Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

October 10, 2024

ពិធីសម្ភោធសៀវភៅជាផ្លូវការ«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព»/Official Book Launching Ceremony “Mekong-Lancang Cooperation: Towards Peace and Prosperity”

[English Below] កាលពីថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំសម្ពោធសៀវភៅជាផ្លូវការស្ដីពី «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព» ដែលជាការបញ្ចប់នៃគម្រោងនាវាសន្តិភាពមេគង្គ–ឡានឆាង (MLPB)។ ព្រឹត្តិការណ៍នេះ ជាការបិទបញ្ចប់ដោយជោគជ័យកម្មវិធីសំខាន់ទាំងពីររបស់គម្រោងពោលគឺកម្មវិធីបណ្ដុះបណ្ដាលរយៈពេលពេញមួយសម្ដាហ៍លើនាវាទេសចរណ៍​តាមដងទន្លេងមេគង្គនៅកម្ពុជាសម្រាប់សមាជិកមកពីប្រទេសមេគង្គ-ឡានឆាង និងការបោះពុម្ពនៃសៀវភៅស្រាវជ្រាវតម្រង់ទិសគោលនយោបាយ ក្រោមការឧបត្ថម្ភពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជានាយកគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង បានចូលរួមជាកិត្តិយសក្នុងកម្មវិធីបើក។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួនប្រមាណ៩០រូបដែលមកពីវិស័យផ្សេងៗដូចជារដ្ឋាភិបាល តំណាងស្ថានទូត សមាជិកស្ថាប័ន ស្រាវជ្រាវ និងនិស្សិតសាកលវិទ្យាល័យ។ សៀវភៅដែលសម្ពោធថ្មីនេះ ដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ដោយបានផ្ដល់នូវអនុសាសន៍ស្ដីពីការដោះស្រាយបញ្ហាប្រឈម ដែលកំពុងបន្តកើតមាន និងតម្រូវការអភិវឌ្ឍន៍នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង។ គ្របដណ្ដប់លើប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ចទឹក...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.