Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

AVI Voice ៖ ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ

AVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ {{svg_share_icon}} ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ​ផលប្រយោជន៍ជាតិ ​ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។  សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ? ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ...
Read More

AVI Voice៖ គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

AVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត...
Read More

AVI Insight ៖ អតីតស្ថាបត្យករពីប្រទេសជប៉ុនម្នាក់បោះបង់ជំនាញចោល ស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក

លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរី ស្រានេះបង្កើតឡើងចេញពីផ្លែក្រូចវល្លិ៍ (Passion)។ ជាស្រាដែលផលិតដោយកូនខ្មែរសុទ្ធសាទដែលមានទីតាំងនៅក្នុងខេត្តកោះកុង។ លោកចំណាយពេលជិត១០ឆ្នាំដើម្បីស្វែងរកផលិតផលស្រាមួយដែលទីផ្សារទទួលស្គាល់។ ក្រៅពីស្រាលោកក៏បានកែច្នៃគ្រឿងស៊ុបទាន់ចិត្តសម្រាប់ពលរដ្ឋទទួលទានផងដែរ។ សូមបញ្ជាក់ថា លោកឌៀប គីមសាន ធ្លាប់ជាអតីតនិស្សិតខ្មែរដែលសិក្សាជ្រៅជ្រះផ្នែកស្ថាបត្យកម្មនៅប្រទេសជប៉ុន។ ហេតុអ្វីបានជាលោកសម្រេចចិត្តបោះចោលជំនាញ ហើយស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក?វាគ្មិន៖ លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧...
Read More

AVI Insight ៖ ASIP ជាជ្រុងនៃគំនិតអាជីវកម្មបែបថ្មីដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

ASIP ជាជ្រុងនៃគំនិតអាជីវកម្មបែបថ្មីដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា ឧទ្យាននវានុវត្តន៍សង្គមអង្គរ(Angkor Social Innovation Park)ក្នុងគោលបំណងផ្តល់ការសិក្សាស្រាវជ្រាវ ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាស្តីពីនវានុវត្តន៍សង្គម។លោកឈត ឆរ៉ាវុធ សហស្ថាបនិកនៃកម្មវិធី បានលើកឡើងថា កម្មវិធីនេះគឺជាផ្នែកមួយសំខាន់ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងជ្រុងនៃគំនិត និងបរិបទថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីជំរុញនិងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់រីកចម្រើនបន្ថែមទៀត។វាគ្មិន៖ លោក ឈត ឆរ៉ាវុធ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពី​រឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy...
Read More

AVI Insight ៖ រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុង

អ្នកស្ថាបត្យកម្មលំអខាងក្នុង៖ ដោយសារកំណើជីវភាព រសនិយមនៃការរស់នៅរបស់ពលរដ្ឋបានផ្លាស់ប្តូរលើការតុបតែងការតុបតែងលំអរខាងក្នុងបានក្លាយជារឿងចាំបាច់មួយសម្រាប់ពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធាមួយចំនួនធំ ជាពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ។ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករ និងជាអ្នកជំនាញលើការតុបតែងលំអខាងក្នុងនៃក្រុម Line Décor បានឱ្យដឹងថា រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុងដើម្បីបង្កើនផាសុខភាពសម្រាប់ការរស់នៅ។ បើតាមការបញ្ជាក់ ពលរដ្ឋខ្មែរចង់បានការចនាដែលមានរចនាបទពីបច្ចឹមប្រទេស។វាគ្មិន៖ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ អាជីវកម្មផ្នែកផ្គត់ផ្គង់ម្ហូបអាហារត្រូវប៉ាន់ក្នុងវិបត្តិកូវីដ

បង្កើតឡើងក្នុងឆ្នាំ២០១៥ កសិដ្ឋានសុវណ្ណរក្សាគឺជាកសិដ្ឋានចិញ្ចឹមមាន់ដើម្បីយកសាច់ ស៊ុត ក្នុងការផ្គត់ផ្គង់ក្នុងទីផ្សារនៅរាជធានីភ្នំពេញ។ មានទីតាំងនៅខេត្តកំពង់ស្ពឺកសិដ្ឋាននេះ កើតចេញពីអតីតនិស្សិតផ្នែកសិកម្មមួយក្រុមដែលសិក្សានិងស្រឡាញ់វិស័យកសិកម្ម។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កសិដ្ឋានសុវណ្ណរក្សា បានដំណើរការយ៉ាងល្អតាំងពីជួលដីដើម្បីចិញ្ចឹមសត្វរហូតមានសមត្ថភាពទិញទីតាំងរាប់ហិកតាដោយខ្លួនឯង និងមានមាន់រាប់ម៉ឺនក្បាលដែលកំពុងផ្គត់ផ្គង់ប្រមាណ ១ តោនសាច់មាន់ក្នុងមួយថ្ងៃៗ។ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សា បានលើកឡើងថា ក្នុងបរិបទកូវីដនេះ អាជីវកម្មរបស់លោកកាន់តែត្រូវប៉ាន់ខ្លាំងជាពិសេសការបញ្ជាទិញតាមរយៈបណ្តាញសង្គម។វាគ្មិន៖ លោក លាស់ ស៊ាងម៉េង សហស្ថាបនិកមួយក្នុងនៃកសិដ្ឋានសុវណ្ណរក្សាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា...
Read More

AVI Insight ៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារ

លោកជំទាវម៉ម ដាត្ថាលីណែត៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារបង្កើតឡើងកាលពីឆ្នាំ២០១៥ Campure គឺជាក្រុមហ៊ុនមួយដែលនាំចូលផលិតផលចម្រុះទឹកនិងសម្ភារៈផ្ទះបាយពីប្រទេសកូរ៉េ។ ក្រុមហ៊ុននេះ ដឹកនាំដោយលោកជំទាវ ម៉ម ដាត្ថាលីណែត ដែលជាភាគទុននឹក និងជានាយកប្រតិបត្តិផងដែរ។ លោកជំទាវមានយុទ្ធសាស្ត្រដើម្បីបង្កើតក្រុមហ៊ុនមួយដែលមានភាពស្និទ្ធស្នាល និងការធ្វើឱ្យបុគ្គលិកស្រឡាញ់ក្រុមហ៊ុនដូចជារបស់ខ្លួនឯង។វាគ្មិន៖ លោកជំទាវម៉ម ដាត្ថាលីណែតដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 14 15 16 17 18 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.