Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

May 14, 2022

AVI Voce ៖​ ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

AVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែនAVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែនAVI Voceស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន {{svg_share_icon}} សំណួរទី ១៖  ​ចាប់តាំងពីថ្ងៃ២២ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះ ប្រទេសអ៊ុយក្រែនត្រូវបានឈ្លានពានដោយផ្នែកយោធាពីប្រទេសរុស្ស៊ីដែលបញ្ហាក្នុងការឈ្នះពាននេះគឺកំពុងតែបន្តរហូតមកដល់សព្វថ្ងៃនេះ តើដើមហេតុដែលនាំឲ្យប្រទេសរុស្ស៊ីឈានដល់ការប្រើអំពើហិង្សាផ្នែកយោធាឈ្លានពានទៅលើប្រទេសអ៊ុយក្រែនហើយមកដល់សព្វថ្ងៃគេផងដែរថាស្ថានភាពសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែននេះមានការវិវត្តដល់ណាហើយ? ពាក់ព័ន្ធទៅនឹងដើមហេតុដែលនាំឲ្យមានការដែលយើងអាចហៅថាសង្គ្រាម ប៉ុន្តែតាមដែលខ្ញុំតាមដានគឺពិភពលោកនិងអ្នកវិភាគភាគច្រើនគឺនៅតែប្រើពាក្យផ្សេងគ្នានៅឡើយរហូតមកទល់ពេលនេះគឺគេមានប្រើពាក្យការឈ្លានពាន ខ្លះថាការលុកលុយ ខ្លះថាសង្គ្រាម យើងឃើញថាមានការប្រើពាក្យច្រើនឬកំណត់និយមន័យច្រើន  ចំពោះបញ្ហារុស្ស៊ីនិងអ៊ុយក្រែន។ ខ្ញុំសូមប្រើពាក្យថាជាបញ្ហាឬជាការឈ្លានពានដូចដែលលោកវាគ្មិនកន្លងមកលោកបានចែករំលែកឬក៏បានប្រើប្រាស់ពាក្យហ្នឹង។ យើងមើលបើនិយាយអំពីដើមហេតុ ខ្ញុំមិននិយាយសារដើមឡើងវិញទេ ចំពោះកិច្ចសម្ភាសន៍កន្លងមកទេប៉ុន្តែនៅក្នុងនេះគឺជាការកំណត់និយមន័យឬជាការមើលឃើញរបស់ខ្ញុំគឺមានពីរចំណុច ដែលជាដើមហេតុនាំឱ្យរុស្ស៊ីធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (១)​រុស្ស៊ី លោកបានប្រើប្រាស់ពាក្យថាដើម្បីជួយសង្គ្រោះឬការការពារពលរដ្ឋដែលជាអ្នកនិយាយឬក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ី ឬក៏ដើម្បីការពារពលរដ្ឋដែលមានទំនោរទៅរកប្រទេសរុស្ស៊ី  (២)ជាការគិតបែបយុទ្ធសាស្ត្រនយោបាយថា រុស្ស៊ីគិតបារម្ភអំពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រទេសរុស្ស៊ី យើងដឹងហើយថាក្រោយពេលដែលលោកZelenskyyដែលជាប្រធានាធិបតីរបស់អ៊ុយក្រែនឡើងកាន់អំណាចជាប្រធានាធិបតីគឺគាត់មានឆន្ទៈយ៉ាងខ្លាំងក្នុងការដាក់បញ្ចូលប្រទេសរបស់លោកឱ្យចូលជាសមាជិករបស់សហភាពអឺរ៉ុប នឹងឲ្យចូលជាសមាជិកអង្គការណាតូផង។ យើងត្រូវដឹងថាវាជាប្រវត្តិសាស្ត្រនៃពិភពលោកឬក៏ជានៅក្នុងកិច្ចការនយោបាយ គឺថាបើកាលណា រឿងអីក៏ដោយបើកាលណាពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពរបស់ប្រទេសជាធម្មតាអ្នកខ្លាំងឬក៏អ្នកដែលគេគិតបានមួយជំហានមុននរណាគេអាចធ្វើកិច្ចការយ៉ាងណាដើម្បីការពារនូវវិបត្តិមហន្តរាយដែលនឹងកើតមានចំពោះប្រទេសរបស់គេហើយ។ និយាយបែបហ្នឹងមិនមែនបានន័យថាខ្ញុំគាំទ្រការឈ្លានពានរបស់រុស្ស៊ីនិងអ៊ុយក្រែនទេប៉ុន្តែគេចង់បញ្ជាក់ថា រុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនគឺដើម្បីបង្ការការពារហានិភ័យណាមួយដែលអាចកើតមានចំពោះប្រទេសរុស្ស៊ីផ្ទាល់ប្រសិនបើអ៊ុយក្រែនបានចូលជាសមាជិករបស់អង្គការណាតូឬក៏បើសិនជាអ៊ុយក្រែនបានចូលជាសមាជិកភាពមួយរបស់សហភាពអឺរ៉ុបពីព្រោះយើងមើលជាធម្មតាបទពិសោធន៍ជាករណីឧទាហរណ៍ជាក់ស្តែងគឺក្នុងសង្គ្រាមលោកលើកទីពីរឬក៏សម័យអាណានិគមហ្នឹងគឺប្រទេសជាប់ខាងយើងគឺមានតែប្រទេសថៃមួយទៀតដែលលោកបានឆ្លងផុតនូវការដាក់អាណានិគមរបស់បរទេសគឺដោយសារការតម្រូវឲ្យទុកប្រទេសមួយជាតំបន់ស។ យើងមើលកាលពីសម័យអាណានិគមនិយមបារាំង​ យើងមានឥណ្ឌូចិនដែលមានកម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសស្ថិតនៅក្រោមអាណានិគម។ ដោយឡែកប្រទេសថៃជាប្រទេសមួយដែល ចក្រភពអង់គ្លេស និងបារាំងមិនបានយកមកដាក់ជាអាណានិគមទេគឺមហាអំណាចទាំងពីរនៅពេលនោះគឺសុខចិត្តទុកប្រទេសថៃមួយគឺជាតំបន់សជាព្រំដែនដើម្បីខណ្ឌចែកព្រំប្រទល់នៃការដាក់អាណានិគមរបស់ខ្លួន។  អ៊ីចឹងមែនក្នុងន័យនេះ ចង់បញ្ជាក់ថារុស្ស៊ីមិនមានឆន្ទៈបើយើងគិតថាឆន្ទៈនៃការវាយអ៊ុយក្រែន ខ្ញុំគិតថារុស្ស៊ីក៏មិនចង់អ្វីដែរ ពីព្រោះពលរដ្ឋភាគច្រើនក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ីហើយបើយើងនិយាយអំពីសាច់ញ្ញាតិ ដែលពាក្យខ្មែរយើងហៅថាខ្សែរស្រឡាយមានពលរដ្ឋមួយចំនួនដែលនៅប្រទេសអ៊ុយក្រែនធ្លាប់មានជីដូនជីតាឬក៏សាច់ញ្ញាតិនៅក្នុងប្រទេសរុស្ស៊ី។ បើយើងគិតពីអតីតកាលនៃសហភាពសូវៀតគឺ យើងឃើញថាអ៊ុយក្រែនក៏ធ្លាប់ជារដ្ឋមួយនៃអតីតសហភាពសូវៀតដែរ។ អ៊ីចឹងយើងហៅថាមនោសញ្ចេតនាក្នុងការជាប់សែស្រឡាយនោះពិតជាមានហើយ ប៉ុន្តែបើយើងត្រឡប់និយាយអំពីរឿងសន្តិសុខវិញ បើការណានិយាយពីរឿងសន្តិសុខឬសុវត្ថិភាពរបស់ប្រទេសជាធម្មតាគេមិនបណ្ដោយឲ្យប្រទេសណាមួយគំរាមនៅប្រទេសរបស់គេទេ...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.