Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

November 15, 2022

AVI Voice: ស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផល

AVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផលAVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផលAVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផល សំណួរទី១៖   គណបក្សកុម្មុនីស៏ចិនទើបតែបញ្ចប់នូវសមាជជាតិរបស់ខ្លួនលើកទី២០ កាលពីខែមុននេះហើយជារួមលទ្ធផលនៃសមាជជាតិលើកនេះ ដូចដែលអ្នកវិភាគជាច្រើនបានរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរ ការសារើថ្នាក់ដឹកនាំរបស់គណបក្ស និងក្នុងជួររដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ជាដំបូងតើសមាជជាលើកទី២០នេះសម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះតំបន់និងពិភពលោក ក៏ដូចជាត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិចយកចិត្តទុកដាក់ចំពោះការជួបជុំមួយនេះ?  ខ្ញុំសូមលើកជាការណែនាំបន្តិចមុននឹងខ្ញុំចាប់ផ្តើមទៅដល់ចំណុចសំខាន់ៗមួយចំនួន ទាក់ទងទៅនឹងលទ្ធផលសំខាន់ៗទៅនឹងសមាជជាតិលើកទី២០របស់សាធារណរដ្ឋប្រជាមានិតចិន។ យើងដឹងហើយថាចិនទើបតែបានបញ្ចប់ទៅនៃសមាជជាតិលើកទី២០ដែលយើងហៅថា National Congress។ សមាជជាតិលើកទី២០គឺជាការជួបជុំគ្នាដ៏ធំមួយនៅក្នុងប្រទេសចិន ដែលមានសមាជិកចូលរួមប្រមាណជាងពីរពាន់បីរយជាងនាក់នៅលើកទី២០នេះ ហើយប្រព្រឹត្តទៅនៅក្នុងរយៈពេលប្រាំឆ្នាំម្ដង។ សារៈសំខាន់របស់វានោះ គឺយើងអាចប្រៀបបានទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក៏ដូចជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិន ហើយបើសិនយើងប្រៀបធៀបជាមួយនឹងប្រទេសអាមេរិកនោះ គឺជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដូចគ្នា។ សារៈសំខាន់នោះ ដោយសារតែយើងប្រៀបទៅពេលដែលយើងចាប់ផ្តើមតាមដានទៅលើការបោះឆ្នោតក្នុង៤ឆ្នាំម្ដងនៅសហរដ្ឋអាមេរិកហ្នឹង គឺយើងគិតថាការចាប់អារម្មណ៍ហ្នឹងមានលក្ខណៈស្មើគ្នា ចំពោះការចាប់អារម្មណ៍ទៅលើសមាជជាតិរបស់ចិននេះ។ ដោយគ្រាន់តែចិនជាប្រព័ន្ធកុម្មុនីស៏ចិនដែលគ្មានការប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនោះទេ ប៉ុន្តែគ្រាន់តែជាការជួបជុំគ្នានៅក្នុងជួរគណបក្សកុម្មុនីស៏ចិនដោយខ្លួនឯងផ្ទាល់។ ហើយតាមខ្ញុំសង្កេតឃើញ គឺមានការចាប់អារម្មណ៍តាំងតែពីមុនការបើកកិច្ចប្រជុំមួយនេះច្រើន ឬមួយក៏ការចាប់ផ្តើមពិភាក្សាទៅលើបញ្ហាមួយចំនួននៅក្នុងសមាជជាតិនេះ ហើយជាពិសេសនោះ គឺយើងឃើញសារព័ត៌មានអន្តរជាតិ ជាពិសេសសារព័ត៌មានលោកខាងលិចនោះមានការយកចិត្តទុកដាក់ខ្លាំង ដោយសារតែនៅក្នុង National Congress របស់ចិនមានការផ្លាស់ប្តូរនៃLeadership ឬថ្នាក់ដឹកនាំនៅក្នុងប្រទេសចិន ទោះបីជាយើងឃើញថា ស៊ី ជីនពីង នៅតែបន្តជាប្រធានាធិបតីរបស់ប្រទេសចិន ក៏ដូចជាតួនាទីជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិនជាលើកទី៣ក៏ដោយ ប៉ុន្តែវាមានការផ្លាស់ប្តូរលើCentral Committeeមួយចំនួន។...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.