Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice៖ គោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន

AVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែនAVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែនAVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន បុរសខ្លាំង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ ការវាយប្រហារឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែននេះ ត្រូវបានសហគមន៍អន្តរជាតិបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងសុវត្តិភាពប្រជាជននៅអ៊ុយក្រែនជាខ្លាំង។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានលើកឡើងពីគោលជំហររបស់រុស្ស៊ីក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើអ៊ុយក្រែន និងគោលជំហរក៏ដូចជាផលប្រយោជន៍មួយចំនួនសម្រាប់អាមេរិកនិងសម្ព័ន្ធរបស់ខ្លួន។ សំណួរទី ១៖     ជាបឋម តើលោកអាចជួយរៀបរាប់ត្រួសៗបន្តិចបានទេអំពីស្ថានការណ៍បច្ចុប្បន្នភាពនៃការវាយប្រហារពីប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន? ហើយអ្វីទៅជាគោលដៅ និងគោលគំនិតរបស់លោក វ្លាឌីមៀ ពូទីន ដែលសម្រេចចិត្តក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន? បើគិតមកត្រឹមថ្ងៃទី២៧ ខែកុម្ភៈ វាជាថ្ងៃទីបីនៃប្រតិបត្តិការផ្នែកយោធាពិសេសរបស់រុស្ស៊ី។ បច្ចុប្បន្ននេះ តាមព័ត៌មានដែលយើងទទួលបាន គឺសង្រ្គាមនេះបានបណ្ដាលឱ្យជនស៊ីវីលស្លាប់រហូតទៅដល់ ២៤០នាក់ ហើយក្នុងនោះក៏បង្កឱ្យមានេះនភៀសខ្លួនរហូតទៅដល់ ១៥០,០០០នាក់ ដែលធ្វើដំណើរទៅកាន់ប្រទែសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រ៉ូម៉ានី និងម៉ូឌូវ៉ាផងដែរ។ នៅថ្ងៃនេះកងទ័ពរុស្ស៊ីបានវាយលុកកាន់កាប់ទីក្រុងធំទី២របស់អ៊ុយក្រែនគឺ Kharkiv ហើយក៏កាន់តែចូលគៀកទៅដល់ទីក្រុងកៀវផងដែរ ដែលទីក្រុងកៀវមានទីតាំងមិនឆ្ងាយពីព្រំដែនរបស់ប៉េឡារុស្សទេ ហើយកងទ័ពរបស់រុស្ស៊ីក៏មានទីតាំងនៅប៉េឡារុស្សខ្លះដែរ។ នេះជាផលលំបាកមួយសម្រាប់ទីក្រុងគៀវក្នុងការទប់ទល់ជាមួយរុស្ស៊ីដែរ។ លោក វ្ល៉ាឌីមៀរ...
Read More

AVI Voice៖ ទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»

AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន»AVI Voiceទស្សនៈយុវជនស្ដីពី«បច្ចុប្បន្នភាពនៃវិបត្តិនៅអ៊ុយក្រែន» ស្ថានការណ៍នៃភាពតានតឹងនៅព្រំដែនអ៊ុយក្រែន-រុស្ស៊ី កំពុងតែមានកម្ដៅកាន់តែខ្លាំង ដែលបណ្ដាលមកពីការចរាចរណ៍នូវសកម្មភាពយោធានៅតាមបណ្ដោយព្រំដែនប្រទេសទាំងពី។ ហើយភាពតានតឹងនេះផងដែរក៏មានការចូលរួមអន្តរាគមន៍ពីបណ្ដាសម្ព័ន្ធមិត្ត និងគាំទ្រដល់អ៊ុយក្រែនគឺសហរដ្ឋអាមេរិក និងសមាជិកនៃអង្គការណាតូមួយចំនួនផងដែរ ដើម្បីជួយទប់ស្កាត់មិនឱ្យមានការឈ្លានពានណាមួយកើតឡើងមកលើប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីនោះឡើយ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី បានបញ្ចេញការយល់ឃើញក្នុងនាមជាយុវជនទៅលើការវិវត្តន៍នៃស្ថានការណ៍នៃភាពតានតឹងនេះ ហើយបានលើកឡើងពីសេនារីយ៉ូមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចចរចាដើម្បីកាត់បន្ថយភាពតានតឹងនេះផងដែរ។ សំណួរទី១ ៖   ជាដំបូង តើអ្វីជាមូលហេតុនៃភាពតានតឹងរវាង រុស្ស៊ី-អ៊ុយក្រែន? នាងខ្ញុំសូមអនុញ្ញាតបញ្ជាក់ថា អ៊ុយក្រែនគឺជាផ្នែកមួយនៃសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត (USSR) មុនពេលវាបែកបាក់នៅឆ្នាំ 1991។ នៅពេលនោះ ប្រទេសរុស្ស៊ីគឺជាអំណាចកណ្តាល ហើយអ៊ុយក្រែនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ និងធំជាងគេទីពីរបន្ទាប់ពីប្រទេសរុស្ស៊ី។ ហេតុនេះ ព្រំដែនរវាងរដ្ឋនៅក្នុងសហភាពសូវៀតគ្រាន់តែជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Nikita Khrushchev តំបន់ Crimea ត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងឆ្នាំ 1954 ដោយហេតុថាលោកជាជនជាតិអ៊ុយក្រែន។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ 2014 ប្រទេសរុស្ស៊ីបានលុកលុយតំបន់គ្រីមៀរបស់អ៊ុយក្រែន មុនពេលកាន់កាប់ឧបទ្វីបនេះជាផ្លូវការ បន្ទាប់ពីជនជាតិគ្រីមៀបានបោះឆ្នោតដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ីនៅក្នុងប្រជាមតិក្នុងតំបន់ដែលមានជម្លោះ។ នៅភាគខាងកើតអ៊ុយក្រែន អំពើហឹង្សាដែលបង្កឡើងរវាងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងយោធាអ៊ុយក្រែន ដោយតាមរយៈការប៉ាន់ស្មាន បានសម្លាប់មនុស្សជាង ១០.៣០០...
Read More

AVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូន

AVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូនAVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូនAVI VoiceAVI Voice៖ ជោគជ័យរបស់កម្ពុជានៅក្នុងទីផ្សារឥណទានកាបូន នៅក្នុងការអនុវត្តយន្តការទីផ្សារឥណទានការបូនស្ម័គ្រចិត្ត កម្ពុជាបានទទួលបានជោគជ័យដ៏ធំមួយនៅក្នុងការលក់ឥណទានកាបូនទៅក្នុងទីផ្សារអន្តរជាតិ នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មទៅលើវិស័យអភិរក្សព្រៃឈើ តាមរយៈការអនុវត្តគម្រោង REDD+ របស់ខ្លូន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែន សេរីរដ្ឋា បានពន្យល់អំពីយន្តការទីផ្សារឥណទានការបូន និងផលប្រយោជន៍ពីការលក់ឥណទានកាបូន ក៏ដូចជាភាពជោគជ័យកន្លងមកដែលកម្ពុជាសម្រេចបាននៅក្នុងយន្តការនេះ។ សំណួរទី ១៖ តើអ្វីទៅជាឥណទានកាបូន? ទីផ្សារឥណទានការបូន? ឥណទានកាបូនគឺ ជាការលក់ដោយផ្អែកទៅលើវិញ្ញាបនបត្រ និងបទបញ្ញត្តិដែលអាចធ្វើការជួញដូរបាន ដោយធ្វើការតំណាងជាការកាត់បន្ថយនូវការសាយភាយនូវឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតនៃកាបូន ១តោន។ ការចេញនូវវិញ្ញាបនបត្រ ឬការអនុញ្ញាតនេះគឺ អាចចេញបានដោយស្ថាប័នណាមួយនៃរដ្ឋាភិបាលនៃប្រទេសណាមួយ ឬក៏តាមអង្គភាពឯករាជ្យណាមួយ ដែលមានការចុះបញ្ជីច្បាស់លាស់ និងទទួលបាននូវការយល់ព្រមជាកម្រិតអន្តរជាតិ ដែលពិនិត្រទៅលើគម្រោងនៅលើពិភពលោកទាំងអស់ដោយហ្មត់ចត់។ មានន័យថា គម្រោងហ្នឹងបង្ហាញអំពីសកម្មភាពដើម្បីគាំទ្រទៅដល់ការកាត់បន្ថយនូវឧស្ម័នកាបូនិកដែលសាយភាយទៅក្នុងបរិយាកាស។ អញ្ចឹងនិយាយឱ្យខ្លី ទាក់ទងគម្រោងសម្រាប់ឥណទានកាបូននេះវាអាចមានទម្រង់ជាគម្រោង ដែលធ្វើសកម្មភាពកែលម្អនូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថាមពល ឬក៏ជាគម្រោងដែលការពារអភិរក្សព្រៃឈើ ដែលនេះគឺជាទម្រង់នៃគម្រោងសម្រាប់ធ្វើឥណទានកាបូននៅលើសកលលោក ហើយក៏ដូចនៅក្នុងប្រទេសនីមួយៗដែលបាននឹងកំពុងធ្វើ។ អញ្ចឹងគម្រោងបង្កើតនូវឥណទានកាបូនបាន ទាល់តែបណ្ដាលគម្រោងទាំងឡាយណាបានគោរពយ៉ាងត្រឹមត្រូវទៅនឹងលក្ខណៈវិនិច្ឆ័យ និងគោលការណ៍បង្ហាញអំពីផែនការច្បាស់លាស់ក្នុងការកាត់បន្ថយនូវការភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ឬក៏បានបង្ហាញអំពីសុច្ឆ័នៈនៃផែនការរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល។ ហើយគេធ្វើរបៀបណា? គឺយើងមានទិន្នន័យដើមរបស់យើងដើម្បីប្រៀបធៀបនៅពេលដែលគម្រោងមិនទាន់ចាប់ផ្ដើម តើអ្វីដែលជាព័ត៌មានដើមរបស់យើង។ ហើយនៅពេលដែលយើងចាប់ផ្ដើមអនុវត្តគម្រោង សកម្មភាពដែលយើងធ្វើនេះបង្ហាញឬបញ្ជាក់ឱ្យឃើញថាវាចូលរួមកាត់បន្ថយនូវការប្រើប្រាស់ថាមពល ឬបង្កើននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ឬក៏យើងបានចូលរួមការពារព្រៃឈើដោយមានលក្ខណៈវិនិច្ឆ័យពីភាគីឯករាជ្យដែលខ្ញុំបានលើកឡើងខាងលើ។ អញ្ចឹងបានយើងធ្វើការប្រៀបធៀបលទ្ធផលដែលយើងអនុវត្តគម្រោង និងព័ត៌មានដើមរបស់យើងនេះ។...
Read More

AVI Voice៖ កិច្ចប្រជុំទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង

AVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអAVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអAVI Voiceកិច្ចប្រជុះទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំអ                នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចែករំលែកនូវព័ត៌មាន និងស្ថានការណ៍វិវត្តន៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោក៏បានលើកឡើងនូវសំណើចំនួន ៤ចំនុចទៅកាន់មេដឹកនាំរបបសឹកភូមាផ្ទាល់ សំដៅការសម្របសម្រួលដល់ដំណើរការដោះស្រាយវិបត្តិនយោបាយ និងអំពើហឹង្សានានាដែលមាននៅក្នុងប្រទេសភូមា។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់ពីគោលគំនិតនៃសំណើទាំង ៤ចំនុច របស់សម្ដេចតេជោទៅលើស្ថានការណ៍នៅភូមា និងលើកឡើងពីស្ថានការណ៍វិវត្តន៍នានាពាក់ព័ន្ធទៅនឹងអំពើហឹង្សា ភាពតានតឹង និងជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា។ សំណួរទី ១៖   សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានអញ្ជើញដំណើរទស្សនៈកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅនេះ។ ហើយកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក៏បានអញ្ញើញ ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ដើម្បីជួបសន្ទនាទៅលើបញ្ហាពាក់ព័ន្ធនានាតាមប្រព័ន្ធវីដេអូ។ តើអ្វីទៅដែលជារបៀបវារៈគោលនៅក្នុងជំនួបពិភាក្សាលើកនេះ? ជាទូទៅប្រទេសកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ ខំធ្វើកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្ដាប្រទេសនានាដែលជាសមាជិកអាស៊ាន។ យើងឃើញថាកន្លងទៅមានកិច្ចប្រជុំទ្វេភាគី...
Read More

AVI Voice៖ ទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា

AVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ាAVI Voiceទិដ្ឋភាពទូទៅ និងលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា បញ្ហាចំពោះមុខសម្រាប់អង្គការតំបន់អាស៊ាន គឺការសម្របសម្រួលការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលអាទិភាពចម្បងមួយនៅក្នុងរបៀបវីរៈរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ ថ្នាក់ដឹកនាំនៃប្រធានអាស៊ានគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីជាស្ពានមួយក្នុងការឆ្នោះទៅរកកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងដើម្បីសម្រេចបាននូវការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងកិច្ចសម្ភាហន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលក្រោយពីដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងលម្អិតទៅលើអភិក្រមដែលកម្ពុជាប្រកាន់ភ្ជាប់ក្នុងការសម្របសម្រួលដល់យន្តការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ សំណួរទី ១៖     តើអ្វីទៅជាអាទិភាព និងហេតុផលយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាតំណាងឱ្យអាស៊ានទាំងមូលចំពោះការសម្រេចចិត្តទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា? ហើយដំណើរទស្សនៈកិច្ចនេះបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលអ្វីខ្លះដែរ?            ខ្ញុំសូមបញ្ជាក់ថាការបរាជ័យរបស់ប្រ៊ុយណេក្នុងការជំរុញអោយមីយ៉ាន់ម៉ាទទួលយកចំនុចឯកច្ឆ័ន្ទទាំង ៥របស់អាស៊ានបានឆ្លុះបញ្ចាំងអំពីភាពរឹងទទឹងរបស់រដ្ឋាភិបាលយោធាដែលបានកាន់អំណាចតាំងពីខែកុម្ភៈមក។ ជំនួបរវាងប្រមុខដឹកនាំកម្ពុជាជាមួយនឹងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាកាលពីចុងឆ្នាំ ២០២១ នឹងជំរុញនិងពង្រឹងបន្ថែមទៀតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្អែកលើបទពិសោធន៏របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ កម្ពុជាសង្ឃឹមថាខ្លួននឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន និងជំរុញអោយភាគីពាក់ព័ន្ធបញ្ឈប់ការបាញ់គ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានទទួលផ្លែផ្កាជាទីមោទនដោយភាគីមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយពីបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ ២០២២។ លើសពីនេះទៅទៀត នៅក្រោមក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងស្វះស្វែងជំនួយជួយមនុស្សធម៌ សេដ្ឋកិច្ច-សង្គម និងប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៏មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៏ប្រជាជាតិអាស៊ានទាំង ១០ ប្រទេស។ កម្ពុជាមិនចង់អោយមានការបែកបាក់ផ្ទៃក្នុងឬអាស៊ាន ៩ ឡើយ ដោយសម្តេចតេជោចង់អោយមានអាស៊ានទាំង ១០...
Read More

AVI Voice៖ ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP

AVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEPAVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEPAVI Voice៖ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីថ្នាក់តំបន់ RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ទើបតែចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះគឺ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាក៏ជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ។ នេះគឺជាកាលានុវត្តភាពដ៏ធំមួយដែលកម្ពុជាអាចស្រូបយកនូវផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានបកស្រាយអំពីដំណើរដើមទងនៃកិច្ចព្រមព្រៀង RCEP និងផលប្រយោជន៍ដែលកម្ពុជាអាចនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។ សំណួរទី ១៖   តើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់មួយនេះ នឹងផ្លាស់ប្ដូរនូវស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាតាមបណ្ដាប្រទេសសមាជិកនីមួយៗយ៉ាងដូចម្ដេច? កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺចាប់ផ្ដើមឡើងដំបូងតាំងពីឆ្នាំ២០១២ ជាកិច្ចព្រមព្រៀងមួយដែលចរចាកាលពីតំបូងមាន១៦ប្រទេស ដែលមានប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៦ទៀត។ នៅក្នុងពេលចុងក្រោយ១ឆ្នាំមុននឹងកិច្ចព្រមព្រៀងនេះរៀបចូលជាធរមាន ប្រទេសឥណ្ឌាបានដកខ្លួនចេញពីការចរចាកិច្ចព្រមព្រៀងនេះ ដូច្នេះនៅសល់តែប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូ៥ទៀតគឺ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវ៉េលសេឡង់។ យើងឃើញថា RCEP នេះមានសេដ្ឋកិច្ចមួយធំ ដែលមានទីផ្សារប្រហាក់ប្រហែលនឹង ២,២ពាន់លាននាក់ ស្នើនឹង៣០ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក ហើយមានផលិតផលសរុបក្នុងស្រុករួមគ្នាប្រមាណជាង ២៦.២ទ្រីលានដុល្លា ស្មើនឹង៣០ភាគរយនៃផលិតផលសរុបពិភពលោក។...
Read More

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យAVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យAVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ ក្នុងឆ្នាំ២០២២នេះ កម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ានលើកទីបី ត្រូវមានបន្ទុកជាច្រើនក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺ កម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងនាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលឱ្យឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានពន្យល់ និងលើកឡើងអំពីទស្សនៈវិស័យរបស់កម្ពុជាចំពោះតួនាទីជាប្រធានអាស៊ានរបស់ខ្លួន និងវិស័យអាទិភាពក៏ដូចជាយន្តការដែលកម្ពុជាគួរអនុវត្តក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ ចាប់តាំងពីពិធីប្រគល់តំណែងប្រធានអាស៊ានដល់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មានការជជែកវែកញែកជាច្រើនអំពីមូលដ្ឋានលើតួនាទី និងបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ តែបើទោះជាយ៉ាងណាក៏ដោយ មុននឹងយើងចូលទៅពិភាក្សាអំពីប្រធានបទទាំងនោះ យើងគួរចាំបាច់ជាដំបូងត្រូវស្វែងយល់ពីទស្សនៈ និងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាទៅលើការទទួលខុសត្រូវ និងតួនាទីចម្បងរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន។ សំណួរទី ១៖     ជាដំបូង តើកម្ពុជាមានទស្សនៈយ៉ាងដូចម្ដេចចំពោះជំហររបស់ខ្លួនទៅលើតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ? បើយើងនិយាយអំពីអាស៊ាន និងកម្ពុជា យើងឃើញថាកម្ពុជាបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ដែលជាសមាជិកទី១០ ដែលបានចូលរួមជាមួយនឹងអង្គការតំបន់មួយនេះ។ អញ្ចឹងចាប់តាំងពីកម្ពុជាចូលរួមជាមួយអាស៊ានមក កម្ពុជាតែងតែតម្រង់ទិសគោលនយោបាយការបរទេសរបស់ជាតិ ឱ្យស្របទៅតាមលក្ខខណ្ឌ ឬបរិបទរបស់អាស៊ាន។ និយាយជារួមទៅ...
Read More

AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២

AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២ វិបត្តិនយោបាយនៅភូមា គឺជាបញ្ហាស្មុគស្មាញមួយ និងរសើបសម្រាប់អាស៊ាន ដែលជាពិសេសគឺសម្រាប់ប្រធានអាស៊ានផ្ទាល់តែម្ដង។ នៅឆ្នាំ២០២២នេះ កម្ពុជាជាប្រធានអាស៊ានត្រូវទទួលកាតព្វកិច្ចដ៏ចាំបាច់មួយពីប្រធានអាស៊ានឆ្នាំមុន គឺប៊្រុយណេក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយរួមសម្រាប់ស្ដារស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់ពីភាពចាំបាច់នៃតួនាទីដ៏ចម្បងរបស់ប្រធានអាស៊ាន និងចំនុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន ក្នុងដំណើរការនៃការបង្កើតកិច្ចចរចារវាងភាគីពាក់ព័ន្ធនានាក្នុងវិបត្តិនយោបាយនៅភូមា ដើម្បីឆ្ពោះទៅរកការនាំភូមាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពវិញ និងបង្កើតនូវរដ្ឋាភិបាលស្របច្បាប់មួយតាមរយៈការបោះឆ្នោតជាសកល។ សំណួរទី ១៖     នៅឆ្នាំ២០២២ ខាងមុខនេះកម្ពុជាដែលជាប្រធានអាស៊ាននឹងត្រូវមានតួនាទីដ៏ចាំបាច់មួយគឺ ដោះស្រាយភាពតានតឹងនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំដោយរបបយោធា។ តើកម្ពុជានឹងអាចសាងទំនុកចិត្តជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាយ៉ាងដូចម្ដេចខ្លះ ដើម្បីដោះស្រាយវិប្តិនៅមីយ៉ាន់ម៉ាឱ្យមានភាពប្រសើរឡើងវិញ? បញ្ហានៅភូមា (មីយ៉ាន់ម៉ា) គឺជាបញ្ហាស្មុគស្មាញមួយ និងជាបញ្ហាមួយដែលឈឺក្បាលសម្រាប់អាស៊ានដែរ។ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំក្រោយនេះ បញ្ហានេះនឹងក្លាយជាបញ្ហាមួយដ៏ក្ដៅកកុក ហើយក៏ជាកាតព្វកិច្ចនិងតួនាទីមួយរបស់កម្ពុជាដែរ ដែលជាប្រធានរបស់អាស៊ាន។ ហើយកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីស្វែងរកនូវដោះណោះស្រាយសមស្របណាមួយ ឬក៏រកផ្លូវទំលុះផ្នែកនយោបាយណាមួយ ដើម្បីឈានទៅរកការចរចានយោបាយ និងការអនុវត្តនូវប្រាំចំនុចរបស់អាស៊ានដែលបានដាក់ចេញទៅកន្លងទៅនេះ។ ទាក់ទងទៅនឹង ធ្វើយ៉ាងណាឱ្យមានការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន​ (ASEAN Special Envoy) អាចទៅធ្វើទស្សនៈកិច្ច និងជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងឡាយនៅក្នុងប្រទេសភូមា។ ដូច្នេះ ដើម្បីធ្វើការងារនឹងបានវាទាមទារឱ្យមានការសហការអំពីរបបសឹកយោធា...
Read More

AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា

AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការចាប់ផ្ដើមដ៏ធំមួយរបស់កម្ពុជាក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រេចបាននូវគោលដៅធំរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងពីទស្សនៈវិស័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកាលានុវត្តភាពនៃការជម្រុញនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅរកឆាកអន្តរជាតិ។ សំណួរទី ១៖   តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ មានអត្ថន័យ និងផ្ដល់សារៈសំខាន់អ្វីខ្លះដល់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ? ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនក្នុងពេលថ្មីៗនេះមានសារៈសំខាន់ច្រើនកម្រិត និងជួយជម្រុញដល់ទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មផង និងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន។ បើយើងក្រឡេកទៅមើលផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះនឹងបង្កជាត្រីវិស័យចង្អុលបង្ហាញទិសដៅ នៃកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីជួយជម្រុញពាណិជ្ជកម្មក្នុងស្រុករបស់កម្ពុជា ជម្រុញខ្សែរសង្វាក់ផលិតកម្ម ការផលិតនិងផ្គត់ផ្គង់ ការវិនិយោគនៅកម្ពុជា ជម្រុញការនាំចេញទៅប្រទេសចិន ក៏ដូចគ្នាក្នុងការជួយជម្រុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ដើម្បីសំដៅសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានកំណើនរួមគ្នារវាងប្រទេសទាំងពីរ។ សំណួរទី ២៖   តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា...
Read More

AVI Voice៖ លំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ

AVI Voiceលំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិAVI Voiceលំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិAVI Voiceលំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ លំហអ៊ឺនធឺណិត (Cyberspace) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបរិបទនៃពិភពលោកបច្ចុប្បន្ន ជាពិសេសក្នុងទំនាក់ទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងតួអង្គមិនមែនរដ្ឋ និងរដ្ឋនិងបុគ្គល។ ក្រៅពីការរីកចម្រើននៃវិស័យលំហអ៊ឺនធឺណិត ក៏មានការវាយប្រហារនៅក្នុងលំហនេះផងដែរ ដែលផ្ដល់នូវផលប៉ះពាល់ជាច្រើនទៅដល់ប្រយោជន៍បុគ្គល ក្រុមហ៊ុន និងតួអង្គរដ្ឋនិងមិនមែនរដ្ឋ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីអត្ថន័យ និងសារៈសំខាន់នៃលំហអ៊ឺនធឺណិតនៅក្នុងទំនាក់ទំនងអន្តរជាតិ និងផលប៉ះពាល់នៃការវាយប្រហារក្នុងលំហអ៊ឺនធឺណិតនេះ។ សំណួរទី១៖   តើអ្វីទៅជាលំហអ៊ឺនធឺណិត? ហេតុអ្វីបានជាវាសំខាន់នៅក្នុងបរិបទនៃពិភពលោកបច្ចុប្បន្ន? ប្រសិនបើយើងមើលជាសកលតែម្ដង លំហអ៊ឺនធឺណិត (Cyberspace) មាននូវនិយមន័យច្រើន។ បណ្ដារដ្ឋនីមួយៗមាននិយមន័យខុសៗគ្នាទៅលើលំហអ៊ឺនធឺណិតនេះ ដោយសារតែបណ្ដាប្រទេសនៅលើសកលលោកមាននូវទស្សនៈទាន យុទ្ធសាស្រ្ត ឬផលប្រយោជន៍ស្នូលខុសៗគ្នា នៅក្នុងលំហអ៊ឺនធឺណិតនេះ។ ប៉ុន្តែ ខ្ញុំសូមឱ្យនិយមន័យសម្រាយដោយងាយស្រួលដែល លំហអ៊ឺធឺណិតនេះសំដៅទៅលើបណ្ដាញនៃកុំព្យូទ័រជាសកល តភ្ជាប់គ្នាដោយប្រព័ន្ធអ៊ឺធឺណិត ដែលវាមានមុខងារក្នុងការរក្សាទុក ផ្ញើ បញ្ជូន ទទួល និងប្រតិបត្តិការរាល់ទិន្នន័យដែលយើងបានធ្វើនៅក្នុងសកលលោកទាំងអស់។ ប្រសិនបើសួរថា តើលំហអ៊ឺធឺណិតនេះមានតួនាទីសំខាន់យ៉ាងណានៅក្នុងសកលលោក ខ្ញុំសូមលើកយកចំណុចពីរ៖ លំហអ៊ឺធឺណិត គឺជាតំណភ្ជាប់រវាងសង្គម រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រវាងរដ្ឋមួយទៅរដ្ឋមួយ ក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ និងការតភ្ជាប់រវាងតួអង្គរដ្ឋនិងមិនមែនរដ្ឋនៅក្នុងប្រព័ន្ធអន្តរជាតិ។លំហអ៊ឺធឺណិត...
Read More
1 6 7 8 9 10 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.