ក្នុងពេលកូវីដ៖ អាជីវកម្មដែលស្ត្រីដឹកនាំភាគច្រើន មានបញ្ហាប្រឈមសំខាន់ ៣ គឺបច្ចេកវិទ្យា ប្រព័ន្ធការងារ និងបរិយកាសការងារ
នៅថ្ងៃទី០៧ ខែមីនានេះមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានរៀបចំសិក្ខាសាលាតាមរយៈវីឌេអូពីចម្ងាយ(ហ្ស៊ូម)ក្រោមចំណងជើងថា ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសម័យកូវីដ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីអបអរសាទរទិវាសិទ្ធិនារីថ្ងៃទី០៨ មិនាខាងមុខ។ ក្នុងនោះ កញ្ញា ស៊ុន មល្លីកា អ្នកសម្របសម្រួលនៃកម្មវិធី បានមើលឃើញថាស្ត្រីដែលជាអ្នកដឹកនាំអាជីវកម្មក្នុងសម័យកូវីដនេះ ជួបប្រទះបញ្ហាប្រឈម៣សំខាន់គឺ ប្រព័ន្ធការងារឬសង្វាក់ផលិតកម្ម ភាពរអាក់រអួល នៃបច្ចេកវិទ្យា និងបរិយាកាសការងារដែលអាចធ្វើឱ្យស្ត្រីពិបាកទទួលយក ឬងាយមានភាពតានតឹង។ សម្រាប់បញ្ហា វាទាមទារឱ្យភាគីពាក់ព័ន្ធត្រូវតែបង្កើនជំនួយបន្ថែមព្រោះថាអាជីវកម្ម ឬសហគ្រិនភាព គឺជាផ្នែកសំខាន់បំផុតមួយក្នុងការជ្រោងសេដ្ឋកិច្ច៕
វាគ្មិន៖ កញ្ញា ស៊ុន មល្លីកា គឺជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា