Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

July 27, 2022

AVI Voice: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក

AVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក {{svg_share_icon}}Free Download Register to download ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។ សំណួរទី១៖ សូម (វាគ្មិន) រៀបរាប់អំពីចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំក៏ចង់បញ្ជាក់ជូនផងដែរ អំពីចលនានៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោកបច្ចុប្បន្ននេះហើយយើងសង្កេតឃើញថាបច្ចុប្បន្នកំណើននៃការផលិតអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនេះហាក់បីដូចជាថមថយ បានន័យថាចំនួននៃការផលិតអាវុធនុយក្លេអ៊ែរនេះវាថយចុះ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ប៉ុន្តែទោះបីជាមានការថយចុះនៃការផលិតនូវអាវុធនុយក្លេអ៊ែរនេះយ៉ាងណាក៏ដោយ ប៉ុន្តែអាវុធនុយក្លេអ៊ែរដែលត្រូវបង្កើតឡើងនៅខាងក្រោយនេះគឺជាអាវុធនុយក្លេអ៊ែរដែលទំនើបជាងមុន។ បើយើងយោងទៅតាមការប៉ានប្រមាណរបស់ «​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» គាត់បានលើកឡើងថាក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២២នេះមានប្រហែលជាង ១២ម៉ឺនគ្រាប់ ឬ១២៧០០០គ្រាប់ជាងនៅដើមឆ្នាំ២០២២។ ពោលគឺតិចជាងអំឡុង ពី៣០០ទៅ៤០០គ្រាប់ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ហើយក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង១២៧០០ជាងគ្រាប់នេះគឺ៩0ភាគរយ កំពុងស្ថិតនៅលើកណ្ដាប់ដៃរបស់រុស្ស៊ីហើយនិងអាមេរិក​។ ការប្រមើលចុងក្រោយរបស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» បានឱ្យដឹងថារុស្ស៊ីបន្តស្ថិតនៅក្នុងមហាអំណាចនុយក្លេអ៊ែរនៅលើពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥៩៧០គ្រាប់ជាង។ បន្ទាប់មកទៀតគឺអាមេរិក ដែលមានប្រមាណជាង៥៤២៨គ្រាប់ជាង។ ចិនបច្ចុប្បន្នមានប្រហែលជា៣៥០គ្រាប់ទេ បារាំងមានចំនួន២៩០គ្រាប់ អង់គ្លេសមានប្រហែលជា២២៥គ្រាប់ ប៉ាគីស្ថានមានចំនួន១៦៥គ្រាប់ ឥណ្ឌាមានចំនួន១៦០គ្រាប់ និងអ៊ីស្រាអែលបច្ចុប្បន្នមានប្រហែលជាអំឡុង៩០គ្រាប់។ បើយើងយោងទៅតាមរបាយការណ៍របស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»បានព្រមានថាពេលវេលានៃការរំសាយអាវុធនុយក្លេអ៊ែរវាហាក់ដូចជាលែងមានទៀតហើយ ដោយឡែកហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានឡើងដល់កំពូល គិតតាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់មកម្ល៉េះ។ ហើយក្រោយការធ្លាក់ចុះតិចតួច នៅក្នុងឆ្នាំ២០២១មក...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.