Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

April 3, 2023

AVI Voice: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)

ស.រ.អ. និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាខ្នាតធំរួមគ្នាមួយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ។ ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានឆ្លើយតបទៅនឹងសកម្មភាពដ៏គួរឱ្យព្រួយបារម្មណ៍របស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ដោយការត្រៀមខ្លួនដោយអាវុធនុយក្លេអ៊ែរដែលខ្លួនមាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីគោលបំណងរបស់ស.រ.អ.និងកូរ៉េខាត្បូងក្នុងការធ្វើសមយុទ្ធយោធាខ្នាតធំមួយនេះ និងផលប៉ះពាល់នៃការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតបទៅនឹងសកម្មភាពមួយនេះ។ សំណួរទី១៖ នាពេលថ្មីៗនេះ ស.រ.អ. និងសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់គឺកូរ៉េខាងត្បូង កំពុងតែធ្វើឡើងនូវសមយុទ្ធយោធាមួយ ដើម្បីពង្រីកបន្ថែមនិងពង្រឹងកម្រិតក៏ដូចជាទំហំនៃសមយុទ្ធយោធា និងការហ្វឹកហ្វឺនរួមគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាបឋម តើការអនុវត្តឡើងនូវសមយុទ្ធយោធានៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានន័យ និងជះឥទ្ធិពលដូចម្តេចចំពោះសន្តិសុខក្នុងតំបន់? លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធយោធា មែនទែនទៅគឺយើងឃើញថារាល់ការធ្វើសមយុទ្ធយោធាកនុងទម្រង់ណាក៏ដោយវាជាការសម្តែងនូវឥទ្ធិពល ក៏ដូចជាសមត្ថភាពយោធារបស់ខ្លួនហើយម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាក៏ជាការបង្អួតនូវសម្ភារៈយោធាផងដែរទៅឱ្យអន្តរជាតិដូចជាបណ្តាប្រទេសជាមិត្តផ្សេងៗទៀតថាប្រទេសរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារប្រទេសរបស់ពីការឈ្លានពាននានា ប៉ុន្តែយើងឃើញហើយថាការធ្វើសមយុទ្ធយោធានេះបើសិនជាសម្រាប់ប្រទេសដែលមិនពេញចិត្ត ឬជាប្រទេសបច្ឆាមិត្តដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង នោះកូរ៉េខាងជើងគាត់ច្បាស់ជាគិតថាការធ្វើសមយុទ្ធយោធាវាគឺជាការផ្គើន ការឌឺដង និងការចង់គំរាមកំហែងប្រទេសរបស់ខ្លួនតាមបែបចិត្តសាស្ត្រណាមួយ។ តួយ៉ាង យើងឃើញថាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ក៏មិនឃើញមានប្រទេសណាមួយមានប្រតិកម្មខ្លាំងទៅលើការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែរ គឺយើងឃើញហើយថាមានតែកូរ៉េខាងជើងមួយទេ ដែលមានប្រតិកម្មជា Allergy តែម្តង។ ត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថានៅក្នុងសមយុទ្ធយោធានេះគឺមានការបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងផងដែរ។ ហើយសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងជើងនេះគឺចង់បានន័យថាស្ថានការណ៍ដែលកើតឡើងនៅឧបទ្វីបកូរ៉េនេះគឺកំពុងស្ថិតក្នុងភាពផុយស្រួយ និងតានតឹងមែនទែន...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.