Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

May 2, 2022

AVI Voice៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

AVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនAVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនAVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះក៏ជាការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានមកជួបជុំគ្នាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវីត បានលើកឡើងពីមូលហេតុនៃការពន្យាពេលនៃកិច្ចប្រជុំ និងផលចំណេញដែលកម្ពុជាអាចនឹងទទួលបានក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ក៏ដូចជាការរំពឹងទុកសម្រាប់លទ្ធផលក្រោយពេលកិច្ចប្រជុំត្រូវបានបញ្ចប់ផងដែរ។ សំណួរទី ១៖ យើងឃើញថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើមឡើយត្រូវបានកំណត់ប្រព្រឹត្តក្នុងខែមីនាមកម្លេះ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ខែឧសភាទៅវិញ។ ជាបឋម តើលោកដាវីតអាចពន្យល់ត្រួសៗបានទេអំពីមូលហេតុចម្បងអ្វីខ្លះដែលបណ្ដាលឱ្យមានការលើកពេលវេលានៃកិច្ចប្រជុំមួយនេះ? ហើយវាបានផ្ដល់នូវផលអវិជ្ជមានអ្វីខ្លះដល់ភាគីទាំងពីរ ជាពិសេសបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជាដែលជាប្រធានអាស៊ាន? ការពន្យាពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែមីនា គឺដោយសារតែកត្តាចំបងមួយគឺប្រេសិតពិសេសរបស់អាស៊ានត្រូវទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជូនប្រទេសជាសមាជិកអាស៊ានមួយនេះ ដែលបញ្ហាមីយ៉ាន់ម៉ានេះបានចាក់ស្រេះក្លាយទៅជាដំបៅមួយរបស់អាស៊ានទៅហើយ ដែលតម្រូវអោយមានការជួយទំនុកបំរុងទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចពីសំណាក់សមាជិកអាស៊ានដទៃក៏ដូចជាដៃគូសន្ទនាអាស៊ានផងដែរ។ ដោយសារតែប្រេសិតពិសេសកម្ពុជាត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះហើយ បានជាទាំងកម្ពុជានិងសមាជិកដទៃអាស៊ានដទៃទៀតបាននឹងកំពុងធ្វើការជាមួយកម្ពុជាក្នុងការធ្វើយ៉ាងណាដើម្បីបង្កើតអោយមានស្ថានការណ៍ល្អមួយដើម្បីឈានទៅដល់ការបញ្ចប់ការបាញ់គ្នា និងជំរុញអោយមានកិច្ចពិគ្រោះយបល់នយោបាយនិងពិភាក្សាគ្នារវាងគូភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាប្រកបដោយមតិស្ថាបនា។ ចំពោះផលអវិជ្ជមានវិញ ខ្ញុំយល់ឃើញថាការស្នើសុំពន្យាពេលរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានអោយមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកនៅខែឧសភានេះវិញ គឺជាការត្រឹមត្រូវនឹងមិនមានផលប៉ះពាល់ខ្លាំងដល់កម្ពុជាក៏ដូចជាទំនាក់ទំនងទ្វេភាគីអាស៊ាន អាមេរិកនោះទេ។ អាមេរិកក៏គាំទ្រប្រេសិតកម្ពុជាក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាននេះផងដែរ ដែលអាមេរិកក៏កំពុងឃ្លាំងមើលយ៉ាងយកចិត្តទុកក្នុងដំណើរការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ ជាពិសេសដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ដូចដែលខ្ញុំបានលើកឡើងហើយថាមីយ៉ាន់ម៉ាត្រូវការជំនួយទាំងនយោបាយនិងសេដ្ឋកិច្ចក្នុងការធ្វើយ៉ាងណាអោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទទួលយកនិងគោរពតាមផ្នែកខ្លះនៃចំនុចឯកច្ឆន្ទទាំង៥ របស់អាស៊ានជាមុនសិនជាពិសេសត្រង់ចំនុច២សំខាន់ៗគឺ​ ឈប់បាញ់គ្នានិងទទួលយកជំនួយមនុស្សធម៌របស់អាស៊ាននិងសហគមន៏អន្តរជាតិ។...
Read More

Press Release on Webinar Panel Discussion “AVI-SDGs Dialogue – Peace and Sustainable Development”

On Friday, 29th April 2022, the Centre for Sustainable Development Studies (CSDS) of Asian Vision Institute (AVI) organised the eleventh AVI-SDGs Dialogue webinar series on “Peace and Sustainable Development” via Zoom and Facebook Livestream. The distinguished panellists for this webinar include Dr. Chheang Vannarith, President of Asian Vision Institute (AVI), Brigadier General Say Saksovuthy, Director...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.