លោកជុំ សន្យា គឺជាបញ្ញាជនដែលបានបញ្ចប់ការសិក្សានៅជប៉ុន អ៊ីតាលី និងធ្លាប់រស់នៅបរទេសជាច្រើនឆ្នាំ ប៉ុន្តែបញ្ញាជនដែលស្រឡាញ់ការអប់រំមួយនេះ បានបោះបង់ការងារនិងការរស់នៅក្នុងរាជធានីភ្នំពេញ ហើយស្រវ៉ាទៅបង្កើតអាជីវកម្មក្នុងវិស័យអប់រំនៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៥ លោកបានចាប់ផ្តើមកសាងអាជីវកម្មមួយឈ្មោះថា សាលាកុលសម្ព័ន្ធអប់រំក្នុងទីតាំងដែលខ្សត់ធនធានមនុស្សដើម្បីផ្តល់ការសិក្សាបីភាសាគឺអង់គ្លេស ចិន និងភាសាខ្មែរ។ ចង់ដឹងថា បញ្ញាជនរូបនេះ ជួបការលំបាកអ្វីខ្លះទម្រាំមកដល់ថ្ងៃនេះ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
វាគ្មិន៖ លោក ជុំ សន្យា
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា