Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

June 9, 2023

សេចក្តីប្រកាសព័ត៌មាន

វិទ្យាស្ថានចក្ខុវិស័យអាស៊ីមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា​ នាពេលថ្មីៗនេះទំព័រហ្វេសប៊ុករបស់បុគ្គល «ChhamChhany ឆាំ ឆានី» បានប្រើប្រាស់វីដេអូ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យសុកស៊ីផាន់ណា ក្នុងវេទិកាកិច្ចសន្ទនាឧត្តមសិក្សាដោយមិនបានទទួលការអនុញ្ញាតសិទ្ធិប្រើប្រាស់ពីម្ចាស់ដើមនោះទេ។ វីដេអូនេះត្រូវបានផលិតឡើង ដោយមានការកាត់តបន្ថែមរូបភាព ធ្វើឱ្យ​ប្រាស​ចាក​ពី​អត្ថន័យ​ដើម​នៃ​កិច្ចសន្ទនា ក្នុងចេតនាញុះញង់ បំភ្លៃការពិត ដើម្បីបង្កចលាចល និងអស្ថិរភាពសង្គម។ វិទ្យាស្ថានសូមផ្តល់ជូននូវសាវតានៃដំណើរការចរចារ EBA (ទំនិញគ្រប់មុខលើកលែងអាវុធ) ដូចខាងក្រោម៖ ១.ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ជាកាតព្វកិច្ចក្នុងក្របខណ្ឌ​នៃ​ការពង្រឹងកិច្ចពិគ្រោះយោបល់របស់គណៈកម្មការអឺរ៉ុប ដែលបានចាប់​ផ្តើម​ពីខែមីនា ឆ្នាំ២០១៧។ ២.ដំណើរទស្សនកិច្ចគឺធ្វើឡើងដោយគូភាគីទាំងសងខាង ពោលគឺមានដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុបមកកម្ពុជា និងរបស់គណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងព្រុចសែល។ ព័ត៌មានស្ដី​ពីការពិគ្រោះយោបល់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាម​ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ហើយ​គណៈ​កម្មការអឺរ៉ុប ក៏បានបង្ហោះនៅលើបណ្តាញសង្គម អំពីដំណើរទស្សនកិច្ចរបស់ភាគីកម្ពុជាផងដែរ។ ៣.គោលបំណងនៃការពិគ្រោះយោបល់គឺដើម្បីដោះស្រាយកង្វល់ និងការយល់ខុសរបស់គណៈកម្មការ​អឺរ៉ុបទៅលើ​ស្ថានភាពប្រជាធិបតេយ្យ និងស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា។ បេសកកម្មនេះគឺជា​ការងារ​ចាំបាច់ដែល​ត្រូវ​បំពេញ ដើម្បីផ្តល់យុត្តិធម៌ជូន​រាជរដ្ឋាភិបាលកម្ពុជាលើអ្វីដែលកម្ពុជា​យល់ថា ជា​យុទ្ធនាការ​លាបពណ៌ បំភ្លៃការពិតពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងន័យដូចបានជម្រាបជូនខាងលើ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយ ដើម្បីបុព្វហេតុសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសង្គមជាតិ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន សូមថ្កោលទោសចំពោះបុគ្គល «ChhamChhany ឆាំ ឆានី»។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.