Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

May 1, 2021

សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា

តាម​អ្វី​ដែល​យើង​ដឹងឮ ឬ​អាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ បាន​ធ្វើឱ្យ​យើង​ហាក់​មាន​ផ្នត់គំនិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ពុករលួយ​ក្រៃលែង ហើយ​បាន​បំផ្លិចបំផ្លាញ​គម្រប​ព្រៃឈើ​ទាំងមូល​របស់​កម្ពុជា ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល ហើយ​ការកាប់បំផ្លាញ​ព្រៃឈើ​គឺជា​បុព្វហេតុ​ចម្បង​នៃ​ទឹកជំនន់​ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា។ល។ នេះ​គឺជា​អ្វីដែល​យើង​តែងតែ​ស្តាប់ឮ​ជាទូទៅ។ ឥទ្ធិពល​នៃ​សេចក្តី​អត្ថាធិប្បាយ​បែបនេះ​បាន​បង្កើត​នូវ​ផ្នត់គំនិត​ដែល​កំណត់​ពី “ពិរុទ្ធភាព​ដោយ​ការសន្មត​ទុកជាមុន” ចំពោះ​រាជរដ្ឋាភិបាល ដូច្នេះ​ហើយ​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ច្រើន​តែ​ផ្តោតលើ​ការធ្វើ​របាយការណ៍​ស៊ើបអង្កេត​អំពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ និង​បញ្ហា​គណនេយ្យភាព​ជាជាង​ការស្វែងរក​ដំណោះស្រាយ​ជារួម រយៈពេល​វែង​ចំពោះ​បញ្ហា​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ទាំងមូល។ និន្នាការ​បែបនេះ​ក៏បាន​ប្រកាន់​យក​និយមន័យ​តូចចង្អៀត​នៃ “បញ្ហា​បរិស្ថាន” នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហាក់បី​ដូចជា​ត្រូវ​បានកំណត់​ត្រឹមតែ “បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ” តែមួយ​មុខ។ យើង​អាច​យល់ច្បាស់​ពី​និន្នាការ​បែបនេះ ដោយ​គ្រាន់តែ​មើល​ទៅលើ​បញ្ជី​អង្គការ NGO ដែល​គាំទ្រ​ដោយ​ស្ថានទូត​បរទេស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន។ អ្វីដែល​គួរឱ្យ​រំខាន​នោះ​គឺថា បុគ្គលិក​ភាគច្រើន​របស់​អង្គការ​ទាំងនោះ រួមទាំង​បុគ្គលិក​ និង​អ្នកជំនាញ​ការបរទេស​ផង ពួកគេ​មិនមែន​ជា​អ្នក​បរិស្ថានវិទ្យា ឬ​អ្នកវិទ្យាសាស្ត្រ​បរិស្ថាន​អ្វី​ឡើយ ប៉ុន្តែ​ពួកគេ​ច្រើនតែ​ជា​សកម្មជន​តស៊ូ​មតិ​ និង​សកម្មជន​សិទ្ធិមនុស្ស​ទៅវិញ។ បញ្ហា​បរិស្ថាន​គួរតែ​ជា​បញ្ហា​បច្ចេកទេស និង​វិទ្យាសាស្ត្រ ប៉ុន្តែ​ការងារ​របស់​ពួកគេ​គឺ​មើល​តែមួយ​ជ្រុង​តូច និង​មើល​តែ​ពី​សម្បក​ក្រៅ ពីព្រោះ​ថា នរណាៗ​ក៏​អាច​ធ្វើ​ការងារ​នេះ​បាន​ដែរ​ឱ្យតែ​ចេះ​ប្រើ​បណ្តាញ​ព័ត៌មាន​សង្គម ហើយ​ដើរតួនាទី​តស៊ូ​មតិ ដែល​ផ្តោតលើ​ការទាក់ទាញ​ការចាប់​អារម្មណ៍ និង​រំញោច​អារម្មណ៍​សាធារណជន។ វិធីសាស្ត្រ​បែបនេះ​មិនមាន​ផ្លែផ្កា និង​ផលិតភាព​នោះទេ​ ពីព្រោះ​វា​ហាក់​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ជាមុន​រួចទៅហើយ​ថា រាជរដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ។ វិធីសាស្ត្រ​នេះ​មិនបាន​ជួយ​ ឬ​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​សមត្ថភាព​ និង​ធនធាន​មាន​កំណត់ នៅក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ​ ប៉ុន្តែ​ហាក់បី​ដូចជា​សន្មត​ទុក​រួចជាស្រេច​ថា អាជ្ញាធរ​មូលដ្ឋាន​គឺជា​អ្នក​សមគំនិត​នៃ​បទឧក្រិដ្ឋ​ទាំងនេះ។ ដូច​រឿងរ៉ាវ​នៃ​បញ្ហា​ពលកម្ម​កុមារ​ ឬ​ការជួញដូរ​មនុស្ស​ជាដើម...
Read More

AVI Insight ៖ ស្វែងយល់ពីបែបផែននៃធុរកិច្ចក្នុងទីតាំងដែលខ្វះធនធានមនុស្ស

នៅថ្ងៃនេះកម្មវិធី AVI Insight របស់យើងសូមលើកយកករណីសិក្សារបស់សាលាចំណេះដឹងទូទៅកុលសម្ព័ន្ធដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ នៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ជាសាលាឯកជនដែលផ្តល់ការសិក្សាបីភាសាគឺ ខ្មែរ អង់គ្លេស និងចិនពីថ្នាក់មតេយ្យដល់វិទ្យាល័យ។ ដោយសារតែវិបត្តិកូវីដសាលានេះបានបិទទ្វាសឹងតែទាំងស្រុង ប៉ុន្តែសាលានឹងបើកទ្វាវិញក្រោយការធូស្រាលនៃជំងឺកូវីដ ១៩។លោក ជុំ សន្យា គឺជាស្ថាបនិកនៃសាលាឯកជនមួយនេះ បានពន្យល់ពីការដឹកនាំធុរកិច្ចក្នុងខេត្តដាច់ស្រយ៉ាលរបស់កម្ពុជា។ តើបញ្ញាជនដែលធ្លាប់រៀនសូត្រនិងរស់នៅបរទេសរាប់សិបឆ្នាំ ត្រូវជំនះអ្វីខ្លះក្នុងការដឹកនាំធុរកិច្ចក្នុងកន្លែងដែលខ្វះធនធានមនុស្សនៅនឹងកន្លែង ហើយអាជីវកម្មលោកមានបែបផែនបែបណា? សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.