Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

អ្នកវិភាគ៖ អាស៊ានត្រូវប្រើធម៌ក្ដៅលើសំណុំរឿងភូមា

ភ្នំពេញ៖ អ្នកតាមដានបញ្ហានយោបាយក្នុងតំបន់យល់ឃើញថាអាស៊ានត្រូវប្រើធម៌ក្ដៅលើសំណុំរឿងភូមាក្នុងពេលប្រជុំកំពូលនៅកម្ពុជា។ការលើកឡើងនេះស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបើកកិច្ចប្រជុំបន្ទាន់មួយជុំវិញវិបត្តិនៅភូមា ដើម្បីលើកយកបញ្ហានេះទៅដាក់លើតុនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាខែវិច្ឆិការខាងមុខ។ លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅហ្សាកាតាជារឿងល្អមួយដើម្បីពិភាក្សាគ្នាទុកជាមុននូវមធ្យោ​បាយកុងសង់ស៊ីលចំពោះវិបត្តិមីយ៉ាន់ម៉ា មុនយកបញ្ហាមីយ៉ាន់ម៉ាមកជជែកនៅក្នុងប្រជុំកំពូលអាស៊ាននៅកម្ពុជា។បណ្ឌិតគិន ភា ថា អាស៊ានគួរលូកជ្រៅជាងមុន ។ចូលទៅបញ្ហាមីយ៉ាន់ម៉ា ដើម្បីរកច្រកដំណោះស្រាយដោយសារ គ្រាកន្លងមកនេះ កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នោះ មិនបានគូសវាងដំណោះស្រាយណាមួយច្បាស់លាស់នៅឡើយទេ។ លោកបណ្ឌិតគិន ភា៖« នៅបញ្ហាចំពោះ អាស៊ានគួរដាក់ចេញថា ផែនទីរបៀបណាឱ្យភាគីពាក់ព័ន្ធនៅមីយ៉ានម៉ារួមគ្នាដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនហ្នឹង »។ ស្រដៀងគ្នានេះដែរ លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ចាត់ទុកកិច្ចប្រជុំបន្ទាន់នេះជារឿងសំខាន់ ដែលលោកយល់ថា ជាសេចក្តីសម្រេចតង់ទី១ មុនលើកយកមកដាក់លើតុកិច្ចប្រជុំកំពូលអាស៊ានដែលមានមេដឹកនាំអាស៊ាននិងពិភពលោកមកចូលរួមពិភាក្សា ។លោក វណ្ណ ប៊ុនណា បានផ្តល់ជម្រើសចំនូនបួនសម្រាប់អាស៊ានលើការដោះស្រាយវិបត្តិភូមា ក្នុងពេលបច្ចុប្បន្ន។ Read Full article : https://ams.com.kh/central/detail/893317
Read More

AVI Voice: Russia’s Possibility in Using the Tactical Nuclear Weapon in the War with Ukraine

In September last month, in a speech of President Vladimir Putin of Russia raised that the he would consider all available means to defend the Russian territory and alluded to the United States setting a precedent of a using atomic bombs. So, based on the current situation, what do you think that leads President Putin...
Read More

សាកលវិទ្យាល័យ ខេមតិច បើកសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីសហគ្រិនភាព និងនវានុវត្តន៍សង្គម

ភ្នំពេញ៖ សាកលវិទ្យាល័យសហគ្រិនភាព ខេមតិច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពី នវានុវត្តន៍សង្គម និងសហគ្រិនភាព ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត ក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ។ សន្និសីទនេះបានអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម។​ ខេមតិច ដែលជាសាកលវិទ្យាល័យសហគ្រិនភាពដែលផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹង Angkor Social Innovation Park ព្រមទាំង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានទស្សនវិជ្ជារួមគ្នាថាការស្រាវជ្រាវ និងនវានុត្តន៍សង្គម មិនគួរជាសកម្មភាពចំបងសម្រាប់តែអ្នកបង្កើតថ្មី សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសហគ្រិននៅក្នុងកម្រិតថ្នាក់បណ្ឌិតនោះទេ ។ យុវជនក៏គួរតែចូលរួមក្នុងការងារស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ Full article available: https://www.btv.com.kh/article/16455
Read More

Asean told to strengthen regional ties, trade to fight global woes

‘The trade volume of Asean is $3 trillion now and this would double in the next two decades. With a young population, there is also a demographic dividend to be harvested… So, Asean has a significant clout and we have to move beyond geo-political issues’ Asean experts have called for strengthening regional cooperation and intra-regional...
Read More

AVI Voice: ការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី

AVI Voiceការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ីAVI Voiceការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ីAVI Voiceការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី សំណួរទី១៖   ជាដំបូង សូម (វាគ្មិន) ជួយរៀបរាប់បន្តិចអំពីបច្ចុប្បន្នភាព ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាក់ស្តែងសង្គ្រាមនេះបានអូសបន្លាយរយៈពេល៧ខែមកហើយ។  ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនេះត្រូវបានគេរាយការណ៍ថាធ្វើទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនរួមមាន ទីក្រុងBerdyansk ទីក្រុងChernihiv ទីក្រុងKharkiv ទីក្រុងOdesa ទីក្រុងSumy ហើយនឹងទីក្រុងKyivតែម្តង។ ខាងមន្ត្រីលោកខាងលិច គាត់បានអះអាងថាតាមទំហំនៃសង្គ្រាមនេះ គឺជាសង្គ្រាមមួយដែលធំជាងគេនៅអឺរ៉ុប រាប់ចាប់តាំងពីឆ្នាំ១៩៤៥មក ហើយចំណែកការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស បានសរុបចំនួនប្រជាជនស៊ីវិលដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ គឺបានកើនឡើងរហូតដល់៦១១៤នាក់ហើយ។ ប្រជាជនទាំងនោះ គឺជាប្រជាជនស្លូតត្រង់របស់អ៊ុយក្រែន ​ដែលតួលេខនេះ គឺគិតត្រឹមខែតុលាឆ្នាំ២០២២នេះ។ សង្គ្រាមនេះបានបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌ ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ភាគខាងលិចនៃប្រទេសរបស់ខ្លួន ហើយមួយចំនួនធំទៀត បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ ជាការកត់សម្គាល់យើងឃើញមានប្រជាជនអ៊ុយក្រែនដែលបានគេចទៅរស់នៅប្រទេសប៉ូឡូញដោយសារតែសង្គ្រាមនេះ គឺមានរហូតដល់៦លាន១សែននាក់ទៅហើយ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ ហើយចំនួនបន្តបន្ទាប់មកទៀតនេះ គឺមានខ្លះបានភៀសខ្លួនទៅនៅក្នុងប្រទេសរុស្ស៊ី ខ្លះទៅនៅប្រទេសហុងគ្រី ហើយមានខ្លះក៏ទៅប្រទេសរូម៉ានីផងណា។ ចំណែកឯផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែនបានធ្លាក់ចុះរហូតដល់ ដក៣០ភាគរយ ចំណែកឯនៅប្រទេសរុស្ស៊ីវិញ ក្រុមហ៊ុនរុស្ស៊ីដែលធ្លាប់រកស៊ីនៅរុស្ស៊ីបានដកចេញជាបណ្តើរៗ ហើយតួលេខមកទល់ពេលនេះ...
Read More

Long live ASEAN!

It is not unusual for pundits to say the Association of Southeast Asian Nations is doomed to fail, or the end of ASEAN is coming. In fact, it has been said since its creation. After all, with nations that are so colorful as those in ASEAN, everyone can question how the organization will stick together....
Read More

AVI Releases Outcomes of the 2nd Seminar on Cambodia’s ASEAN Chairmanship 2022: Preparation and Ways Forward for the 40th and 41st ASEAN Summit and Related Summits

Oct. 10 – On 7 October 2022, Mekong Centre for Strategic Studies (MCSS) of the Asian Vision Institute (AVI), with the support from the Embassy of Japan in Cambodia, organised the 2nd seminar series on “Cambodia’s ASEAN Chairmanship 2022: Preparation and Ways Forward for the 40th and 41st ASEAN Summits and Related Summits” in a hybrid...
Read More

AVI Voice:  កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីដោយប្រទេសចិន និងរុស្ស៊ី

សំណួរទី១៖ កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organizations Summit)។ នៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនេះ យើងឃើញថាប្រទេសចិន និងប្រទេសរស្ស៊ីបានលើកឡើងនូវការរចនាឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ជាដំបូង ថាតើអ្វីទៅជាសណ្តាប់ធ្នាប់ពិភពលោក ឬដែលហៅថាWorld Order? ហើយហេតុអ្វីបានជាប្រទេសចិន និងប្រទេសរស្ស៊ីកំពុងស្វែងរកនូវការកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មីដូចនេះ?ជាបឋម មុននឹងឆ្លើយសំណួរ ខ្ញុំសូមលើកបន្តិច ថាតើអ្វីទៅ គឺជាអង្គការសហប្រតិបត្តិការសៀងហៃ (Shang-hai Cooperation Organizations-SCO)?អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការអន្តររដ្ឋាភិបាលតំបន់មួយដ៏ធំ បង្កើតឡើងនៅក្រុងសៀងហៃប្រទេសចិន ក្នុងឆ្នាំ២០០១។ បច្ចុប្បន្ន អង្គការនេះ មានសមាជិក៨ប្រទេស (ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន គៀគីស្ថាន តាគីស្ថាន និងអ៊ូបេគីស្ថាន) រួមមានប្រទេសដៃគូរសន្ទនា៦ (អាមានី អាហ៊្សែបៃហ្សង់ នេប៉ាល់ ស្រីលង្កា តួគី និងកម្ពុជា) និងរដ្ឋសង្កេតការណ៍៤ ផ្សេងទៀត (អាហ្គានីស្ថាន បេឡារ៉ុស អឺរ៉ង់ និងម៉ុងហ្គូលី)។ ដោយថ្មីនេះ...
Read More

AVI Voice: ការចែករំលែកការកសាងសមត្ថភាពរបស់យុវជនដែលមានសក្តានុពល ក្នុងសតវត្សរ៍ទី២១

AVI VoiceAVI VoiceAVI Voice សំណួរទី១៖   ជាបឋម សូមកញ្ញារៀបរាប់បន្តិច លម្អិតអំពីបទពិសោធន៍ នៅក្នុងការចូលរួមរបស់កញ្ញា ក្នុងកិច្ចការងារផ្សេងៗកន្លងមកបន្តិចបានដែរឬទេ?  ការងារស្ម័គ្រចិត្តរបស់ខ្ញុំ កាលពីរៀននៅវិទ្យាល័យមានដូចជា ការធ្វើការនៅមន្ទីរចាស់ជរា ដោយខ្ញុំបានជួយមើលថែមនុស្សចាស់ ដែលគាត់អត់មានសាច់ញាតិ។ បន្ថែមពីនោះ ខ្ញុំបានជួយចម្អិនម្ហូប ដើម្បីចែកទៅដល់អ្នកដែលមានជីវភាពលំបាក ក៏ដូចជាបង្រៀនក្មេងៗតូចៗទៅលើមុខវិជ្ជាភាសាអង់គ្លេស និងវិទ្យាសាស្ត្រផងដែរ។ ហើយនៅក្នុងឆ្នាំនេះផ្ទាល់ខ្ញុំ ក៏បានធ្វើការជាមួយក្រុមគ្រូពេទ្យ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដើម្បីបង្កើតជាសៀវភៅមួយទាក់ទងទៅនឹង ការបង្កើនការយល់ដឹងពីតំហែទាំសុខភាពសម្រាប់ប្រជាជនយើងនៅក្នុងតំបន់។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានធ្វើគម្រោងមួយចំនួនទៀត ទាក់ទងទៅនឹងការពង្រឹងជំនាញសម្រាប់ក្មេងៗនៅតាមខេត្ត គម្រោងទាក់ទងទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំផ្សេងៗទៀតជាដើម។  សំណួរទី២៖   យើងឃើញថា នៅក្នុងសតវត្សរ៍ទី២១នេះ យុវជន គឺសុទ្ធតែមានសក្ដានុពល ហើយបច្ចុប្បន្ននេះ គឺមានភាពប្រកួតប្រជែងខ្លាំងមែនទែន នៅក្នុងការកសាងសមត្ថភាពរៀងៗខ្លួន ហើយកញ្ញាក៏ជាយុវជនម្នាក់ ដែលបានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន បើទោះបីជាកញ្ញាកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាសំណួរថា តើអ្វីទៅដែលជាឧបសគ្គចំពោះមុខ នៅក្នុងការស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាឱកាសកសាងសមត្ថភាពបន្ថែមក្រៅពេលសិក្សា ហើយតើអ្វីដែលជាដំណោះស្រាយកញ្ញាបានប្រើប្រាស់ ដើម្បីជម្នះនូវរាល់ឧបសគ្គទាំងនោះ?  ឧបសគ្គចម្បង គឺការស្វែងរកការងារមួយដែលត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់យើង ហើយយើងអាចបែងចែកពេលវេលា ដើម្បីធ្វើការងារនោះឱ្យបានល្អ។ ធម្មតាឱកាសការងារមានច្រើន ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ...
Read More

AVI Voice: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

សំណួរទី១៖ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ទាក់ទងទៅនឹងទិដ្ឋភាពទូទៅទៅលើយុទ្ធសាស្ត្រនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក៏ដូចជាគោលបំណង និងទិសដៅរបស់ក្របខ័ណ្ឌនេះនៅក្នុងតំបន់។
Read More
1 8 9 10 11 12 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.