Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

Asian Vision Institute

[សេចក្តីប្រកាសព័ត៌មាន\Press Release] ស្តីពី វិទ្យាស្ថានចក្ខុវស័យអាស៊ី និងមជ្ឍមណ្ឌលនេត្រាយុទ្ធសាស្ត្រ-វោហារ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា

ភ្នំពេញ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តំណាងដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថាន AVI និងមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្ត្រ-វោហារ តំណាងដោយ លោក សំអាត ច័ន្ទសុម៉ានិត ប្រធានប្រតិបត្តិនៃមជ្ឍមណ្ឌល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ព្រមទាំងការរៀបចំកម្មវិធីលក្ខណៈជាតិ និងអន្តរជាតិ ស្តីពីគោលនយោបាយការបរទេស ធុរកិច្ចបៃតង ផលប៉ះពាល់លើការវិនិយោគ និងអភិបាលកិច្ចបរិស្ថាន និងសង្គម (ESG)។ Phnom Penh (03 December 2021) – The Asian Vision Institute, represented by Dr Chheang Vannarith, president of the institute, and the VOHAR-Strategic Sight Centre, represented by...
Read More

AVI Voice៖ ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌

AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ។ សំណួរទី ១៖  ប្រទេសលីប៊ីបានប្រកាសពីការបោះឆ្នោតជាសកលរបស់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ តើការបោះឆ្នោតនៅប្រទេសលីប៊ីមានដំណើរការបែបណា? ហេតុអ្វីបានជាការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងតាំងពីឆ្នាំ២០១៨ ត្រូវបានពន្យារហូតដល់ពេលនេះ? ខ្ញុំយល់ឃើញថា ដែលការបោះឆ្នោតនៅលីប៊ីគ្រោងធ្វើឡើងតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនអាចដំណើរការបានរហូតមកដល់បច្ចុប្បន្ននេះគឺ មែនទែនទៅយើងបានដឹងហើយថាគម្រោងរបស់លីប៊ីរៀងចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែស្ថានភាពនៅលីប៊ីមានភាពរកាំរកូស ជម្លោះផ្ទៃក្នុង ការបាញ់បោះ ក៏ដូចជាអស្ថិរភាពជាដើម ដែលជាហេតុធ្វើឱ្យគម្រោងការរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០១៨ នេះមិនអាចដំណើរការបាន។ ហើយកាលនោះ ក៏មានអ្នកតំណាងរបស់អង្គការសហប្រជាជាតិផងដែរគឺ លោក Ghassan Salamé ​​បានប្រកាសពន្យាពេលការបោះឆ្នោតនេះដោយសំអាងទៅលើបញ្ហាដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ កូនប្រុសរបស់អតីតប្រធានាធិបតីលីប៊ី...
Read More

[សេចក្តីប្រកាសព័ត៌មាន/Press Release]

English Below សេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃសិក្ខាសាលាស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្ដ អាស៊ាន-សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ដ្រនយោបាយ» ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រាជធានីភ្នំពេញ កម្ពុជា តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១ មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (MCSS) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្ដអាស៊ាន-សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ» តាមប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលាត្រូវបានចូលរួមដោយអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នសិក្សា ស្ថានទូតបរទេសនៅទីក្រុងភ្នំពេញ វិស័យឯកជន អ្នកសិក្សានិងអ្នកជំនាញ ក៏ដូចជានិស្សិតនៅក្នុងប្រទេស និងនៅទូទាំងតំបន់។ នៅក្នុងកិច្ចពិភាក្សាវគ្គទី១ វាគ្មិនកិត្តិយសទាំង ៣ បានពិភាក្សាអំពី «តួនាទីរបស់សហភាពអឺរ៉ុប និងអាស៊ាន ក្នុងការបន្ធូរបន្ថយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់»។ នៅក្នុងវគ្គនេះ បញ្ហាសំខាន់ៗមួយចំនួន និងវិស័យនៃកិច្ចសហប្រតិបត្តិការនានារវាងសហភាពអឺរ៉ុប និងអាស៊ានត្រូវបានលើកយកមកពិភាក្សា រួមមានសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប សារៈសំខាន់នៃភាពបន្ស៊ីគ្នារវាងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក (FOIP) និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) តួនាទីរបស់សហភាពអឺរ៉ុប...
Read More

Asia-Europe Meeting carries multilateral way forward toward shared recovery with connectivity

Leaders from Asia and Europe, in a Nov 25-26 summit, reaffirmed the importance of partnership and engagement for shared economic recovery from the COVID-19 pandemic. The 13th Asia-Europe Meeting, or ASEM13, was held via video conference by Cambodia, which served as this year's chair. Under the theme Strengthening Multilateralism for Shared Growth, leaders exchanged on...
Read More

AVI Voice៖ ដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS

AVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUSAVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUSAVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូសំខាន់ៗទាំងនេះ រួមទាំងពង្រឹងការងាររួមគ្នាទៅលើការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពីមានការរិះគុណ ក៏ដូចជាការបង្ហាញពីក្ដីព្រួយបារម្មណ៍ពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៅលើគម្រោងនៃកម្មវិធីនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសអូស្រ្តាលី ដែលទទួលបានពីសម្ព័ន្ធមិត្តរបស់ខ្លួននៃសម្ព័ន្ធភាពត្រីភាគី AUKUS។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ថុង ម៉េងដេវិត បានលើកឡើងពីគោលបំណងយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងបានពន្យាល់បកស្រាយបន្ថែមពីស្ថានភាពអនាគតនៃតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីការមកដល់នៃវត្តមានរបស់សម្ព័ន្ធមិត្ត AUKUS។ សំណួរទី ១៖  កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលសម្ដែងការគួរសមចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំនួបកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការងារពាក់ព័ន្ធនានាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ ជាបឋម តើដំណើរទស្សនកិច្ចរបស់លោកជំទាវ Marise មកកាន់កម្ពុជានេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កាអ្វីខ្លះ? ចំពោះលទ្ធផលនៃជំនួបរវាងលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី...
Read More

AVI Voice៖ កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

AVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុAVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុAVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបន្យល់អំពីគោលការណ៍ និងរបៀបវារៈនៃក្រមខណ្ឌ COP របស់អង្គការសហប្រជាជាតិ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ។ សំណួរទី ១៖  សន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ ឬ COP26 ឆ្នាំនេះត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ដែលចាប់ផ្ដើមពីថ្ងៃទី៣១ ខែតុលា រហូតសល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាបឋម លោកបណ្ឌិតជួយរំលិចបន្តិចបានទេថា តើសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឬ COP26 នេះជាអ្វី? ហើយមានគោលការណ៍ និងរបៀបវារៈអ្វីខ្លះ? តើវេទិការនេះផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់ពិភពលោកទាំងមូលក្នុងការដោះស្រាយ និងទប់ទល់ការប្រែប្រួលអាកាសធាតុ? COP26 នេះជាពាក្យកាត់របស់ភាសាអង់គ្លេសគឺ 26th Conference...
Read More

AVI Voice៖ ភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាច

AVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាចAVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាចAVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាច ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តភាពមិនស៊ីជម្រៅក្រោមទស្សនៈរបស់អាមេរិកលើបញ្ហាសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃការប្រកួតប្រជែងមហាអំណាចសហរដ្ឋអាមេរិកនិងចិន នៅតែបន្តភាពស្មុគស្មាញក្នុងតំបន់និងពិភពលោកទាំងមូល ដែលជាក្ដីកង្វល់ដល់កម្ពុជាដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់លម្អិតអំពីមូលហេតុ និងបច្ចុប្បន្នភាពនៃទំនាក់ទំនងមិនស្អិតរមួតរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងបានលើកឡើងពីយន្តការដែលកម្ពុជាគួរអនុវត្តក្នុងក្របខណ្ឌតំបន់អាស៊ានដើម្បីដោះស្រាយ និងបន្ធូរបន្ថយភាពតាន់តឹងការប្រកួតប្រជែងមហាអំណាចនៅក្នុងតំបន់។ សំណួរទី ១៖     លោកបណ្ឌិតបានចូលរួមក្នុងការសរសេរសៀវភៅដែលមានចំណងជើងថា “Asia Policy” ឬ «គោលនយោបាយអាស៊ី» ហើយលោកបណ្ឌិតបានសរសេរអត្ថបទអំពី “Are Cambodia-U.S. relations mendable?” ឬជាភាសាខ្មែរមានន័យថា «តើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកអាចប្រែប្រួលបានដែរឬទេ?»។ តើលោកបណ្ឌិតអាចជួយរៀបរាប់ត្រួសៗបន្តិចអំពីខ្លឹមសារ និងអត្ថន័យរបស់អត្ថបទនេះបានដែរឬទេ? អត្ថបទនេះផ្ដោតទៅលើការវិភាគ និងការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសក្នុងបរិបទនៃសតវត្សទី២១ នេះថ្មីនេះ ដោយមើលពីលក្ខខណ្ឌ និងកត្តាផ្សេងៗដែលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាពិសេសបញ្ហាសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ឥទ្ធិពលរបស់ប្រទេសចិននៅកម្ពុជានិងក្នុងតំបន់ជាទូទៅ និងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងរបប លន់ នុល ដែលកម្ពុជាចាត់ទុកថាជាបំណុលកខ្វក់កើតចេញពីរបបដែលធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ហើយក៏ជាចំណុចចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលជាងម្ភៃឆ្នាំ។ បញ្ហាស្មុគស្មាញទាក់ទងនឹងសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យជាពិសេសក្រោយពីគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ)...
Read More

What to Expect from Cambodia’s Chairmanship of ASEAN in 2022?

Cambodia has assumed the chairmanship for ASEAN for 2022 amid unprecedented challenges caused by the Covid-19 pandemic and the urgency to carry out a safe and sustainable post-pandemic socio-economic reopening and recovery. The unfolding political crisis in Myanmar—some refer to it as a civil war—and the consolidation of the Quad and the formation of AUKUS...
Read More

AVI Voice៖ តួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ ស្ថាប័នស្រាវជ្រាវ ឬ Think Tank បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់នូវគំនិត និងធាតុចូលសំខាន់ៗដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ស្ថាប័នស្រាវជ្រាវកាន់តែចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងដល់ការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យមានភាពប្រសើរឡើងវិញផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ងួន គីមលី បានបកស្រាយពីគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវ និងលើកឡើងពីតួនាទីចម្បងដែលស្ថាប័នស្រាវជ្រាវទាំងនោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។ សំណួរទី ១៖  ពាក់ព័ន្ធទៅនឹង Think Tank ឬក៏ស្ថាប័នស្រាវជ្រាវនេះដែរយើងឃើញថា បច្ចុប្បន្នមានវត្តមានក៏ដូចជាសកម្មភាពរបស់ស្ថាប័នស្រាវជ្រាវទាំងនោះមានការគួឲ្យកត់សម្គាល់ខ្លាំង។ តើលោកបណ្ឌិតអាចជួយរៀបរាប់បានទេថា តើអ្វីជា Think Tank ឬក៏ស្ថាប័នស្រាវជ្រាវ? ភាសាអង់គ្លេសហៅ Think Tank បើយើងបកជាភាសាខ្មែរ គឺអ្នកខ្លះគេហៅថា ធនាគារខួរក្បាល ឬក៏និយាយឲ្យស្រួលស្ដាប់ គឺវិទ្យាស្ថានស្រាវជ្រាវ។ វាជាស្ថាប័នមួយដែលមានការប្រមូលផ្តុំនៅអ្នកជំនាញផ្សេងៗ ដែលចូលរួមចំណែកដើម្បីវិភាគស្រាវជ្រាវ និងផ្តល់នូវគំនិតក៏ដូចជាទស្សនៈទានទៅលើវិស័យផ្សេងៗ មានដូចជា  វិស័យសេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ សង្គម និងវិស័យដទៃៗទៀតមានដូចជា កសិកម្ម ឬក៏បរិស្ថានជាដើម។ ហើយខ្ញុំចង់ជម្រាបជូនបងប្អូនសាធារណជនឲ្យបានជ្រាបថា...
Read More

Cambodia takes Asean chair for 2022, vowing to enhance bloc’s centrality, unity, development

PHNOM PENH, Oct 29 (Xinhua): Cambodia has taken up the chair of the Association of Southeast Asian Nations (ASEAN) for 2022, vowing to enhance the bloc's centrality, unity and development in all fields. Cambodian Prime Minister Samdech Techo Hun Sen received the Asean chairmanship hammer from Brunei Sultan Haji Hassanal Bolkiah, chair of ASEAN for...
Read More
1 7 8 9 10 11 17

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.