Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI

Cambodia’s Aspirations for a Successful ASEAN Chairmanship, 2022: The Political-Security Community

How may ASEAN priorities be achieved during Cambodia’s ASEAN Chairmanship in 2022? Register NOW! Number is LIMITED! ZOOM Only No Facebook Live / YouTube Registration Link: https://bit.ly/3eZSbHl
Read More

វគ្គទី ៣ នៃ WDE Policy Dialogue ស្ដីអំពី “សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល”

តើអ្នកចង់ដឹងពីសារ:សំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រ ដើម្បីឆ្លុះបញ្ចាំងពីវិសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាដែរឬទេ? វគ្គទី ៣ នៃ WDE Policy Dialogue ស្ដីអំពី “សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា ស៊ុន មល្លីកា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់ គឺ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី រួមជាមួយ កញ្ញា មិត្ត ចាន់លីនដា អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI’s Facebook page) នៅថ្ងៃសុក្រ ទី ២១ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។ សូមចូលរួមដោយសេរីក្នុងកិច្ចសន្ទនា...
Read More

កម្មវិធី AVI VOICE ៖ ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល

AVI · កម្មវិធី AVI VOICE ៖ ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល សំនួរទី១៖ អ្វីទៅជាផ្លូវសូត្រសុខភាព (Health Silk Road)? ហេតុអ្វីបានជាចិនបង្កើតនូវផ្លូវសូត្រសុខភាពនេះឡើង?​ តើផ្លូវសូត្រសុខភាពនេះ មានអ្វីខុសប្លែកពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនដែរ? ប្រធានបទ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីមជ្ឈដា្ឋនអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជនជាទូទៅ ផ្លូវសូត្រសុខភាពរបស់ចិន (Health Silk Road) គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រធានាធិបតីរបស់ចិន លោក ស៊ី ជីងពីង ដែលលោកបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៣។ ទស្សនទានជុំវិញផ្លូវសូត្រសុខភាពនេះ ត្រូវបានគេរៀបចំឡើងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយលោកប្រធានាធិបតី ស៊ី ជីងពីង គាត់បានលើកឡើងអំពីទស្សនទាននេះ ជាលើកទី១ នៅឆ្នាំ២០១៦ នៅប្រទេស Uzbekistan។ ទិសដៅចម្បងនៅក្នុងទស្សនទាននេះ គឺដើម្បី (១) បង្កើតនូវបណ្តាវេទិកាតំបន់កម្រិតជាន់ខ្ពស់សម្រាប់មន្រ្តីសុខភាពសាធារណៈ (២) បង្កើតនូវបណ្តាញសុខភាពសាធារណៈ តាមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន  និងជាការឆ្លើយតប ដែលមានការសម្របសម្រួលជាគោលនយោបាយសាធារណៈ (Public Policy Coordination) ចំពោះបញ្ហាសុខភាពដែលកើតឡើង...
Read More

AVI Insight ៖ ស្វែងយល់ពីបែបផែននៃធុរកិច្ចក្នុងទីតាំងដែលខ្វះធនធានមនុស្ស

នៅថ្ងៃនេះកម្មវិធី AVI Insight របស់យើងសូមលើកយកករណីសិក្សារបស់សាលាចំណេះដឹងទូទៅកុលសម្ព័ន្ធដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ នៅខេត្តរតនៈគិរីដែលជាខេត្តដាច់ស្រយ៉ាលមួយរបស់កម្ពុជា។ ជាសាលាឯកជនដែលផ្តល់ការសិក្សាបីភាសាគឺ ខ្មែរ អង់គ្លេស និងចិនពីថ្នាក់មតេយ្យដល់វិទ្យាល័យ។ ដោយសារតែវិបត្តិកូវីដសាលានេះបានបិទទ្វាសឹងតែទាំងស្រុង ប៉ុន្តែសាលានឹងបើកទ្វាវិញក្រោយការធូស្រាលនៃជំងឺកូវីដ ១៩។លោក ជុំ សន្យា គឺជាស្ថាបនិកនៃសាលាឯកជនមួយនេះ បានពន្យល់ពីការដឹកនាំធុរកិច្ចក្នុងខេត្តដាច់ស្រយ៉ាលរបស់កម្ពុជា។ តើបញ្ញាជនដែលធ្លាប់រៀនសូត្រនិងរស់នៅបរទេសរាប់សិបឆ្នាំ ត្រូវជំនះអ្វីខ្លះក្នុងការដឹកនាំធុរកិច្ចក្នុងកន្លែងដែលខ្វះធនធានមនុស្សនៅនឹងកន្លែង ហើយអាជីវកម្មលោកមានបែបផែនបែបណា? សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ តើអាស៊ានអាចដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ាបានក្នុងកម្រិតណា?

សំនួរ៖ កាលពីថ្ងៃសៅរ៍ ទី២៤​ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេស៊ី ដោយផ្ទាល់។ ហើយយើងទាំងអស់គ្នា ក៏បានដឹងហើយថា ក្នុងនោះបែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ហ្វីលីពីន និងថៃទេ។ ចំពោះ លោកបណ្ឌិត ផ្ទាល់ ក្រៅពីបញ្ហាការរីករាលដាលជាថ្មីឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសទាំង៣នោះ ថាតើអាចមានមូលហេតុនយោបាយអ្វីផ្សេងទៀតដែរឬទេ? ទាក់ទងទៅនឹងអវត្តមានរបស់ថ្នាក់ដឹកនាំទាំងបីប្រទេស ដែលមានប្រទេសឡាវ ថៃ និងហ្វីលីពីន ក្នុងកិច្ចប្រជុំនេះ គឺពិតជាប៉ះពាល់ទៅដល់ទម្ងន់នៃកិច្ចប្រជុំនេះ ប៉ុន្តែមិនធ្វើឲ្យអាក់ខានដល់ដំណើរការនៃកិច្ចប្រជុំនេះ ក៏ដូចជាគោលការណ៍សាមគ្គីភាពរបស់អាស៊ាននោះទេ។ យើងឃើញថា លទ្ធផលនៃកិច្ចប្រជុំនេះ គួរឲ្យកោតសរសើរដែរ ដោយសារតែប្រមុខថ្នាក់ដឹកនាំអាស៊ាន បានទាមទារឲ្យភូមាធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើការឯកភាពទាំង៥ចំណុចដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនេះ។ វត្តមានរបស់មេដឹកនាំភូមា មិនមែនជាតំណាងរបបស្របច្បាប់អ្វីនោះទេ ឬក៏មិនមានអត្ថន័យថាអាស៊ានឲ្យភាពស្របច្បាប់ទៅរដ្ឋាភិបាលយោធាភូមានោះដែរ។ នេះគ្រាន់តែជាវេទិកាមួយដើម្បីផ្ញើសារផ្ទាល់ និងត្រង់ៗទៅដល់មេដឹកនាំរបបសឹកយោធានេះ។ ថ្នាក់ដឹកនាំអាស៊ានបានផ្តល់សារយ៉ាងច្បាស់តាមយៈការ ឯកភាពទាំង៥ចំណុច ដែលរួមមាន៖ (១) ការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិលដែលពុំមានប្រដាប់អាវុធ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតពីប្រយោជន៍ប្រជាជនភូមាជាធំ (៣) ការអនុញ្ញាតឲ្យប្រេសិតរបស់អាស៊ានអាចទៅធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងឡាយ (៤)...
Read More

Launching of AVI-SDGs Dialogue

On 25 September 2015, global leaders made bold commitments towards building a better world for everyone by adopting the 2030 Sustainable Development Goals (SDGs). These universal, inclusive, and transformative goals cover broad aspects of socio-economic development, governance, biological conservation, and environmental protection. Since the adoption, the SDGs have been integrated into national policies and strategies,...
Read More

AVI Insight ៖ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដ

AVI Insight ៖ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដ ប្រសិទ្ធភាពនៃការផ្តល់ការអប់រំរបស់វិស័យឯកជនប្រឈមក្នុងវិបត្តិកូវីដនៅថ្ងៃនេះកម្មវិធី AVI Insight របស់យើងសូមលើកយកករណីសិក្សារបស់សាលាអន្តរជាតិKCE ដែលជាសាលាឯកជនក្នុងរាជធានីភ្នំពេញមកបង្ហាញជូនលោកអ្នកបានស្គាល់ពីអាជីវកម្មមួយក្នុងវិស័យអប់រំផ្នែកឯកជន។ សាលាមួយនេះ មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះប៉ុន្តែមានការទទួលស្គាល់គ្រាន់បើពីសំណាក់អាណាព្យាបាលសិស្សានុសិស្សនិងកុមារតូចៗ។ បើទោះបីជាប្រឈមក្នុងវិបត្តិកូវីដនេះ សាលាឯកជនមួយនេះនៅតែបន្តការផ្តល់ការអប់រំជូនដល់សិស្សានុសិស្សដដែល។ ថាតើសាលាមួយនេះគ្រប់គ្រងប្រសិទ្ធភាពរបស់ខ្លួនបែបណា?ក្នុងបទសម្ភាសន៍ខាងក្រោមនេះ លោកអ្នកនឹងបានដឹងពីការដឹកនាំអាជីវកម្មក្នុងវិបត្តិកូវីដថាតើត្រូវធ្វើយ៉ាងណាដើម្បីធានាបាននូវប្រសិទ្ធភាព ហើយអ្វីគឺជាបញ្ហាប្រឈម។ បន្ថែមពីនេះ លោកអ្នកនឹងដឹងពីគន្លឹះបង្កើតអាជីវកម្មមួយក្នុងវិស័យអប់រំផ្នែកឯកជន។វាគ្មិន របស់យើងគឺ លោកស្រី ឡា សុភ័ក្រ ដែលជានាយិកាសាលាអន្តរជាតិKCE ហើយមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអប់រំ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា សូមស្តាប់បទសម្ភាសន៍ដូចតទៅ៖
Read More

AVI Insight ៖ ការបញ្ចេញស្បៀងរបស់រដ្ឋក្នុងពេលបិទខ្ទប់ ជាយន្តការសមស្របដើម្បីជួយអ្នកក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង

អ្នកជំនាញ៖ ការបញ្ចេញស្បៀងរបស់រដ្ឋក្នុងពេលបិទខ្ទប់ ជាយន្តការសមស្របដើម្បីជួយអ្នកក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងកម្រិតតឹងតែងនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញស្បៀងសំខាន់ចាំបាច់នានា ដើម្បីទ្រទ្រង់ជីវភាពរបស់ពលរដ្ឋប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ កញ្ញាស៊ុន មល្លីកា អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានអះអាងថា វិធានការរបស់រដ្ឋាភិបាលគឺជាយន្តការសមស្របដើម្បីធានាការរស់នៅរបស់ពលរដ្ឋក្រីក្រនិងខ្វះខាតក្នុងក្រុង។ បន្ថែមពីនេះ អ្នកជំនាញ ក៏បានកត់សម្គាល់ពីឥរិយាបទរបស់ពលរដ្ឋខ្មែរនិងអាជីវករឱកាសនិយមមួយចំនួន ក្នុងពេលការអនុវត្តវិធានការបិទក្រុងរបស់រដ្ឋផងដែរ៕វាគ្មិន៖ កញ្ញាស៊ុន មល្លីកាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

សំនួរ៖ ថ្មីនេះ យើងសង្កេតឃើញថា ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើង ជាក់ស្ដែងកាលថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ រុស្ស៊ីបានបណ្ដេញមន្រ្តីការទូតរបស់សហរដ្ឋអាមេរិកចំនួន១០រូប ចេញពីប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានយោបាយ និងការទូតរវាងប្រទេសទាំងពីរនេះដែល តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្ដេច? នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងយ៉ាងខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះបានដាក់ទណ្ឌកម្មបណ្ដេញអ្នកការទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះ ក៏មានរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការបណ្ដេញនូវអ្នកការទូតចេញពីប្រទេសរៀងៗខ្លួននាពេលថ្មីនេះ អាចនិយាយបានថាជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្មណ៍នៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សំនួរ៖ ងាកមកមើលវត្តមាន និងគោលនយោបាយរបស់រុស្ស៊ីក្នុងអាស៊ាន និងតំបន់មេគង្គវិញម្តង យើងបានសង្កេតឃើញថា ភាគច្រើននៃអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ មិនសូវបានលើកឡើងពីតួនាទី និងទម្ងន់របស់រុស្ស៊ីនៅក្នុងតំបន់មួយនេះទេ បើទោះជាវិស័យបច្ចេកវិទ្យា យោធា អប់រំ និងសុខាភិបាលរុស្ស៊ីក៏កំពុងស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយ។ តើនេះមកពីមូលហេតុអី្វដែល? ហើយតើទម្ងន់របស់រុស្ស៊ី អាចនឹងកើនឡើងជាងមុនដែរឬទេ? យើងឃើញថានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ តួអង្គសហរដ្ឋអាមេរិក និងចិនជាតួអង្គពីរសំខាន់ ហើយទំនាក់ទំនងសហរដ្ឋអាមរិក-ចិន មានការគ្របដណ្ដប់ទៅលើភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលធ្វើឲ្យតួអង្គផ្សេងទៀតលឹបមុខបាត់ ប្រសិនបើប្រៀបធៀបទៅនឹងតួអង្គទាំងពីរនេះ។ ក្រឡេកមកមើលតួអង្គរុស្ស៊ីនៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគោលនយោបាយរបស់លោកប្រធានាធិបតី Vladimir Putin រុស្ស៊ីបានងៀកមករកតំបន់អាស៊ី...
Read More

US-Southeast Asian Relations under Joe Biden

Would you like to know the current and future prospect of US-Southeast Asian Relations in the era of Joe Biden’s Administration?Our joint webinar between AVI and the Asia Foundation on “US-Southeast Asian Relations under Joe Biden” could help solve this question. The session will be moderated by Dr. Chheang Vannarith, President of AVI, and participated...
Read More
1 11 12 13 14 15 28

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.