Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

កម្មវិធី AVI Voice ៖ សហគ្រាសខ្នាតតូចនិងមធ្យមត្រូវការបច្ចេកវិទ្យាដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ប៉ុន្តែទីផ្សារមានកម្រិត

លោក សុខ សុខារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន WIKI TRADE CP.,LTD គឺជាវាគ្មិនពិសេសក្នុងកម្មវិធី AVI Voice ប្រចាំសប្តាហ៍នេះ។ លោកបានចែករំលែកពីបទពិសោធន៍នៃក្រុមហ៊ុនរបស់លោកពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងស្ថាប័ន។ សម្រាប់ក្រុមហ៊ុនលោក បច្ចេកវិទ្យាពិតជាបានជួយសម្រួលដល់ការគ្រប់គ្រងការងារមួយចំនួនធំទាំងការងារការិយាល័យ និងការងារពង្រឹងទីផ្សារ ប៉ុន្តែនៅមិនទាន់ដល់កម្រិតដែលក្រុមហ៊ុនត្រូវការនៅឡើយទេ។ លោកបន្តថាកម្ពុជានៅខ្វះបរិយាបន្ននៃបច្ចេកវិទ្យាដើម្បីបំពាក់ដល់ក្រុមហ៊ុនដែលជាសហគ្រាសខ្នាតតូចនិងមធ្យមដែលមានសមត្ថភាពគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មមួយចប់តែម្តង ហើយបើទោះជាមានក៏ត្រូវនាំចូលពីក្រៅប្រទេសដែលមានតម្លៃថ្លៃខ្ពស់ដែលក្រុមហ៊ុនពិបាកក្នុងការចំណាយ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖អ្នកសម្របសម្រួល និងដឹកនាំ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ស្ថានភាពតំបន់អាស៊ាននឹងតានតឹងកាន់តែខ្លាំងបើ Joe biden ជាប់ឆ្នោត

នៅសល់តែ ១ ខែទៀតតែប៉ុណ្ណោះ អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីបន្តដឹកនាំមហាអំណាចផតុលេខមួយនេះ។ ជាការបោះឆ្នោតដែលពិភពលោកចាប់អារម្មណ៍បំផុត។ ដូចនេះវាគ្មិនរបស់យើងគឺលោកបណ្ឌិត ជឺនបូរាណ ចន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកនឹងពន្យល់ពីនយោបាយការបរទេសរបស់អាមេរិកចំពោះតំបន់អាស៊ាន។ សម្រាប់អ្នកជំនាញរូបនេះ ៤ឆ្នាំនៃរដ្ឋការ Donald Trump (ឌូណាល់ ត្រាំ) ទំនាក់ទំនងអាមេរិកនិងអាស៊ានមានការធ្លាក់ចុះត្បិតអីប្រធានាធិបតីអាមេរិកបច្ចុប្បន្នមិនសូវឱ្យទម្ងន់និងតម្លៃដល់រដ្ឋតូចៗនៅអាស៊ាន ប៉ុន្តែតានតឹងខ្លាំងក្នុងជម្លោះនៃសមុទ្រចិនខាងត្បូងរវាងអាមេរិកនិងចិន រួមទាំងប្រទេសពាក់ព័ន្ធ។ បើតាមលោកបូរីដដែល បើអាមេរិកនៅក្រោមកណ្តាប់ដៃរបស់ Joe Biden (ជោ បៃឌិន)វិញ រដ្ឋសមាជិកអាស៊ាន និងស្ថានភាពអាស៊ានទាំងមូលតែម្តង អាចកើនភាពតានតឹង ព្រោះតែនយោបាយប្រើស្លាកយីហោ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់អាមេរិកដែលអាចរករឿង និងកកូរកកាយលើស្ថេរភាពប្រទេសនីមួយៗបាន។ ក្នុងនាមជាអ្នកយុទ្ធសាស្ត្រ លោក បៃឌិន នឹងប្រើវិធីសាស្ត្របែបយុទ្ធសាស្ត្រឡោមព័ទ្ធចិនខ្លាំងជាងនិងមានប្រសិទ្ធភាពជាង លោកឌូណាល់ត្រាំ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖វាគ្មិន៖ បណ្ឌិត ជឺនបូរាណ ចន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីអ្នកសម្របសម្រួល និងដឹកនាំ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ក្រុមហ៊ុនខ្មែរមួយបង្កើតក្បឿងស្រកាលេញប្រភេទថ្មីដើម្បីដោះស្រាយកង្វល់ចាស់ ធន់ជាង សំចៃ និងមានមហិច្ឆតាចែកចាយនៅអាស៊ាន

ក្រុមហ៊ុនរបស់កូនខ្មែរមួយដែលមានឈ្មោះថាWiki Trade បានផលិតក្បឿងស្រកាលេញយីហោ K-Rock។ ក្បឿងថ្មីនេះប្រើឈ្មោះដើមរបស់ខ្មែរដដែលថាស្រកាលេញ ប៉ុន្តែបានដាក់បញ្ចូលគំនិតថ្មីដើម្បីដោះស្រាយលើបញ្ហាសំណង់ផ្នែកប្រក់ដូចជាការពារទឹកសាចចូល ចំនួនធំជាងរហូតដល់៦ដង ចំណេញជាង និងជាប់ធន់មិនតិចជាង១០ឆ្នាំឡើយ។ បើតាមការបញ្ជាក់ពីថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនក្រោយការស្រាកស្រាននៃជំងឺរាតត្បាតកូវីដ ក្រុមហ៊ុននឹងផ្តើមនាំចេញទៅបណ្តាប្រទេសអាស៊ានស្របនឹងការទទួលបានកម្មសិទ្ធិបញ្ញារួចរាល់ហើយដែរឆ្នាំ២០២០នេះ។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយ លោក សុខ សុខារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន Wiki Trade៕ ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៖ ចិនផ្តល់ទម្ងន់លើបញ្ហាកូវីដ អាមេរិកបង្កើតភាពជាដៃគូប្រទេសមេគង្គលើកទី ១កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ។ ក្នុងកិច្ចប្រជុំប្រមុខការទូអាស៊ាននិងដៃគូនេះ មានបញ្ហាសំខាន់ៗ៣ដែលជារឿងកត់សំគាល់ខ្លាំងជាងគេ។ ទី១ ការគាំទ្រយ៉ាងពេញទំហឹងរបស់ចិនចំពោះអាស៊ានដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ទី ២ គឺការបង្កើតភាពជាដៃគូរបស់អាមេរិកនិងតំបន់មេគង្គលើកទី១។ ជាកិច្ចប្រជុំដែលអាមេរិកផ្តល់ទម្ងន់ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកអវត្តមានទៅវិញ។ ដោយឡែកបញ្ហាទី៣ គឺជម្លោះរ៉ាំរ៉ៃស្តីពីសមុទ្រចិនខាងត្បូងដែលអាស៊ានស្នើឱ្យមហាអំណាចអាមេរិកនិងចិនបន្ថយភាពតានតឹង។ ដូចនេះភ្ញៀវពិសេសនៃកម្មវិធី AVI Voice របស់យើងនៅសប្តាហ៍នេះ គឺ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ AVI សូមណែនាំ “Herbu” ដែលផលិតក្នុងស្រុកខណៈផលិតផលក្រៅស្រុកហូរចូលភ្លូកទឹកភ្លូកដី

ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងការបង្កើតថ្មីៗកម្មវិធី AVI Voiceសូមណែនាំផលិតផលគ្រឿងក្រអូបមួយដែលមានឈ្មោះថា Herbu ដែលជាផលិតផលនៃក្រុមហ៊ុន Enlina។ បង្កើតក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនក្មេងខ្ចីមួយនេះ បាននិងកំពុងផលិតសាប៊ូកកសក់ដែលប្រើរូបធាតុក្នុងស្រុក ខណៈដែលផលិតផលនាំចូលលើគ្រឿងក្រអូបមានភ្លូកទឹកភ្លូកដី។ សហស្ថាបនិកផលិតផល Herbu បានលើកឡើងថា ការផ្តើមផលិតប្រឈមនឹងការលំបាកនេះ ចង់ឲ្យខ្មែរមានផលិតផលខ្លួនឯងព្រោះអីខ្មែរមានវត្ថុធាតុដើមច្រើន។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ វាគ្មិន៖ លោកស្រី ហួនសុខអេន ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ បច្ចុប្បន្ន ចិន-អាមេរិក យល់ពីជំហរកណ្តាល និង អាព្យាក្រឹតរបស់កម្ពុជា

លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីពេលថ្មីកន្លងទៅនេះបានបញ្ចេញបទវិចារណកថាមួយស្តីពីការប្រឈម និងប្រការប្រជែងគ្នាកាន់តែខ្លាំងរបស់មហាអំណាចចិននិងអាមេរិក។ សម្រាប់លោកបណ្ឌិត ការប្រជែងគ្នារវាងមហាអំណាចទាំងពីរកាន់តែស្រួចស្រាល់ដែលអាចឈានដល់កម្រិតពណ៌លឿងដែលជាការព្រួយបារម្ភនិងយកចិត្តទុកដាក់ខ្លាំងជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រាប់ទាំងកម្ពុជាផង។ ចំពោះមុខនៃការប្រឈមនេះ កម្ពុជាបានប្រឹងប្រែងដើរលើផ្លូវកណ្តាលដែលមានទំនាក់ទំនងល្អជាមួយមហាអំណាចទាំងពីរ ហើយបច្ចុប្បន្ននេះ អាមេរិកនិងចិន បានចាប់ផ្តើមយល់ពីផ្លូវកណ្តាលនៃគោលនយោបាយការបរទេស និងចេតនាពិតរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិតឡេង ធារិទ្ធ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖​ ២០ឆ្នាំ បរិយាកាសរកស៊ីនៅកម្ពុជាមានភាពប្រសើរឡើងច្រើន ប៉ុន្តែខ្វះខាតក៏មិនតិចដែរ

វិទ្យាស្ថានស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) កាលពីពេលថ្មីៗកន្លងបានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពីបញ្ហាសហគ្រាសខ្នាតតូចមធ្យម និងវិស័យឧស្សាហកម្មនៅកម្ពុជា។ ដូចនេះភ្ញៀវពិសេសរបស់នៃកម្មវិធី AVI Voice របស់យើង គឺលោក សុខ ខា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យដែលជាអ្នកនិពន្ធស្រាវជ្រាវមួយរូបក្នុងរបាយការណ៍នេះផងដែរ។បើតាមការបញ្ជាក់ពី លោក សុខ ខា ADBI បានរកឃើញថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា មានកាវិវឌ្ឍជាវិជ្ជមានច្រើនទាំងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ស្ថាប័នរបស់រដ្ឋ ប៉ុន្តែក្នុងនោះលុយក្រោមតុនៅតែជាបញ្ហានៅតែមានដែលមិនទាន់អាចលុបបំបាត់បាននៅឡើយ។ លោកបន្ថែមថា ដើម្បីការរីកចម្រើននៃសហគ្រិន សហគ្រិន ត្រូវប្រឹងប្រែងចាប់យកឱកាសពីអាទិភាពរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងតំបន់។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ វាគ្មិន៖  លោក សុខ ខា ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖​ បដិវដ្តឧស្សាហកម្ម ៤.០

អ្នកជំនាញ៖ បដិវដ្តឧស្សាហកម្ម ៤.០  ជាផ្លូវកាត់រ​បស់កម្ពុជាដើម្បីក្លាយជាប្រទេសមានប៉ុន្តែត្រូវវិនិយោគច្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ១០ ឆ្នាំខាងមុខ និងក្លាយជាប្រទេសអ្នកមានតែម្តងនៅឆ្នាំ​ ២០៣០ ហើយកម្ពុជា កំពុងធ្វើប្រព្រឹត្តិកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ការចាប់យកបដិវដ្តឧស្សាហកម្ម ៤.០ គឺជាផ្លូវកាត់របស់កម្ពុជា ប៉ុន្តែកម្ពុជាត្រូវការការវិនិយោគច្រើនទាំងរដ្ឋដែលត្រូវតែក្លាយជារដ្ឋាភិបាលបច្ចេកវិទ្យា E-Government ហើយពលរដ្ឋក៏ត្រូវតែក្លាយជាពលរដ្ឋបច្ចេកវិទ្យាផងដែរ។ លោកបណ្ឌិត​បានមើលឃើញដែរថាកម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធច្រើននៅឡើយដែលទាមទារការវិនិយោគ៕ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ វាគ្មិន៖ បណ្ឌិត ឆេង គឹមឡុង គឺជាអនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ច ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖​ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់មេគង្គ

១. ការអត្ថាធិប្បាយ៖ AVI ចេញទស្សនាវដ្ដីលេខទី២ ស្តីពីការអភិវឌ្ឍន៍ដោយចីរភាពនៅតំបន់មេគង្គ២. បទសម្ភាសន៍៖ អ្នកជំនាញមិនមានសុទ្ធិដ្ឋិនិយមចំពោះការសម្រេចគោលដៅប្រកបដោយចីរភាពរបស់ប្រទេសតំបន់មេគង្គក្នុងរយៈពេល១០ឆ្នាំទៀតភ្ញៀវពិសេស៖ លោកបណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖​ការងារ៦ចំណុចដែលអាស៊ានគួរធ្វើដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ

ប្រធានបទ៖ ១. បទវិចារណកថាស្តីពី ការងារ៦ចំណុចដែលអាស៊ានគួរធ្វើដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ២. បទសម្ភាសន៍៖ អ្នកជំនាញថា ក្រោយកូវីដ ចិននឹងផ្តោតលើការពង្រឹងគុណភាព និងកាន់តែផ្តល់សន្ទុះបន្ថែមដល់គម្រោង BRI ភ្ញៀវពិសេស ៖ លោក សុខខា អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី អ្នកដឹកនាំកម្មវិធីនិងសម្របសម្រួល៖ ស៊ុន មេសា
Read More
1 15 16 17 18 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.