Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

December 26, 2022

AVI Voice: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

រដ្ឋាភិបាលស.រ.អ.របស់លោក ចូ បៃដិន ទើបតែបានដាក់ចេញនូវសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ខ្លួន ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីខ្លឹមសារគោលនៃសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ស.រ.អ.ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យសន្តិសុខនាពេលអនាគតសម្រាប់ស.រ.អ. ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលផងដែរ។ កម្រងសំណួរ – ចម្លើយលើប្រធានបទ សំណួរទី១៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សហរដ្ឋអាមេរិក នៃរដ្ឋបាលលោកចូបៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិរបស់ខ្លួន។ ជាបឋម ថាតើអ្វីទៅដែលជាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះ? ពីដំបូងមុននឹងយើងមើលទៅលើ ថាតើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកបៃដិនបានដាក់ចេញនូវគោលការណ៍ក៏ដូចជាចំណុចអ្វីខ្លះ យើងគួរតែមើលសិនថាតើអ្វីទៅគឺជាឯកសារមួយនេះ។ បើសិនជាយើងមើលទៅលើប្រភពដើមរបស់វា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាឯកសារមួយដែលអំណាចនីតិប្រតិបត្តិ មានន័យថាសេតវិមានរបស់សហរដ្ឋអាមេរិក គឺត្រូវតែបញ្ជូនទៅឱ្យសភារបស់ខ្លួនដើម្បីផ្តល់ ដំណឹងទៅដល់សមាជិកសភាឱ្យដឹង ថាតើអំណាចនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកមាននូវអ្វីទៅដែលជាយុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក។ ជាទូទៅឯកសារនេះបើយោងតាមច្បាប់មាត្រាទី៦០៣នៃច្បាប់ក្នុងការកំណែទម្រង់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ១៩៨៦ បានចែងថាឯកសារនេះគួរតែបញ្ជូនពីអំណាចនីតិប្រតិបត្តិទៅកាន់សភាជារៀងរាល់ឆ្នាំ ប៉ុន្តែកន្លងចាប់ពីឆ្នាំ១៩៨៧មកដល់ថ្ងៃនេះគឺថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមិនបានបញ្ជូនទៅជារៀងរាល់ឆ្នាំទេ គឺតែងតែមានការចន្លោះពី៣ឆ្នាំ ២ឆ្នាំ ហើយជួនកាលទៅដល់៤ឆ្នាំផងដែរ។ ក្នុងឯកសារនេះ គឺកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ថ្មីៗនេះ ដូចបានលើកឡើងអម្បាញ់មិញ រដ្ឋបាលលោកចូបៃដិនបានដាក់ឯកសារសន្តិសុខជាតិលើកដំបូងរបស់ខ្លួន ក្នុងនោះគឺបានចែងអំពីអត្ថប្រយោជន៍ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ខ្លួនក្រោមការដឹកនាំរបស់លោកចូបៃដិនផងដែរ។ សំណួរទី២៖ តើមានអ្វីដែលជាចំណុចថ្មីក៏ដូចជាការប្រែប្រួលទៅលើយុទ្ធសាស្ត្រសន្តិសុខជាតិ នៅក្នុងសៀវភៅថ្មីមួយនេះ ហើយវាបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសន្តិសុខជាតិ និងពិភពលោកទាំងមូលនាពេលអនាគតផងដែរ? ដើម្បីឱ្យបងប្អូនអ្នកស្ដាប់បានយល់បន្ថែមទៅលើ ភាពខុសគ្នារវាងការដឹកនាំរបស់លោកបៃដិនហើយនិងលោកប្រធានាធិបតីត្រាំកាលពីឆ្នាំដែលគាត់ទើបចុះចេញពីតំណែងកាលពីឆ្នាំ២០២១។...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.