Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Insight

AVI Insight ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ច Digital របស់កម្ពុជា

Asian Vision Institute · AVI Insight ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ចDigitalរបស់កម្ពុជា បណ្ឌិតតាន់ មុនីវណ្ណ៖ មានសុទ្ធិដ្ឋិនិយមខ្ពស់ក្នុងការសម្រេចនយោបាយសេដ្ឋកិច្ចDigitalរបស់កម្ពុជាបណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជា បានលើកឡើងថា វិស័យនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ហើយលោកសុទ្ធិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃសេដ្ឋកិច្ចDigitalបាននៅឆ្នាំ២០៤០។ លោកបានកត់សម្គាល់ឃើញថារដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវយន្តការច្បាប់និងការគាំទ្រជាច្រើនដើម្បីធានាបាននូវប្រសិទ្ធភាពដូចអ្វីដែលបានកំណត់។វាគ្មិន៖ បណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍

Asian Vision Institute · AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ បណ្ឌិត ងួនផាន ភក្តី ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍កាលពីថ្ងៃទី ១២ ខែមេសា ក្រុមការងាររបស់បណ្ឌិតងួនផាន ភក្តីនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសរសេរគោលនយោបាយសង្ខេបខ្លីមួយស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមរយៈការអភិវឌ្ឍដោយផ្តោតលើប្រជាជន៖ ករណីមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ក្នុងស្រុកពារាំងនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនោះ លោកបណ្ឌិតបានលើកឡើងថា តំបន់ទេសចរណ៍ធម្មជាតិពារាំងគឺជាពេជ្យមិនទាន់ច្នៃដែលនឹងមានសក្តានុពលដែលមានសមត្ថភាពបង្កើនកំណើនជីវភាពរបស់ពលរដ្ឋក្នុងតំបន់។វាគ្មិន៖ បណ្ឌិត ងួនផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាសុីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ អតីតនិស្សិតមកពីចិនកំពុងបង្កើតក្លឹបបង្រៀនយុវជនកម្ពុជាពីការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា (E-Commerce) ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Asian Vision Institute · អតីតនិស្សិតមកពីចិនកំពុងបង្កើតក្លឹបបង្រៀនយុវជនកម្ពុជាពីការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា(E-Commerce) លោក ឡែមឌឿន ដាលឹម ជាអតីតនិស្សិតបរិញ្ញាជាន់ខ្ពស់ពីប្រទេសចិន កំពុងបង្កើតក្លឹបដែលមានឈ្មោះថាជំនួញជំនាន់ថ្មីដើម្បីបង្រៀនយុវជនកម្ពុជាឱ្យស្គាល់ពីអ្វីទៅជា E-Commerce ឬការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធឺណែត ហើយថាតើដំណើរការនៃសង្វាក់ផលិតកម្មនេះដំណើរការបែបណា ហើយថាតើយុវជនដែលចង់ប្រកបធុរកិច្ចក្នុងជំនាញនេះត្រូវយល់ដឹងពីបញ្ហាអ្វីខ្លះ។ ការបង្កើតនេះ គឺដើម្បីបង្កើនការលើកកម្ពស់ផលិតផលក្នុងស្រុក។ អតីតនិស្សិតដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យរូបនេះ រំពឹងថាគំនិតរបស់ខ្លួននឹងអាចជួយលើកកម្កើងផលិតក្នុងស្រុកទល់នឹងការនាំចូលផលិតផលពីក្រៅប្រទេសយ៉ាងគំហុក ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ ម្ចាស់មន្ទីរព្យាបាលធ្មេញឯកទេសបង្ហាញពីបទពិសោធន៍ពីការដឹកនាំនិងបង្កើតធុរកិច្ចតាំងពី ១ សាខារហូតដល់៦សាខា

Asian Vision Institute · ម្ចាស់មន្ទីរព្យាបាលធ្មេញឯកទេសបង្ហាញពីបទពិសោធន៍ពីការដឹកនាំនិងបង្កើតធុរកិច្ចតាំងពី១សាខារហូតដល់៦សាខា នៅសប្តាហ៍នេះ កម្មវិធីAVI Insight នៃវិទ្យាស្ថានចក្ខុវិស័យសូមណែនាំករណីសិក្សានៃធុរកិច្ចមួយរបស់មន្ទីរព្យាបាលធ្មេញឯកទេសដែលបង្កើតឡើងដោយ ទន្តបណ្ឌិត ហ៊ុយ ប៉ូលិន ដែលធ្លាប់ជាសាស្ត្រាចារ្យផ្នែកទន្តសាស្ត្រថែមទៀតផង។ ក្រោយបង្កើតឡើងនៅឆ្នាំ២០០៩ មន្ទីរព្យាបាលធ្មេញឯកទេស បានបង្កើតសាខារហូតទៅដល់៦ដែលនៅក្នុងនោះមាន ៥ នៅស្រុកខ្មែរនិងមាន១នៅប្រទេសឡាវ។ ថាតើអ្វីគឺជាចំណុចពិសេសនៃអាជីវកម្មនៃមន្ទីរព្យាបាលធ្មេញឯកទេស?ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ លោក ជុំ សន្យា បោះបង់ជីវិតទីក្រុងស្រវ៉ាអាជីវកម្មនៅខេត្តរតនៈគីរីដោយចង់បង្កើតការអប់រំមានដល់ចុងកាត់មាត់ញក

Asian Vision Institute · AVI Insight ៖បោះបង់ជីវិតទីក្រុងស្រវ៉ាអាជីវកម្មនៅខេត្តរតនៈគីរីដោយចង់បង្កើតការអប់រំមានដល់ចុងកាត់មាត់ញក លោកជុំ សន្យា គឺជាបញ្ញាជនដែលបានបញ្ចប់ការសិក្សានៅជប៉ុន អ៊ីតាលី និងធ្លាប់រស់នៅបរទេសជាច្រើនឆ្នាំ ប៉ុន្តែបញ្ញាជនដែលស្រឡាញ់ការអប់រំមួយនេះ បានបោះបង់ការងារនិងការរស់នៅក្នុងរាជធានីភ្នំពេញ ហើយស្រវ៉ាទៅបង្កើតអាជីវកម្មក្នុងវិស័យអប់រំនៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៥ លោកបានចាប់ផ្តើមកសាងអាជីវកម្មមួយឈ្មោះថា សាលាកុលសម្ព័ន្ធអប់រំក្នុងទីតាំងដែលខ្សត់ធនធានមនុស្សដើម្បីផ្តល់ការសិក្សាបីភាសាគឺអង់គ្លេស ចិន និងភាសាខ្មែរ។ ចង់ដឹងថា បញ្ញាជនរូបនេះ ជួបការលំបាកអ្វីខ្លះទម្រាំមកដល់ថ្ងៃនេះ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖វាគ្មិន៖ លោក ជុំ សន្យា ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ ក្រុមហ៊ុនទេសចរណ៍ជើងចាស់នៅកម្ពុជា ចែករំលែកពីការដឹកនាំអាជីវកម្មជាង ២០ ឆ្នាំនៅកម្ពុជា

AVI · AVI Insight ៖ ក្រុមហ៊ុនទេសចរណ៍ជើងចាស់នៅកម្ពុជា ចែករំលែកពីការដឹកនាំអាជីវកម្មជាង ២០ ឆ្នាំនៅកម្ពុជា សប្តាហ៍នេះ កម្មវិធី AVI Insight នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី សូមណែនាំក្រុមហ៊ុន រ៉ាវី អង្គរតួ ខេមបូឌា (Ravy Angkor Tours Cambodia) ដែលមានបទពិសោធន៍ដឹកនាំអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០០។ លោកស្រី ម៉ែន សេដារ៉ាវី អគ្គនាយកិការក្រុមហ៊ុន បានលើកឡើងថា កត្តាគុណភាព និងការទទួលខុសត្រូវគឺជាចំណុចដែលធ្វើឱ្យក្រុមហ៊ុនលោកស្រីឈរជើងដល់នាពេលបច្ចុប្បន្ន។ ក្នុងនោះក្រុមហ៊ុនលោកស្រីធ្លាប់ឈ្នះការដេញថ្លៃលើការផ្គត់ផ្គង់រថយន្តក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០០២ និងព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកស្រីបានសារភាពថា ក្រុមហ៊ុនលោកស្រីក៏ដូចជាក្រុមហ៊ុនទេសចរណ៍ផ្សេងទៀតផងដែរ ដែលរងផលប៉ះពាល់ខ្លាំងដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។វាគ្មិន៖ លោកស្រី ម៉ែន សេដារ៉ាវី អគ្គនាយកិការក្រុមហ៊ុន រ៉ាវី អង្គរតួ ខេមបូឌា (Ravy Angkor Tours Cambodia)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ ស្វែងយល់ពីបែបផែននៃធុរកិច្ចក្នុងទីតាំងដែលខ្វះធនធានមនុស្ស

នៅថ្ងៃនេះកម្មវិធី AVI Insight របស់យើងសូមលើកយកករណីសិក្សារបស់សាលាចំណេះដឹងទូទៅកុលសម្ព័ន្ធដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ នៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ជាសាលាឯកជនដែលផ្តល់ការសិក្សាបីភាសាគឺ ខ្មែរ អង់គ្លេស និងចិនពីថ្នាក់មតេយ្យដល់វិទ្យាល័យ។ ដោយសារតែវិបត្តិកូវីដសាលានេះបានបិទទ្វាសឹងតែទាំងស្រុង ប៉ុន្តែសាលានឹងបើកទ្វាវិញក្រោយការធូស្រាលនៃជំងឺកូវីដ ១៩។លោក ជុំ សន្យា គឺជាស្ថាបនិកនៃសាលាឯកជនមួយនេះ បានពន្យល់ពីការដឹកនាំធុរកិច្ចក្នុងខេត្តដាច់ស្រយ៉ាលរបស់កម្ពុជា។ តើបញ្ញាជនដែលធ្លាប់រៀនសូត្រនិងរស់នៅបរទេសរាប់សិបឆ្នាំ ត្រូវជំនះអ្វីខ្លះក្នុងការដឹកនាំធុរកិច្ចក្នុងកន្លែងដែលខ្វះធនធានមនុស្សនៅនឹងកន្លែង ហើយអាជីវកម្មលោកមានបែបផែនបែបណា? សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

AVI Insight ៖ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដ

AVI Insight ៖ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដនៅថ្ងៃនេះកម្មវិធី AVI Insight របស់យើងសូមលើកយកករណីសិក្សារបស់សាលាអន្តរជាតិKCE ដែលជាសាលាឯកជនក្នុងរាជធានីភ្នំពេញមកបង្ហាញជូនលោកអ្នកបានស្គាល់ពីអាជីវកម្មមួយក្នុងវិស័យអប់រំផ្នែកឯកជន។ សាលាមួយនេះ មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះប៉ុន្តែមានការទទួលស្គាល់គ្រាន់បើពីសំណាក់អាណាព្យាបាលសិស្សានុសិស្សនិងកុមារតូចៗ។ បើទោះបីជាប្រឈមក្នុងវិបត្តិកូវីដនេះ សាលាឯកជនមួយនេះនៅតែបន្តការផ្តល់ការអប់រំជូនដល់សិស្សានុសិស្សដដែល។ ថាតើសាលាមួយនេះគ្រប់គ្រងប្រសិទ្ធភាពរបស់ខ្លួនបែបណា?ក្នុងបទសម្ភាសន៍ខាងក្រោមនេះ លោកអ្នកនឹងបានដឹងពីការដឹកនាំអាជីវកម្មក្នុងវិបត្តិកូវីដថាតើត្រូវធ្វើយ៉ាងណាដើម្បីធានាបាននូវប្រសិទ្ធភាព ហើយអ្វីគឺជាបញ្ហាប្រឈម។ បន្ថែមពីនេះ លោកអ្នកនឹងដឹងពីគន្លឹះបង្កើតអាជីវកម្មមួយក្នុងវិស័យអប់រំផ្នែកឯកជន។វាគ្មិន របស់យើងគឺ លោកស្រី ឡា សុភ័ក្រ ដែលជានាយិកាសាលាអន្តរជាតិKCE ហើយមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអប់រំ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា សូមស្តាប់បទសម្ភាសន៍ដូចតទៅ៖
Read More

AVI Insight ៖ ការបញ្ចេញស្បៀងរបស់រដ្ឋក្នុងពេលបិទខ្ទប់ ជាយន្តការសមស្របដើម្បីជួយអ្នកក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង

អ្នកជំនាញ៖ ការបញ្ចេញស្បៀងរបស់រដ្ឋក្នុងពេលបិទខ្ទប់ ជាយន្តការសមស្របដើម្បីជួយអ្នកក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងកម្រិតតឹងតែងនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញស្បៀងសំខាន់ចាំបាច់នានា ដើម្បីទ្រទ្រង់ជីវភាពរបស់ពលរដ្ឋប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ កញ្ញាស៊ុន មល្លីកា អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានអះអាងថា វិធានការរបស់រដ្ឋាភិបាលគឺជាយន្តការសមស្របដើម្បីធានាការរស់នៅរបស់ពលរដ្ឋក្រីក្រនិងខ្វះខាតក្នុងក្រុង។ បន្ថែមពីនេះ អ្នកជំនាញ ក៏បានកត់សម្គាល់ពីឥរិយាបទរបស់ពលរដ្ឋខ្មែរនិងអាជីវករឱកាសនិយមមួយចំនួន ក្នុងពេលការអនុវត្តវិធានការបិទក្រុងរបស់រដ្ឋផងដែរ៕វាគ្មិន៖ កញ្ញាស៊ុន មល្លីកាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ អាជីវកម្មនៅកម្ពុជាផ្តើមងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពីក្រុមហ៊ុនក្នុងស្រុក

លោក ហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងរកស៊ីនៅកម្ពុជាបានផ្តើមងាក មកប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកជំនួសប្រព័ន្ធគ្រប់គ្រងពីខាងក្រៅ។ ជាមួយនឹងមោទកភាពនេះ លោកក៏បានបន្តទៀតថា ក្នុងវិស័យបច្ចេកវិទ្យានេះ ធនធានមនុស្សនៅមានកម្រិតជាពិសេសការសរសេរកម្មវិធី ដែលមានសមត្ថភាពគ្រប់គ្រាន់។ វាគ្មិន៖ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technologyដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More
1 2 3 4

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.