Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

សេចក្តីប្រកាសព័ត៌មាន៖ សន្និសីទវិទ្យាស្ថានស្រាវជ្រាវតំបន់ប៉ាស៊ីហ្វិកPRSCOលើកទី ១៨ «ការផ្លាស់ប្តូរបរិបទសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលនៃពហុវិបត្តិសកល»

[English Below]
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយអង្គការសន្និសីទវិទ្យាសាស្ត្រតំបន់ប៉ាស៊ីហ្វិក (PRSCO) បានប្រារព្ធធ្វើសន្និសីទវិទ្យាស្ថានស្រាវជ្រាវតំបន់ប៉ាស៊ីហ្វិកលើកទី១៨ ចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមចំនួនប្រមាណ ១១០ នាក់ មកពីជុំវិញពិភពលោក។ ក្នុងផ្នែកមួយនៃសន្និសិទនេះ យើងក៏រៀបចំវគ្គបណ្តុះបណ្តាលលើកកម្ពស់ទេពកោសល្យផ្នែក «លំនាំនៃការវិភាគម៉ាទ្រីសគណនេយ្យសង្គម (SAM) និងគម្រូតុល្យការនៃការគណនាទូទៅ (CGE) ដើម្បីការអភិវឌ្ឍនិងរៀបចំផែនការ» នៅថ្ងៃទី ១២ ដល់១៣ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱ្យសិក្ខាកាមទាំងឡាយដែលមកពីតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងស្រីលង្កា សិក្សារៀនសូត្រ និងទទួលបាននូវចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅដល់ខ្លួនឯងអំពីគម្រូ និងការវិភាគ CGE លើលំនាំគណនេយ្យសង្គម។ យើងមានកិត្តិយសដែលមានសាស្ត្រាចារ្យ Budy P. Resosudarmo មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី និង សាស្ត្រាចារ្យ Yuri Mansury មកពីវិទ្យាស្ថាន Illinois Institute of Technology ដឹកនាំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃកន្លះនេះ។
លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសាស្ត្រាចារ្យបណ្ឌិត Soushi Suzuki លេខាធិការប្រតិបត្តិរបស់ PRSCO និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យហុកកៃ-ហ្គាគូអ៊ីន បានផ្ដល់កិត្តិយសដល់ការបើកដំណើរការជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលនេះ។ ថ្ងៃដំបូងនៃកម្មវិធីបណ្តុះបណ្តាលនឹងចាប់ផ្តើមដោយការណែនាំអំពីលំនាំនៃការវិភាគគណនេយ្យសង្គម និងគម្រូតុល្យការនៃការគណនាទូទៅ (CGE) បន្ទាប់មក វគ្គបណ្តុះបណ្តាលខាងលើនឹងពិភាក្សាលើប្រធានបទនានាមាន ១) ភាពក្រីក្រ និងវិសមភាព៖ ទស្សនទាន និងការវាស់វែង ២) ការអភិវឌ្ឍប្រកបដោយចីរន្តរភាព ៣) លំនាំនៃម៉ាទ្រីសគណនេយ្យសង្គមសម្រាប់ការធ្វើផែនការអភិវឌ្ឍ និង ៤) ការអភិវឌ្ឍប្រកបដោយចីរន្តរភាព។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលនឹងចាប់ផ្តើមម្តងទៀតនៅម៉ោង ៩:00 ព្រឹក និងគ្របដណ្តប់លើប្រធានបទ ១) ការអនុវត្ត CGE ដោយប្រើកម្មវិធី GAMS និង ២) CGE សម្រាប់ផែនការអភិវឌ្ឍ។ 
សន្និសីទ PRSCO លើកទី ១៨ នឹងចាប់ផ្តើមបន្ទាប់ពីវគ្គបណ្តុះបណ្តាលដោយមានការថ្លែងសន្ទរកថាពី លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិវិនៃទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសុន្ទរកថារបស់ លោកសាស្ត្រាចារ្យ Hans Westlund ប្រធានសមាគមវិទ្យាសាស្ត្រក្នុងតំបន់អន្តរជាតិ (RSAI) និង សាស្រ្តាចារ្យ Hidehiko Kanegae ប្រធាន PRSCO មុនពេលសុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ 
សាស្ត្រាចារ្យ Yuri Mansury និងលោកបណ្ឌិត Alfredo C. Panizales នាយកស្រាវជ្រាវ នៃAVI នឹងពិភាក្សាអំពីប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» និង «ទស្សនៈស្តីពី ថាមវន្តនៃយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ» ខណៈដែលកិច្ចប្រជុំពេញអង្គទី១ នឹងចាប់ផ្តើមដំណើរការ។ ស្របពេលជាមួយគ្នានេះ យើងក៏នឹងមានកិច្ចពិភាក្សាទី១ ស្តីពី «កំណើនសេដ្ឋកិច្ច និងការវិភាគក្នុងតំបន់» និងកិច្ចពិភាក្សាទី ២ ស្តីពី «កំណើនសេដ្ឋកិច្ច និងការវិភាគក្នុងតំបន់ និងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព»
កិច្ចពិភាក្សាទី ៣ ស្តីពី «កំណើនសេដ្ឋកិច្ច និងការវិភាគក្នុងតំបន់ បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ការអប់រំ និងទំនាក់ទំនង និង គោលនយោបាយសុខុមាលភាព និងសង្គម» និង កិច្ចពិភាក្សាទី ៤ ស្តីពី «កំណើនសេដ្ឋកិច្ច និងការវិភាគក្នុងតំបន់ បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ការអប់រំ និងទំនាក់ទំនង និងសុខុមាលភាព និងគោលនយោបាយសង្គម» ដែលនឹងពិភាក្សានៅពេលដំណើរគ្នាផងដែរ។

ដើម្បីស្វែងយល់ និងពិភាក្សាអំពីគោលនយោបាយ និងកម្មវិធីបច្ចុប្បន្នដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់នៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក កិច្ចពិភាក្សាទាំងបួននឹងប្រមូលផ្តុំដោយអ្នកជំនាញ
អ្នកស្រាវជ្រាវ និងអ្នកអនុវត្តមកពីជុំវិញពិភពលោក។ ពួកគេនឹងត្រូវបានលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ និងការកែច្នៃបន្ថែមទៀតលើប្រធានបទទាំងនេះ។ អ្នកធ្វើបទបង្ហាញក៏នឹងពិភាក្សាអំពីទស្សនៈរបស់ពួកគេលើប្រធានបទពាក់ព័ន្ធជាច្រើនដូចជា បរិស្ថាន ការអភិវឌ្ឍក្នុងតំបន់ ការរៀបចំផែនការតំបន់ កំណើនឧស្សាហកម្ម ពាណិជ្ជកម្ម
ស្ថាប័ន និងហិរញ្ញវត្ថុសាធារណៈ។ ប្រធានបទដែលមាននៅក្នុងវគ្គបណ្តុះបណ្តាល និងសន្និសីទនេះ នឹងផ្តល់នូវ
ការយល់ដឹងអំពីគោលនយោបាយ និងដំណោះស្រាយជាក់ស្តែងមួយចំនួនចំពោះបញ្ហាជាច្រើនដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងភាពចាំបាច់នៃការផ្លាស់ប្តូរដ៏ល្អនៅក្នុងវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សមភាពសង្គម បរិស្ថាន ហើយយុត្តិធម៌ និងចីរភាពសង្គមជាដើម៕

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

លេខាធិការដ្ឋានវិទ្យាស្ថានចក្ខុវិស័យអាស៊ី

The 18th PRSCO Summer Institute Conference

‘‘Economic and Social Transformation Amidst the Multi-Pronged Global Crisis’’

12th-14th June 2023

Angkor Paradise, Siem Reap, Cambodia

The Asian Vision Institute (AVI) in collaboration with the Pacific Regional Science Conference Organization (PRSCO) will be hosting the 18th PRSCO Summer Institute Conference from 12-14 June 2023 in Siem Reap, Kingdom of Cambodia, with about 110 participants from across the world. As part of the Conference, we also conduct a Nurturing Talent Training on “Social Accounting Matrix (SAM) Analysis and Computer General Equilibrium (CGE) Modelling for Development and Planning” on 12-13 June 2023 to give the trainees from the Southeast and East Asian regions, including Cambodia, Indonesia, Malaysia and Sri Lanka, learn and equip themselves with a deeper knowledge and understanding of CGE modelling and analysis on Social Accounting Matrix. We have the honour to have Professor Budy P. Resosudarmo from the Australian National University and Associate Professor Yuri Mansury from the Illinois Institute of Technology will lead this one-and-a-half-day training.

Dr. Kimlong Chheng, Executive Vice President of the Asian Vision Institute (AVI) and Prof. Dr. Soushi Suzuki, Executive Secretary of the PRSCO and Professor of Hokkai-Gakuen University will grace the official launching of this training. The first day of the training program will begin with an introduction to Social Accounting Matrix Analysis and Computable General Equilibrium (CGE), followed by training sessions on the very touchable topics of 1) Poverty and Inequality: Concepts and Measures, 2) Sustainable Development, 3) Social Accounting Matrix for Development Planning, and 4) Sustainable Development. The training session’s second day will again begin at 9:00 AM and cover the topics of 1) implementing a CGE using the GAMS software and 2) CGE for development planning.

The 18th PRSCO Summer Institute Conference will begin following the training session with remarks from Dr. Kimlong Chheng, Executive Vice President of Asian Vision Institute (AVI), and remarks from Prof. Hans Westlund, President of The Regional Science Association International (RSAI), and Prof. Hidehiko Kanegae, President of the PRSCO, before the keynote address from H.E. Khim Finan, Deputy Governor of Siem Reap Province. Associate Professor Yuri Mansury and Dr. Alfredo C. Panizales, AVI Director of Research will discuss “Peace, Democracy and Economic Development in Asia & the Pacific” and “the Perspectives on the Dynamics of the Cooperation Mechanism in the Mekong Region,” respectively, as the Plenary Session I gets underway. Following that are the parallel sessions I on “Regional Economic Growth and Analyses,” II on “Regional Economic Growth and Analyses and Environment & Sustainable Development,” III on “Regional Economic Growth and Analyses, Environment & Sustainable Development, Education and Communication, and Welfare & Social Policy,” and IV on “Welfare & Social Public Policy.”

In order to explore and discuss current policies and programs promoting regional economic development in Cambodia and the Mekong region, ASEAN and Asia Pacific region, the four parallel sessions will bring together experts, researchers, and practitioners from around the world. They shall encourage further research and innovation on this subject. The presenters will also discuss their perspectives on a variety of relevant topics, such as the environment, regional development, regional planning, industrial growth, trade, institutions, and public financing. The topics covered in the training and the conference will provide some policy insights and practical solutions to the many problems the world is currently facing and the necessity of enacting good change in areas like economic development, social equality, the environment, and a just and sustainable society will also be gathered in the parallel sessions.

Phnom Penh, 13th June 2023

AVI Secretariat

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031