Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ស្ថានភាពតំបន់អាស៊ាននឹងតានតឹងកាន់តែខ្លាំងបើ Joe biden ជាប់ឆ្នោត

នៅសល់តែ ១ ខែទៀតតែប៉ុណ្ណោះ អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីបន្តដឹកនាំមហាអំណាចផតុលេខមួយនេះ។ ជាការបោះឆ្នោតដែលពិភពលោកចាប់អារម្មណ៍បំផុត។ ដូចនេះវាគ្មិនរបស់យើងគឺលោកបណ្ឌិត ជឺនបូរាណ ចន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកនឹងពន្យល់ពីនយោបាយការបរទេសរបស់អាមេរិកចំពោះតំបន់អាស៊ាន។ សម្រាប់អ្នកជំនាញរូបនេះ ៤ឆ្នាំនៃរដ្ឋការ Donald Trump (ឌូណាល់ ត្រាំ) ទំនាក់ទំនងអាមេរិកនិងអាស៊ានមានការធ្លាក់ចុះត្បិតអីប្រធានាធិបតីអាមេរិកបច្ចុប្បន្នមិនសូវឱ្យទម្ងន់និងតម្លៃដល់រដ្ឋតូចៗនៅអាស៊ាន ប៉ុន្តែតានតឹងខ្លាំងក្នុងជម្លោះនៃសមុទ្រចិនខាងត្បូងរវាងអាមេរិកនិងចិន រួមទាំងប្រទេសពាក់ព័ន្ធ។ បើតាមលោកបូរីដដែល បើអាមេរិកនៅក្រោមកណ្តាប់ដៃរបស់ Joe Biden (ជោ បៃឌិន)វិញ រដ្ឋសមាជិកអាស៊ាន និងស្ថានភាពអាស៊ានទាំងមូលតែម្តង អាចកើនភាពតានតឹង ព្រោះតែនយោបាយប្រើស្លាកយីហោ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់អាមេរិកដែលអាចរករឿង និងកកូរកកាយលើស្ថេរភាពប្រទេសនីមួយៗបាន។ ក្នុងនាមជាអ្នកយុទ្ធសាស្ត្រ លោក បៃឌិន នឹងប្រើវិធីសាស្ត្របែបយុទ្ធសាស្ត្រឡោមព័ទ្ធចិនខ្លាំងជាងនិងមានប្រសិទ្ធភាពជាង លោកឌូណាល់ត្រាំ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
វាគ្មិន៖ បណ្ឌិត ជឺនបូរាណ ចន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល និងដឹកនាំ៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031