Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

AVI Voice: ភាពច្បាស់លាស់ និងផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក្នុងតំបន់

រដ្ឋបាលទីក្រុងសេអ៊ូលហាក់ងាកមកផ្ដល់តម្លៃមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែខ្លាំង បូករួមទាំងវេទិការអាស៊ានផងដែរ ដែលការណ៍នេះ ធ្វើឱ្យវត្តមានរបស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពល និងការមើលឃើញពីក្រសែរភ្នែករបស់មហាអំណាចនិងបណ្ដាប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងចំពោះប្រទេសចិន និងភាពប្រទាក់ក្រឡាគ្នារវាងយុទ្ធសាស្រ្តនេះជាមួយនឹងវេទិការតំបន់អាស៊ាន ក៏ដូចជាភាពច្បាស់លាស់រួមទាំងការប្ដេជ្ញាចិត្តរបស់កូរ៉េចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សំណួរទី ១៖ យើងអាចសង្កេតមើលឃើញបានថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក Yoon Suk-yeol បានបង្កើននូវភាពស្និតស្នាលជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កាន់តែខ្លាំងឡើងនិងគួរឱ្យកត់សម្គាល់ នោះគឺស.រ.អ. ហើយជាពិសេសនោះ គឺការបង្វែរនូវវត្តមានរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពច្បាស់លាស់យ៉ាងដូចម្ដេចខ្លះ? ពិតហើយដូចខ្ញុំបានលើកឡើងកាលពីសប្ដាហ៍មុននេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន។ ហើយជាពិសេសការផ្តោតសំខាន់របស់យុទ្ធសសាស្រ្តដ៏ថ្មីមួយនេះ គឺផ្តោតលើគោលនយោបាយភាគខាងត្បូងថ្មីនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលទីក្រុងសេអ៊ូល ដែលសំដៅស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជា ឥណ្ឌា បណ្តាប្រទេសនៅអាស៊ាន និងអូស្ត្រាលីជាដើម រួមជាមួយនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីឦសាន (Northeast Asia Cooperation Initiative) ដែលស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។ បន្ថែមពីលើនេះ ការសង្កត់ធ្ងន់របស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចជិតខាងដូចជាចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ កូរ៉េខាងត្បូងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំបោះយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់ដ៏លេចធ្លោមួយនេះ ក្នុងការស្វែងរងនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ផងដែរ ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ រដ្ឋបាលរបស់លោក Yoon មានបំណងក្នុងការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនតាមរយៈបណ្តាញផ្សេងៗ...
Read More

2022/46 “Cambodia-China Free Trade Agreement: A Cambodian Perspective” by Vannarith Chheang

EXECUTIVE SUMMARY The Cambodia-China Free Trade Agreement (CCFTA), which came into force in January 2022, has provided Cambodia with renewed impetus to enhance trade facilitation and expand its trade portfolio. This is in line with the objectives of its Rectangular Strategy (2018-2023) and the economic diplomacy initiative that it launched in January 2021. Cambodia has...
Read More

AVI Voice: លទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន

ស.រ.អ. និងហ្វីលីពីនទើបតែពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានឹងគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុច សម្ផស្ស បានពន្យល់អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីស.រ.អ. និងហ្វីលីពីន និងបង្ហាញអំពីទិដ្ឋភាពទូទៅនៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ សំណួរទី១៖ នៅដើមខែឧសភានេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ចំនួន៤ថ្ងៃទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងដៃគូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការពិភាក្សាលើសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់។ ជាដំបូង ដើម្បីជាការយល់ដឹង សូម (វាគ្មិន) ផ្តល់នូវទិដ្ឋភាពសង្ខេបអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននេះ? ហើយហេតុអ្វីបានជាប្រទេសទាំងពីរបានក្លាយទៅជាស្និទ្ធស្នាលបែបនេះ? ប្រាកដហើយ ដើម្បីយល់ដឹងពីដំណើរទស្សនៈកិច្ចជាន់ខ្ពស់មួយនេះ ខ្ញុំក៏ចង់បង្ហាញបន្តិចដែរពីសម្ព័ន្ធភាពដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនេះ។ ជាដំបូងបើយើងនិយាយពីទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺវាចាប់ផ្តើមតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ ដែលជាឆ្នាំប្រទេសហ្វីលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្រោយសង្គ្រាមលោកលើកទី២នោះផងដែរ សហរដ្ឋអាមេរិកបានជួយសាងសង់ប្រទេសហ្វីលីពីនឡើងវិញ ហើយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Harry S. Truman បានដាក់ចេញនូវសេចក្តីប្រកាសលេខ២៦៩៥ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់ប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ ឆ្នាំ១៩៤៧ ប្រទេសទាំងពីរបានចុះ «កិច្ចព្រមព្រៀងមូលដ្ឋានយោធា (Military Bases Agreement)» ដែលសម្រាប់ឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេសហ្វីលីពីន។ បន្ទាប់មកទៀតនៅឆ្នាំ១៩៥១ ប្រទេសទាំងពីរក៏បានចុះនូវ «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mutual Defense Treaty (MDT)» ដើម្បីធានាបាននូវសន្តិសុខរបស់ប្រទេសហ្វីលីពីនក្នុងនាមជាដែលទើបទទួលបានឯករាជ្យ...
Read More

AVI Voice : យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង

ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីការលេចឡើងនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគោលបំណងចម្បងនៃយុទ្ធសាស្រ្តមួយនេះចំពោះតំបន់។ សំណួរទី ១៖ ជាការចាប់ផ្ដើម ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ជាដំបូង តើលោកអាចរៀបរាប់ត្រួសៗបន្តិចបានទេអំពីការលេចឡើងនូវយុទ្ធសាស្រ្តរបស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ? មុននឹងចូលទៅកាន់សំណួរខាងលើ ខ្ញុំសូមរៀបរាប់បន្តិចពាក់ព័ន្ធនឹងដំណើរការវិវត្ត ក៏ដូចជាសវតាត្រួសៗអំពីការកើនឡើងនៃសារៈសំខាន់តំបន់ និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានលេចចេញជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដូចយើងបានដឹងរួចមកហើយថា ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងចិនជាដើមបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរៀងៗខ្លួនមកលើតំបន់មួយនេះ។ ម្យ៉ាងវិញទៀត តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងប្រេង ឧស្ម័ន ជលផល និងរ៉ែ ហើយក៏ជាផ្លូវសមុទ្រដ៏មានសក្ដានុពល និងសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកផងដែរ។ លើសពីនេះ តំបន់​នេះ​ក៏​ជា​កន្លែង​សម្រាប់​ច្រក​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន​របស់​ពិភពលោក​ផងដែរ​ដូចជា​ច្រក​សមុទ្រ​ម៉ាឡាកា ព្រែកជីក​ស៊ុយអេ...
Read More

AVI Voice: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ

គណបក្សកាវក្លៃទទួលបាននូវសម្លេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កាលពីកន្លងទៅនេះ។ ហើយគោលនយោបាយរបស់គណបក្សកាវក្លៃ ក្លាយជាប្រធានបទក្ដៅមួយដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ និងសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អិតអំពីគោលនយោបាយដែលបានសន្យាដោយគណបក្សកាវក្លៃប្រសិនបើខ្លួនបានកាន់កាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ និងការប្រែប្រួលស្ថានភាពនយោបាយថៃសម្រាប់អាណត្តិបន្ទាប់។ សំណួរទី១៖ បាទ អរគុណច្រើនលោក វណ្ណលី។ យើងងាកមកមើលគោលនយោបាយរបស់គណបក្ស កៅខ្លៃ វិញម្តង ដោយគណបក្សនេះមានគោលនយោបាយចម្បងមួយរបស់ខ្លួនដើម្បីផ្លាស់ប្តូររដ្ឋធម្ម នុញ្ញ ដែលខ្លួនបានសន្យាថា បន្ទាប់ពីបានជាប់ឆ្នោត និងបានក្លាយជាអាចកាន់កាប់នូវរដ្ឋាភិបាលបាន។ តើលោកវណ្ណលីយល់ឃើញយ៉ាង ណាចំពោះគោលនយោបាយរបស់គណបក្សនេះ និងការរើបម្រស់ចេញពីរបបយោធា មួយនេះ? លោក សេង វណ្ណលី៖ ចំណុចដែលធ្វើឱ្យគណបក្សកៅខ្លៃ ទទួលបានសម្លេងការគាំទ្រដែលគ្រប់មជ្ឈដ្ឋានរំពឹងទុក សម្លេងគាំទ្ររបស់គណបក្ស នេះគឺជាសម្លេងដែលកើតចេញអំពីសម្លេងដែលធ្លាប់គាំទ្រទៅលើគណបក្សធំៗរបស់ ប្រទេសថៃ ក្នុងនោះគឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាគណបក្សផាឡាំងផាឆារ៉ាត់។ សម្លេងដែលគាំទ្រគណបក្សកៅខ្លៃ គឺជាសម្លេងចេញអំពីភឿថៃ ចម្បងដែលអ្នកគាំទ្រគណបក្សភឿថៃមួយចំនួន គាត់ចាប់ ផ្តើមវិលមកគាំទ្រគណបក្សកៅខ្លៃ ដោយសារតែគាត់ជឿថា កៅខ្លៃ ជាគនបក្សដែល មានគោលការណ៍ច្បាស់លាស់ ហើយឈរទៅលើការសម្រេចចិត្តដោយមិនងាករេ។ យើងដឹងហើយថាមុនការបោះឆ្នោត កៅខ្លៃ គាត់បានអះអាងថាគាត់នឹងមិនចូលរួម បង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងត្រកូល ប៉ ពោលគឺ ប្រាវីដ...
Read More

Cambodian businesses urged to fully tap RCEP

Businesses in Cambodia were yesterday urged to make full use of the Regional Comprehensive Economic Partnership (RCEP) which has started to play a crucial role in expanding trade and investment in the region since its implementation last year. While making his keynote remarks at a seminar on ‘Impacts of RCEP – Legal, Commercial and Practical...
Read More

AVI Voice Ep: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ

AVI Voiceលទ្ធផលបោះឆ្នោតនៅប្រទេសថៃAVI Voiceលទ្ធផលបោះឆ្នោតនៅប្រទេសថៃAVI Voiceលទ្ធផលបោះឆ្នោតនៅប្រទេសថៃ ប្រទេសថៃទើបតែរៀបចំការបោះឆ្នោតសកលរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអំពីភាពជោគជ័យរបស់គណបក្សប្រឆាំងចំនួនពីរគឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អឹតអំពីលទ្ធផលបណ្ដោះអាសន្ន និងលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រឆាំង។ សំណួរទី ១៖ ជាបឋម តើលោកអាចរៀបរាប់លម្អិតបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជារួមនៅប្រទេសថៃ? វាគ្មិន៖ ដូចដែលរៀបរាប់ខាងលើប្រទេសថៃបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលបួនឆ្នាំទៅមុខ ដែលអ្នកចេញទៅបោះឆ្នោតមានចំនួនដល់ទៅ ៧៥,២% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុប៥២លាននាក់ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដែលមានត្រឹមតែ៧៤,៦% តែប៉ុណ្ណោះ។ ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រឆាំងថៃធំបំផុតចំនួនពីររួមគ្នាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខឬហៅថាគណបក្សកាវក្លៃ បានទទួលបានអាសនៈ១៥២អាសនៈ​​ បន្ទាប់មកគណបក្សភឿថៃនៅក្នុងលំដាប់លេខពីរ  ទទួលបាន ១៤១អាសនៈ។ គណបក្សទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយគណបក្សតូចតូចចំនួន៦ផ្សេងទៀតដែលសរុបមាន ៣១៣អាសនៈ។ យ៉ាងណាមិញ លទ្ធផលដែលគណបក្ស Move Forward ឬក៏ចលនាទៅមុខអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣០របស់ថៃនៅមិនទាន់មានភាពប្រាកដប្រជានឡើយទេ ដោយសារតែពួកគេត្រូវការសំឡេងច្រើន យ៉ាងតិច៣៧៦ ពីសភាតំណាងរាស្ត្រសរុប៥០០អាសនៈដើម្បីបំបិទសំឡេង ២៥០អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាលពីឆ្នាំ២០១៩ ដែលមានសិទ្ធិចូលរួមធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតជាលើកចុងក្រោយ។ ទោះបីគេរំពឹងថា នាយករដ្ឋមន្ត្រីទី៣០របស់ថៃ និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវតែងតាំងក្នុងអំឡុងខែកក្កដាទៅខែសីហាឆ្នាំ២០២៣នេះ ក៏ប៉ុន្តែ ផ្អែកលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការបង្កើតរដ្ឋាភិបាលឲ្យជាក់លាក់នោះទេ។ មានន័យថាគេអត់មានថាថ្ងៃកំណត់ជាក់លាក់ណាមួយត្រូវតែបង្កើតរដ្ឋាភិបាលនៅថ្ងៃណា ក្រោយលទ្ធផលបោះឆ្នោតផ្លូវការបានប្រកាសចេញដោយគណៈកម្មការរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើគ្មានការសម្របសម្រួលដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះណាមួយកើតមាននោះទេ ខ្ញុំគិតថាសភាថៃនិងជាប់គាំង​...
Read More

AVI Voice: What are the leaked Pentagon papers about?

AVI VoiceWhat are the leaked Pentagon papers about?AVI VoiceWhat are the leaked Pentagon papers about?AVI VoiceWhat are the leaked Pentagon papers about? Earlier this month, the US’ Pentagon announced the leaked documents revealed by a 21-year-old National Guard airman, Jack Teixeira. Right after, the Justice Department launched the criminal investigation over this case. However, it...
Read More

AVI Voice : លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។  សំណួរទី១៖   រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ? លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។​​ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន...
Read More

AVI Voice: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)

កាលពីសប្ដាហ៍មុន ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ស.រ.អ. ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ លោក Kevin McCathy ដែលជាប្រធានសភាអាមេរិកថ្មី ដើម្បីសិក្សានិងគៀរគរអំពីជំហរគាំទ្ររបស់ស.រ.អ. លើបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចមួយនេះ និងលើកឡើងអំពីផលប៉ះពាល់មួយចំនួនចំពោះទំនាក់ទំនងរវាងស.រ.អ.និងចិន ជុំវិញការកើនឡើងកំដៅលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy។ នេះគឺជាជំនួបលើកទី២ហើយរវាងតំណាងជាន់ខ្ពស់នៃស.រ.អ. និងលោកស្រី Tsai ហើយក៏ទទួលបាននូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ភាគីចិនរបស់លោក Xi ផងដែរ។ សំណួរទី ១៖ ជាបឋម តើលោកអាចបកស្រាយត្រួសៗបន្តិចបានទេជុំវិញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ទៅកាន់ស.រ.អ. អំឡុងពេលនៃភាពតានតឹងកំពុងកើតមានឡើងជុំវិញបញ្ហាកោះតៃវ៉ាន់? ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅសហរដ្ឋអាមេរិកបានបង្កអោយមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស្រួចស្រាលរវាងសហរដ្ឋអាមេរិកនិងចិន ដែលលោកស្រីបានប្រកាសថាជាទស្សនកិច្ចសំរាប់ប្រជាធិបតេយ្យសកលនិងជាការពង្រឹងសន្តិសុខតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ជាដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស Guatemala និង Belize ដែលនៅមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនេះមិនមែនជាទស្សនកិច្ចផ្លូវការឡើយ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់កាលពីឆ្នាំមុនក៏បានធ្វើអោយចិនមិនសប្បាយចិត្តនិងបានធ្វើសមយុទ្ធហ៊ុំព័ន្ធកោះតៃវ៉ាន់ផងដែរ។...
Read More
1 2 3 4 5 6 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.