Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖ សារៈសំខាន់នៃភាពបន្ស៊ីរវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ACMECS CLMV និង CLV ដោយផ្អែកលើវិស័យអាទិភាពរបស់យន្តការនិមួយៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រមុខដឹកនាំនៃបណ្តាប្រទេសមេគង្គ នឹងចូលរួមតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន០៣ គឺ៖ កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ ដោយមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ ACMECS រីឯឡាវជាប្រធាននៃកិច្ចប្រជុំ CLMV និង CLV។ ក្នុងនោះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានគូសបញ្ជាក់ពីសក្តានុពលដ៏គួរឱ្យកត់សម្គាល់ និងភាពទាក់ទាញរបស់កិច្ចសហប្រតិបត្តិការ ACMECS ចំពោះដៃគូអភិវឌ្ឍន៍ធំៗ និងមធ្យមនានា ដោយឡែក លោកក៏បានលើកឡើងពីចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការ CLMV និង CLV ដែលជាហេតុធ្វើឱ្យយន្តការទាំង២នេះ មានដំណើរការយឺតយ៉ាវជាងកិច្ចសហប្រតិបត្តិការមេគង្គដទៃទៀត។ ដើម្បីបង្កើននូវប្រសិទ្ធភាព និងដើម្បីចៀសវាងនូវដំណើរការជាន់គ្នារវាងយន្តការទាំង៣ខាងលើ លោកបានស្នើ
ឱ្យបណ្តាប្រទេសមេគង្គគិតគូពីសារៈសំខាន់នៃភាពបន្ស៊ីគ្នាក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ ទាំងអស់ ដោយកំណត់ឱ្យបាននូវវិស័យអាទិភាពតាមយន្តការនិមួយៗ ព្រមទាំងកំណត់នូវជំនួយហិរញ្ញវត្ថុរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាពទាំងនោះ។

វាគ្មិន៖ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​

ដឹកនាំនិងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន

Leave a Reply

Join our AVI Channel

July 2025
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031