Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

AVI Voice ៖ នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្ តំបន់ទន្លេមេគង្គត្រូវបានគេមើលឃើញថា គឺជាតំបន់សក្ដានុពលអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័សនៅក្រោមការគ្របដណ្ដប់ដោយសហគមន៍អាស៊ាន ជាពិសេសការរីកលូតលាស់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះប្រទេសក្នុង និងក្រៅតំបន់ជាច្រើនជាពិសេស អាមេរិក ចិន ជប៉ុន ឥណ្ឌា និងអូស្រ្តាលីជាដើម បាននឹងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់មេគង្គនេះ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងផលប្រយោជន៍រៀងៗខ្លួន។ យ៉ាងណាមិញ បើទោះបីជាតំបន់នៃទន្លេមេគង្គនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនក៏ដោយ តែតំបន់មួយនេះក៏កំពុងតែជួបប្រទះនូវវិបត្តិនៃការគ្រប់គ្រងធនធានទឹកនៅតាមដងទន្លេមេគង្គ​នេះផងដែរ។ នៅក្នុងកិច្ចសម្ភាស៍សប្ដាហ៍នេះ យើងនឹងមកស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាចម្បង និងកត្តាដែលបង្កឲ្យមានបញ្ហាទាំងអស់នេះនៅក្នុងតំបន់នៃទន្លេមេគង្គ ព្រមទាំងយន្តការរបស់ប្រទេសមហាអំណាចក្នុងការលូកដៃចូលក្នុងបញ្ហាទាំងអស់នេះដើម្បីសម្ញែងនូវឥទ្ធិពល និងអំណាចរបស់ខ្លួន។ សំណួរទី១៖ តើអ្វីជាបញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងជម្លោះធនធានទឹកក្នុងមហាអនុតំបន់មេគង្គ? ខ្ញុំសូមលើកអំពីបញ្ហាមួយចំនួននៅក្នុងទន្លេមេគង្គ ឬក៏តំបន់មេគង្គ ដែលយើងដឹងហើយថា ទន្លេមេគង្គ គឺជាទន្លេមួយដែលមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនៅជាប់ដងទន្លេមេគង្គ ដែលជាអនុតំបន់មួយដែលមានប្រទេស ០៥ ជាសមាជិក។ ទន្លេមេគង្គនេះ គឺជាទន្លេមួយដែលមានប្រវែងដល់ទៅ៤៨០០ គីឡូម៉ែត្រ និងជាទន្លេដែលវែងជាងគេបំផុតទី១២ នៅក្នុងពិភពលោក ហើយក៏ជាទន្លេ ដែលមានឧស្សាហកម្មទឹកសាបធំបំផុតរបស់ពិភពលោក។ ទន្លេនេះផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់នេះ ជាពិសេស គឺទាក់ទងលើវិស័យសន្តិសុខអាហារ មានតម្លៃរហូតដល់ទៅប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយទន្លេនេះ គឺជាទន្លេដ៏សំខាន់បំផុតមួយ ដែលជាទូទៅសម្បូរបែបទៅដោយមច្ឆាទឹកសាប សម្រាប់ទ្រទ្រង់ជីវិតប្រជាជនរស់នៅតាមតំបន់ទន្លេនេះ ប្រមាណជាង ៦០លាននាក់។ ទន្ទឹមនឹងនេះ...
Read More

AVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

AVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ...
Read More

AVI Insight ៖ បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏(Routledge)ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន

AVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី "Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon" ដែលប្រែសម្រួលថា "យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ"។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖  បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី
Read More

AVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ

AVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិAVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិAVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ អ្នកសារព័ត៌មាន៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃសៅរ៍ ទី៧ ខែសីហានេះ បានបិទវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី«ការវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស» ដែលមានសិក្ខាកាមចំនួន៣០រូបក្រោយការបណ្តុះបណ្តាលតាំងពីខែមិថុនាមក។ ក្នុងនោះ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC ក៏ជាសិក្ខាកាមមួយរូបផងដែរ។អ្នកសារព័ត៌មានចាស់វស្សារូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្តុះបណ្តាលរបស់ AVI ស្តីពីភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស គឺចំពេលវេលាព្រោះបច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងពិភពលោកកំពុងតែរំជើបរំជួល និងក្តៅគគុក។ សម្រាប់លោក AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ។ ជាពិសេសក្នុងពេលដែល កម្ពុជានឹងធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និង ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC
Read More

AVI Insight ៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ

AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ ប្រធានសហព័ន្ធអ្នកសារព័ត៌មាន៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបានបង្កើតវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែល AVI រៀបចំនេះគឺជាការគោះជួងឱ្យអ្នកសារព័ត៌មាននៅកម្ពុជាដែលនៅខ្វះសមត្ថភាពស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេសឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាតំបន់ និងពិភពលោកដែលកំពុងតែក្តៅគគុក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាព បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រឹងសមត្ថភាពវិភាគ និងការផ្តល់ជាគំនិតបែបសម្រេចចិត្តដល់រដ្ឋាភិបាលនិងប្រជាជាតិទាំងមូល។ វាគ្មិន៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩

AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ {{svg_share_icon}} ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក...
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

AVI Insight ៖ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ

AVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ នៅថ្ងៃទី២៣ ខែកក្កដានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយវិទ្យាស្ថាននិន្នាការសេដ្ឋកិច្ចចិន (China Institute of Economic Trend) និងបណ្ដាញសារព័ត៌មានសេដ្ឋកិច្ចចិន (China Economic Net) នឹងរៀបចំវេទិកាស្តីពី « កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា» នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣:០០-១៦:៣០ នាទីរសៀល។ ក្នុងវេទិកានេះ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានវិទ្យាស្ថានចក្ខុសវិស័យអាស៊ី រួមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយពីប្រទេសចិននិងកម្ពុជាសរុប១៤រូប នឹងចែករំលែកពីទស្សនទានជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ។ ចំពោះវេទិកាធំបំផុតមួយមិនធ្លាប់មាននេះ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខវិស័យអាស៊ី ដែលមានវត្តមានដែរនោះ បានអះអាងថា វេទិកាខាងមុខនឹងជាឱកាសសំខាន់សម្រាប់...
Read More

AVI Voice ៖ យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា

AVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា {{svg_share_icon}}Free Download Register to download 1 នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២...
Read More

AVI Voice ៖ គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

AVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា {{svg_share_icon}} សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី (Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ...
Read More
1 13 14 15 16 17 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.