Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

ពិធីសម្ភោធសៀវភៅជាផ្លូវការ«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព»/Official Book Launching Ceremony “Mekong-Lancang Cooperation: Towards Peace and Prosperity”

[English Below]

កាលពីថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំសម្ពោធសៀវភៅជាផ្លូវការស្ដីពី «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព» ដែលជាការបញ្ចប់នៃគម្រោងនាវាសន្តិភាពមេគង្គឡានឆាង (MLPB)។ ព្រឹត្តិការណ៍នេះ ជាការបិទបញ្ចប់ដោយជោគជ័យកម្មវិធីសំខាន់ទាំងពីររបស់គម្រោងពោលគឺកម្មវិធីបណ្ដុះបណ្ដាលរយៈពេលពេញមួយសម្ដាហ៍លើនាវាទេសចរណ៍​តាមដងទន្លេងមេគង្គនៅកម្ពុជាសម្រាប់សមាជិកមកពីប្រទេសមេគង្គ-ឡានឆាង និងការបោះពុម្ពនៃសៀវភៅស្រាវជ្រាវតម្រង់ទិសគោលនយោបាយ ក្រោមការឧបត្ថម្ភពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជានាយកគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង បានចូលរួមជាកិត្តិយសក្នុងកម្មវិធីបើក។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួនប្រមាណ៩០រូបដែលមកពីវិស័យផ្សេងៗដូចជារដ្ឋាភិបាល តំណាងស្ថានទូត សមាជិកស្ថាប័ន ស្រាវជ្រាវ និងនិស្សិតសាកលវិទ្យាល័យ។

សៀវភៅដែលសម្ពោធថ្មីនេះ ដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ដោយបានផ្ដល់នូវអនុសាសន៍ស្ដីពីការដោះស្រាយបញ្ហាប្រឈម ដែលកំពុងបន្តកើតមាន និងតម្រូវការអភិវឌ្ឍន៍នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង។ គ្របដណ្ដប់លើប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ចទឹក ការនាំចេញកសិផល ភាពជាដៃគូសេដ្ឋកិច្ច ពហុភាគីនិយម និងអភិបាលកិច្ចអាកាសធាតុ។ សៀវភៅនេះបង្ហាញពីគោលនយោបាយជំរុញការកើនឡើងប្រកបដោយសុខដុមរមនានៅក្នុងតំបន់ ហើយសង្កត់ធ្ងន់លើគោលដៅភ្លោះនៃសន្តិភាព និងវិបុលភាព ដោយទទួលស្គាល់សារៈសំខាន់ជាមូលដ្ឋានចំពោះការអភិវឌ្ឍ និងស្ថិរភាពក្នុងតំបន់។

នាឱកាសនោះក៏មានកិច្ចពិភាក្សាស្ដីពី «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព» ដោយមានការចូលរួមពី លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជានាយកគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង លោកបណ្ឌិត LIU Zhanguo នាយកនៃមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD) ប្រចាំកម្ពុជា លោកបណ្ឌិត ស៊ឺន សុំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត Khaysy SRITHILAT អនុប្រធានផ្នែកក្រោយឧត្ដមសិក្សា នៅមហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យជាតិឡាវ និង សម្របសម្រួលដោយ លោក លឹម ម៉េងហួរ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធិសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ វាគ្មិនទាំងអស់ បានពិនិត្យលើតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ស្វែងយល់ពីឧបសគ្គ និងស្នើដំណោះស្រាយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ កិច្ចពិភាក្សា បានលើកឡើងពីសារៈសំខាន់នៃក្របខណ្ឌពហុភាគីក្នុងការកាត់បន្ថយបញ្ហាក្នុងតំបន់ និងសក្តានុពលគេក្នុងការជំរុញស្ថិរភាព និងការអភិវឌ្ឍ។

ពិធីសម្ពោធសៀវភៅជាផ្លូវការនេះ បានគូសបញ្ជាក់ពីការយល់ដឹងអំពីគោលនយោបាយ និងកិច្ចសហការក្នុងតំបន់ ហើយគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង មានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ និងជំរុញការយល់ដឹងអំពីវប្បធម៌ទៅវិញទៅមក។ តាមរយៈការសម្របសម្រួលឱ្យមានកិច្ចសន្ទនា និងការពង្រឹងជំនាញ គំនិងផ្ដួចផ្ដើមទាំងនេះបានបង្កើតជាវេទិកាមួយសម្រាប់ការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សហគមន៍ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកសម្រាប់ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។

On Wednesday, 9th October 2024, the Asian Vision Institute (AVI) organised an official book launch for “Mekong-Lancang Cooperation: Towards Peace and Prosperity at the culmination of the Mekong-Lancang Peace Boat (MLPB) Project. Funded by the Mekong-Lancang Cooperation Special Fund 2022, this event marked the successful completion of the project’s two main components: a week-long training programme on a cruise ship in Cambodia for Mekong-Lancang country members and the publication of a policy-oriented research book.

The opening ceremony was presided over by H.E. Bundit Sapheacha Dr SOK Siphana, Senior Minister in charge of Special Mission and Chairman Emeritus of AVI; H.E. MEAS Kim Heng, Secretary of State in charge of Mekong-Lancang Cooperation at the Ministry of Foreign Affairs and International Cooperation of Cambodia; H.E. WANG Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Kingdom of Cambodia; and Dr CHHENG Kimlong, President of AVI and Project Director of MLPB. It also brought together 90 distinguished guests from various sectors, including government officials, embassy representatives, think tank members and university students.

The newly launched book serves as a roadmap for the region’s development, offering recommendations on addressing ongoing challenges and development needs of Mekong-Lancang countries. Covering crucial topics such as water governance, agricultural exports, economic partnerships, multilateralism and climate governance, the publication explores policies driving harmonious growth in the region. The book emphasises the twin goals of peace and prosperity, recognising their fundamental importance to the sustainable development and stability of the region.

Following the book launch, a panel discussion on “Mekong-Lancang Cooperation: Towards Peace and Prosperity took place. Moderated by Mr LIM Menghour, Director of the Mekong Centre for Strategic Studies of AVI, the panel featured Dr CHHENG Kimlong, President of AVI and Project Director of MLPB; Dr LIU Zhanguo, Director of China Foundation for Peace and Development (CFPD) Cambodia Office; Dr SEUN Sam, Policy Analyst at the Royal Academy of Cambodia and Dr Khasy SRITHILAT, Deputy of Post-Graduate Division at the Faculty of Economics and Business Management of the National University of Laos. The panellists examined the role of multilateral cooperation in addressing regional challenges, exploring obstacles and proposing solutions for enhanced collaboration. The discussion highlighted the importance of multilateral frameworks in mitigating regional issues and their potential to foster stability and development.

The Official Book Launching Ceremony highlighted policy insights and regional collaboration, while the broader MLPB Project aims to deepen people-to-people ties and foster cultural understanding. By facilitating dialogue and enhancing expertise, these initiatives create a platform for meaningful exchange, strengthening the foundation for a more interconnected community geared towards peace and prosperity.

Join our AVI Channel

Recent Posts

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031