Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន​ ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំ​ពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ​ នឹ​ងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ​ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។  តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ។...
Read More

កម្មវិធី AVI VOICE ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាវាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​ (AVI)​អ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី  ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។  ១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ? វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ គឺជាការបង្ក្រាបដោយហិង្សារបស់ថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ាទៅលើអ្នកធ្វើបាតុកម្មដែលគាំទ្រទៅលើរបបដឹកនាំស៊ីវិលរបស់លោកស្រី​Aung San Suu...
Read More

កម្មវិធី AVI VOICE ៖ ការទូតសេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ

វាគ្មិន៖ លោក សុវណ្ណ ពិសីរតនៈ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI)​ ស្របពេលដែលក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅការទូតសេដ្ឋកិច្ច របស់កម្ពុជា លោក សុវណ្ណ ពិសីរតនៈ ក៏បានចេញផ្សាយនូវអត្ថបទជា Policy Brief ពាក់ព័ន្ធនឹងការទូតសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងគេហទំព័ររបស់ AVI ហើយអត្ថបទនេះបានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង។ តាមការសិក្សារបស់លោក តើអ្វីទៅជាការទូតសេដ្ឋកិច្ច? ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍អ្វីខ្លះជាទិសដៅអាទិភាពនៅក្នុងការទូតសេដ្ឋកិច្ចនេះ? វាគ្មិន៖​​  ការទូតសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយមួយដែលដាក់បញ្ចូលនូវទិដ្ឋភាពសេដ្ឋកិច្ចទៅក្នុងគោលនយោបាយការបរទេស និង​​ប្រព័ន្ធការទូតរបស់រដ្ឋដោយប្រើប្រាស់នូវយន្តការការទូតក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដារដ្ឋនានា ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាសម្រាប់កម្ពុជា។ សូមបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការ      អន្តរជាតិបានសម្ពោធការដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ​ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការ     វិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្ដូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ក្រសួងក៏បាន ដាក់សម្ពោធនូវសៀវភៅមុខម្ហូប ដែលមានឈ្មោះថា...
Read More

កម្មវិធី AVI VOICE ៖ បណ្ឌិតឆេង គីមឡុងជំរុញឱ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការចម្លងសហគមន៍លើកទី៣

បណ្ឌិតឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នៅចំពោះមុខនៃការចម្លងសហគមន៍លើកទី៣ ដើម្បីពង្រឹងប្រព័ន្ធការពារសុខភាពសង្គមគឺនឹងអាចជំរុញឱ្យកម្ពុជាជំនះបាននៅហានិភ័យដល់ផ្នែកសេដ្ឋកិច្ចនិងសង្គម។ បន្ថែមពីនេះ រដ្ឋាភិបាលអាចងាកមកជួយសង្គ្រោះអាជីវកម្មខ្នាតតូចដូចជាវិស័យសំណង់ សិប្បកម្ម ក្រៅពីវិស័យទេសចរណ៍និងរោងចក្រ។ បើតាមលោកបណ្ឌិតឆេង គីមឡុងក៏កំពុងប៉ះពាល់មិនតិចនោះដែរ៕ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស

វាគ្មិន៖ លោក រ៉ឹម សុខវី បុគ្គលិកស្ម័គ្រចិត្តនៃវេទិកាអប់រំកម្ពុជា​ (Cambodian Education Forum)​អត្ថបទវិភាគរបស់លោក ពាក់ព័ន្ធនឹងតំណក់ប្រេងរបស់កម្ពុជា ដោយរួមមានការទាញយកជាមេរៀនពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស នៅក្នុងគេហទំព័រ  Eurasia Review បានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង តែវាហាក់ដូចជាមានបង្កប់នូវសាររំឮកមួយចំនួនពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នូវតំណក់ប្រេងរបស់យើង ផងដែរ។ ដូចនេះ តើលោកអាចជួយបញ្ជាក់ពីអំណះអំណាងរបស់លោកបានទេ ថាតើហេតុអ្វីបានជាធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងដូច្នេះ? វាគ្មិន៖   ប្រេងជាធនធានធម្មជាតិមួយសំខាន់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសជាតិបាន។ ប៉ុន្ដែប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា អាហ្រ្វិក និងនៅអាមេរិកឡាទីន ដែលជាប្រទេសសម្បូរប្រេងកាត ភាគច្រើនមិនមានការអភិវឌ្ឍរីកចម្រើននោះទេ។ បើយើងក្រឡេកមើលទៅប្រទេសទាំងអស់នោះភាគច្រើនគឺរងគ្រោះដោយសារ សង្រ្គាមរុំាំរ៉ៃ ភាពក្រីក្រ អំពើពុករលួយ និងរបបផ្ដាច់ការជាដើម ។ ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលសម្បូរប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិក ក៏ប៉ុន្តែប្រទេសនេះសព្វថ្ងៃគឺជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកទៅវិញ។ តាមស្ថិតិកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ឃើញថាប្រហែលជា ៨៣ លាននៃប្រជាជននីហ្សេរីយ៉ា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀត យើងឃើញថា ប្រទេសនេះផលិតប្រេងបានច្រើន សរុបទៅ គឺក្នុងមួយថ្ងៃ អាចផលិតបានរហូតដល់ទៅ ២,៥ លានបារ៉ែល ដែលយើងគិតជាទឹកប្រាក់...
Read More

កម្មវិធី AVI VOICE​ ៖ រដ្ឋាភិបាលកម្ពុជាគួរពង្រឹង៩ចំណុចដើម្បីគ្រប់គ្រងអភិបាលកិច្ចទិន្ន័យឌីជីថល

លោក ឈត ឆរ៉ាវុធ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញអត្ថបទស្សនៈមួយស្តីពីការគ្រប់គ្រងអភិបាលកិច្ចទិន្ន័យឌីជីថលក្នុងប្រទេសកម្ពុជា។ អ្នកសិក្សាស្រាវជ្រាវរូបនេះ បានមើលឃើញថា ដើម្បីពង្រឹងការគ្រប់គ្រងអភិបាលកិច្ចទិន្ន័យឌីជីថល កម្ពុជាត្រូវការកិច្ចខិតខំប្រឹងប្រែងចំនួន៩ចំណុចក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាសង្គមបច្ចេកវិទ្យាទំនើប។ ចំណុចទាំងនោះរួមមាន ការសម្របសម្រួលគោលនយោបាយ ក្របខណ្ឌបច្ចេកទេស និងការពង្រឹងធនធានមនុស្ស រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋនិងឯកជន។ វាគ្មិន៖ លោក ឈត ឆរ៉ាវុធ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE​ ៖ កម្ពុជាគួរដល់ពេលយកពន្ធលើសេវាឌីជីថល (DST Tax)

កញ្ញា ស៊ុន មល្លីកា គឺជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីខែមករាកន្លងទៅថ្មីៗនេះ បានចេញបញ្ចេញអត្ថបទមួយដែលមានចំណងជើងថា Digital Service Tax Making the Case for Cambodia ដែលអាចសម្រាយថា ពន្ធលើសេវាបច្ចេកវិទ្យា ករណីសិក្សាពីកម្ពុជា។ ក្នុងនោះ អ្នកសិក្សារូបនេះ បានលើកឡើងថាកម្ពុជាដល់ពេលហើយដែលគួរយកពន្ធលើសេវាបច្ចេកវិទ្យា។វាគ្មិន៖ កញ្ញា ស៊ុន មល្លីកាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE​ ៖ ឥទ្ធិពលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)លើតំបន់មេគង្គ

វាគ្មិន៖ លោកបណ្ឌិត​ អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង​ តើអ្វីទៅជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI)? ហើយតើវាបង្កើតឡើងក្នុងគោលបំណងអ្វី? វាគ្មិន៖   គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវ​ (One Belt One Road Initiative ឬក៏ Belt and Road Initiative) ត្រូវបានលើកឡើងដំបូង ដោយលោកប្រធានាធិបតីចិន Xi Jinping​​​ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Kazakhstan កាលពីខែកញ្ញា​ ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ​២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនិស្តចិន...
Read More

កម្មវិធី AVI VOICE​ ៖ ការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា គឺជាសញ្ញាណនៃកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ

ក្រោយការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា ការចាក់វ៉ាក់សាំងកូវីដ១៩លើកទី១របស់កម្ពុជា គឺនឹងនាំមកនូវជំនឿចិត្តរបស់ពលរដ្ឋដែលជាកត្តាជះឥទ្ទិពលសំខាន់លើកំណើនសេដ្ឋកិច្ច និងប្រក្រតីភាពនៃសង្គមកម្ពុជាឡើងវិញ។ លោកបណ្ឌិត ហ៊ានអះអាងថា បើកម្ពុជាអាចចាក់វ៉ាក់សាំងនេះគ្រប់តាមចំនួន១០លាននាក់តាមការចង់បានក្នុងពេលដ៏ខ្លីខាងមុខនេះ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនមិនតិចជាង៤%ទេក្នុងឆ្នាំ២០២១៕ វាគ្មិន៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE​ ៖ កម្ពុជា ថៃ និងវៀតណាមមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈ ការគ្រប់គ្រងជំងឺនេះនៅមីយ៉ាន់ម៉ាអាចនឹងមានការប៉ះពាល់ ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុង

ទស្សនាវដ្តី Mekong Connect របស់ AVI ស្តីពីឥទ្ធិពល និងការឆ្លើយតបនៅក្នុងតំបន់មេគង្គ ទៅលើជំងឺរាតត្បាតកូវីដ-១៩ បានទទួលនូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ដោយហេតុថាអ្នកនិពន្ធនៃអត្ថបទនីមួយៗនៅក្នុងទស្សនារដ្តីនេះ ហាក់ដូចជាបានដឹងមុនថានឹងមានអ្វីកើតឡើងនៅដើមឆ្នាំ២០២១នេះ ជាក់ស្តែងដូចជាករណីរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។​ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិតងួន គឹមលី បានលើកឡើងពីចំណុចលេចធ្លោរបស់កម្ពុជា​ ថៃ និងវៀតណាម ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩នេះ ពីការរីករាលដាលនៅក្នុងសហគមន៍។ ដោយឡែក លោកក៏បានបង្ហាញពីក្តីបារម្ភពាក់ព័ន្ធនឹងការប្រែប្រួលនយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដែលអាចនឹងផ្តល់ផលប៉ះពាល់ដល់ការគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផ្ទាល់តែម្តង។ វាគ្មិន៖ បណ្ឌិត​ ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI) ​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
Read More
1 11 12 13 14 15 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.