaders’ Summit have been constructive and of practical significance, delivering a message of hope and offering solutions to the challenges posed by the COVID-19 pandemic, experts have said. Xi put forward a set of proposals for the G20’s role in the post-COVID international order and global governance...
Read More

Hello VOA៖ អាស៊ីអាគ្នេយ៍ អាច​រំពឹង​អ្វីខ្លះ​ពី​អាណត្តិ​លោក​ប្រធានាធិបតី Biden?

លោក Joe Biden ត្រូវបាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ហើយ​គ្រោង​ស្បថ​ចូល​កាន់​ដំណែងជា​ប្រធានាធិបតី​ទី៤៦​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២០ ខែមករា ខាងមុខ​នេះ។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ​អំពី​អាស៊ាន ដែល​មាន​លោក អូន ឆេងប៉រ ជា​អ្នក​សម្រប​សម្រួល បណ្ឌិត ឡេង ធារិទ្ធ នាយក​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​ផ្ដល់​ការវិភាគ​ទៅលើ​ថាតើ​អាស៊ីអាគ្នេយ៍​អាច​រំពឹង​អ្វីខ្លះ ពី​អាណត្តិ​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ។ បណ្ឌិត ឡេង ធារិទ្ធ ថ្លែង​ថា លោក Biden នឹង​ប្រកាន់​យក​ឥរិយាបថ​ទន់ភ្លន់​ជាង​លោក ត្រាំ ហើយនឹង​មាន​ការផ្ដោត​យក​ចិត្តទុកដាក់​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០) Full article available: https://khmer.voanews.com/p/7318.html
Read More

កម្មវិធី AVI Voice ៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុន

លោកស្រី ទីវ ចាន់ដេត៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុនលោកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service ដែលជាក្រុមហ៊ុនបោះពុម្ភធំ១ក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា។ លោកស្រី បានលើកឡើងថាចំណេះដឹងគឺជាកត្តាសំខាន់បំផុតមួយសម្រាប់ការដឹកនាំស្ថាប័នមួយឱ្យជោគជ័យ។ បន្ថែមពីនេះ លោកស្រី ក៏បានអះអាងទៀតថា ហិរញ្ញវតុដែលជាដើមទុនក៏ជាចំណុចគាំទ្រដែលមិនអាចខ្វះបានឡើយហើយជាកត្តាលំបាកបំផុតរបស់សហគ្រិនថ្មីៗ។ លោកស្រីក៏បានបញ្ជាក់ផងដែរក្នុងអាជីវកម្ម១១ឆ្នាំមកនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុនលោកស្រីអាចបន្តឈរជើងបានក្នុងទីផ្សារគឺ ការគោរពតាមសន្យាឱ្យទៅអតិថិជន ហើយភ្ជាប់និងវប្បធម៌របស់ក្រុមហ៊ុនទាំងបីគឺ ចង់ ស្មោះត្រង់ និងឧស្សាហ៍។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

COVID-19 demonstrates greater need to uphold multilateralism: Cambodian PM

PHNOM PENH, Nov. 27 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen told the 17th China-ASEAN Expo on Friday that the crisis of COVID-19 pandemic clearly demonstrated greater need to uphold multilateralism and international cooperation. Hun Sen made the remarks during the opening ceremony of the expo via video conference. He said the COVID-19...
Read More

កម្មវិធី AVI Voice ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អ

អ្នកជំនាញ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អប្លុកអាស៊ាន និងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៥ដែលរួមមានចិន ជប៉ុន អូស្រ្តាលីជាដើម នៅអាស៊ីប៉ាស៊ីហ្វិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ ក្នុងពេលដែលវៀតណាមជាប្រធានអាស៊ានប្តូរវេន។ កិច្ចព្រមព្រៀងនឹងផ្តល់ឱកាសឱ្យប្រទេសក្នុងកិច្ចព្រមព្រៀងអាចនាំចេញទំនិញរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសជាដៃគូរហូត ៦៥% ដោយមិនជាប់ពន្ធ។ ក្នុងលក្ខខ័ណ្ឌបែបនេះ បណ្ឌិត ឆេង គឹមឡុង ជាអនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ច បានមើលឃើញថាកម្ពុជានឹងចំណេញច្រើនជាងខាតប្រសិនបើកម្ពុជាត្រៀមខ្លួនបានល្អខណៈវាជាទីផ្សារធំបំផុតក្នុងពិភពលោក។ ការត្រៀមខ្លួនគឺទាំងរដ្ឋាភិបាលដែលត្រូវបង្កើតបរិយាកាសវិនិយោគឱ្យមានអំណោយផល ហើយនឹងការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យត្រូវជំនាញតម្រូវការដែលកំពុងខ្វះខាត។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Interview – Chheang Vannarith

Dr Chheang Vannarith is a public policy analyst and government relations strategist. He has over a decade of research experience in geopolitical and political economic analysis, with a focus on Southeast Asia. He is currently serving as President of the Asian Vision Institute (AVI) where he leads projects on geopolitical risk analysis, regional security, smart...
Read More
1 17 18 19 20 21 28

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.