Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

ក្នុងអាណត្តិប្រធានអាស៊ានលើកទី៣ របស់ខ្លួន កម្ពុជាបានផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានឡើងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលផ្ដោតសំខាន់ទៅលើការនាំឱ្យតំបន់អាស៊ានទៅរកចីរភាព និងការអភិវឌ្ឍន៍បៃតង។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានពន្យល់អំពីកិច្ចព្រមព្រៀងបៃតងអាស៊ាន និងបានរៀបរាប់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះចំពោះការជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ាន ក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ។

សំណួរទី១៖ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលប្រព្រឹត្តឡើងកាលពីខែសីហាឆ្នាំ២០២២កន្លងទៅ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឡើងនូវការបង្កើតនិងការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ទៅលើគំនិតផ្ដួចផ្ដើមថ្មីមួយដែលឱ្យឈ្មោះថា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការដឹកនាំទៅរកចីរភាពនិងការអភិវឌ្ឍបៃតង។ ជាបឋម តើអ្វីទៅជា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ឬក៏ហៅកាត់ថា «ASEAN Green Deal» នេះ? 

ទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាននេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅពេលកន្លងទៅ គឺក្នុងគោលបំណងដើម្បី ទៅរកចីរភាព និងការអភិវឌ្ឍបៃតង ប៉ុន្តែបើយើងនិយាយជាក់លាក់ថាតើនិយមន័យនៃពាក្យថា «ASEAN Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហ្នឹងមានន័យថាមិច វាមានទាន់មានការបញ្ជាក់ច្បាស់ថាតើScopeហ្នឹងវាទៅដល់កម្រិតណាឱ្យជាក់លាក់ទេ។ តាមឮដំណឹងថាយើងមានក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងតែសិក្សាលម្អិតបន្ថែមទៀតទៅលើវិសាលភាពនិងយន្តការណ៍នៃការកំណត់នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។

បើតាមខ្ញុំដឹងវាអាចទៅជាក្របខ័ណ្ឌ ឬជាមគ្គុទេសក្នុងការកិច្ចសហប្រតិបត្តិការអាស៊ានទៅលើវិស័យបរិស្ថានក៏ដូចវិស័យអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ បើយើងពិនិត្យមើលប្រហែលជា ធម្មជាតិនៃការបង្កើតនូវកិច្ចព្រមព្រៀងនេះអាចខុសពីរបៀបដែលគេធ្វើឡើងនៅខាងអឺរ៉ុប ដោយគេនៅខាងអឺរ៉ុបហ្នឹងគេមានពាក្យស្រដៀងគ្នាដែរ គេហៅថា «EU Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប» ដោយនោះគឺជាNatureរបស់EU វាជាប្លុកមួយ ដែលគាត់មានកិច្ចព្រមព្រៀងហើយ គាត់ដាក់ជាគោលការណ៍ច្បាប់ដើម្បីឱ្យសមាជិកនីមួយៗអនុវត្តតែម្តង ហើយគាត់គៀងគជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសមួយៗ ក៏ដូចជាវិស័យឯកជន ដែលធ្វើការប្រកបរបររកស៊ី ធ្វើធុរកិច្ចនៅក្នុងតំបន់អឺរ៉ុបហ្នឹងត្រូវតែធ្វើតាមតែម្ដង។ រីឯនៅក្នុងអាស៊ានយើង វាអាចជាមានលក្ខណៈខុសគ្នា ដោយសារតែលក្ខណស្ថាប័ន នយោបាយ វប្បធម៌ សង្គមនៅអាស៊ានយើងខុសពីនៅអឺរ៉ុប។ 

សំណួរទី២៖ តើកិច្ចព្រមព្រៀងបៃតងអាស៊ានដែលគ្រោងនឹងបង្កើតឡើងនេះ យើងនឹងដាក់ចូលទៅក្នុងគោលបំណងអ្វីខ្លះដែរ ហើយគោលនយោបាយអ្វីខ្លះដែរ ដែលនឹងដាក់ចេញដើម្បីសម្រេចបាននូវអនុវត្តនៃកិច្ចព្រមព្រៀងមួយនេះ? 

បើនិយាយទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងអាស៊ានហ្នឹងតែម្ដង ទិដ្ឋភាពតាមពិត បើយើងពិនិត្យមើលមែនទែន វិសាលភាពធំខ្លាំង ពាក្យថាបៃតងមែនទែនពេលខ្លះយើងជាប្រជាជនទូទៅឬក៏អ្នកស្រាវជ្រាវមិនមែននៅក្នុងវិស័យហ្នឹងតែងតែយល់ថាពាក្យបៃតង គឺសំដៅទៅលើវិស័យព្រៃឈើដែលមានពណ៌បៃតង ក៏ប៉ុន្តែបើទិដ្ឋភាពខាងបរិស្ថានវិញ គេមើលលើសពីហ្នឹងទៅទៀត លើសពីព្រៃឈើ ទាក់ទងនឹងរឿងថាមពល ថាមពលកកើតឡើងវិញ ដែលវាមិនបំពុលទៅខ្យល់ បំណុលទៅស្រទាប់បរិយាកាស ដែលយើងតែងនិយាយអំពីការជជែកទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ទាក់ទងជាមួយខ្យល់ ទាក់ទងជាមួយការគ្រប់គ្រងសំរាម ដែលយើងប្រហែលជាធ្លាប់លឺ ទាក់ទងនឹងសេដ្ឋកិច្ចចក្រា ដែលជាសេដ្ឋកិច្ចវិលជុំមួយ ដែលគេព្យាយាមកាត់បន្ថយកាកសំណល់តាមដែលអាចធ្វើត្រូវបាន ហើយវាអាចទាក់ទងនឹងការអភិវឌ្ឍមួយដែលយើងមានការការពារដល់ទឹក ដល់ប្រព័ន្ធអេកូឡូស៊ី ដល់រឿងសមុទ្រ កុំឱ្យមានការបំពុលហ្នឹង។

អញ្ចឹងទិដ្ឋភាពនៃការគិតគូរទៅលើ«ASEAN Green Deal»ហ្នឹង វាធំហើយយើងធ្វើយ៉ាងណាដើម្បីសម្រេចបានគោលដៅទៅរកចីរភាពនិងការអភិវឌ្ឍបៃតងហ្នឹងគឺជារឿងមួយដ៏ធំដែលទូលំទូលាយ ហើយវាត្រូវមានការងារជាច្រើនដែលទាក់ទងទៅនឹងការងារកំណែទម្រង់ ឬការដាក់ចេញនូវគោលនយោបាយថ្មីៗ ដូចជាបទបញ្ញត្តិនានាដើម្បីសម្រេចបាននូវបទប្បញ្ញត្តិហ្នឹងទៀតសោតមិនមែនតែកម្ពុជាយើង គឺថ្នាក់តំបន់ទាំងមូល ដែលជារឿងមួយដែលត្រូវធ្វើច្រើន។ បន្ទាប់មកទៀតហ្នឹងគឺការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយនឹងវិស័យឯកជនដែរ យើងតែងតែលឺពាក្យថាការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈហើយដែលវិស័យឯកជនហ្នឹងគឺជាការងារដែលធំ។ ឧទាហរណ៍ដូចជានៅខាង EU Green Dealហ្នឹងគេមានជំរុញឱ្យខាងធនាគារឬក្រុមវិនិយោគិនហ្នឹងមុននឹងការធ្វើវិនិយោគ និងផ្ដល់កម្ចីហ្នឹង ត្រូវគិតពីទិដ្ឋភាពនៃការចូលរួមចំណែកសម្រេចបាននូវការប្ដេជ្ញាចិត្តឱ្យមានអព្យាក្រឹតកាបូនឬក៏មាន ការអភិរក្សធនធានធម្មជាតិ ការអភិរក្សធនធានទឹក ការកាត់បន្ថយកាកសំណល់ជាដើម។

ហើយរាល់ឆ្នាំអ្នកខាងវិស័យឯកជនត្រូវមានការរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវទាក់ទងនឹងកិច្ចព្រមព្រៀងបៃតងរបស់គាត់ ឬក៏ទាក់ទងជាមួយនឹងរឿងនិរន្តរភាព​។ បើយើងទាក់ទងជាមួយនឹងគោលនយោបាយវិញ បើយើងមើលទិដ្ឋភាពក្នុងអាស៊ាន តាមពិតការលើកនូវគំនិតផ្តួចផ្តើមនៃ ASEAN Green Deal ឬក៏កិច្ចព្រមព្រៀងអាស៊ានហ្នឹងគឺស្របគ្នាជាមួយនឹងរបត់ថ្នាក់តំបន់ ដែលនៅក្នុងតំបន់ហ្នឹងយើងមានការប្តេជ្ញាចិត្តដើម្បីសម្រេចបានទៅលើការប្តេជ្ញាចិត្ត សម្រេចនូវអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ឬក៏២០៦០ទៅតាមប្រទេសនីមួយៗ។ រីឯគោលនយោបាយក្នុងប្រទេសហ្នឹងក៏ដូចគ្នាដែរនៅក្នុងប្រទេសមួយៗមានគោលនយោបាយដែលដាក់ចេញដែរ ហើយលើកជាជាក់ស្ដែងវិញ សម្រាប់កម្ពុជា យើងមានគោលនយោបាយ យើងមានយុទ្ធសាស្ត្រ យើងមានផែនការច្រើន។

ឧទាហរណ៍ដូចជាយុទ្ធសាស្ត្ររយៈពេលយូរអង្វែង ដើម្បីសម្រេចអព្យាក្រឹតកាបូន ឆ្នាំ២០៥០ ដែលប្រទេសកម្ពុជាបានផ្ញើជូនអង្គការសហប្រជាជាតិ ហើយមានការប្ដេជ្ញាចិត្តក្នុងការសម្រេចកាត់បន្ថយនូវឧស្ម័នផ្ទះកញ្ចក់ ឬអង់គ្លេសហៅថា «National determine contribution» យើងក៏មានហើយក៏យើងមានគោលនយោបាយទាក់ទងនឹងកិច្ចការពារអភិរក្សធនធានធម្មជាតិជីវៈចម្រុះ មានការប្រឹងប្រែងសម្រេចនូវគោលដៅ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ហើយយើងមានច្បាប់វិនិយោគថ្មីគឺមានការលើកទឹកចិត្ត ដូចជាការអនុគ្រោះពន្ធទៅលើការវិនិយោគមួយដែលចូលរួមចំណែកដល់ការសម្រេចបាននូវ គោលដៅការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងក៏ដូចជាការអភិវឌ្ឍបៃតងផងដែរ។

យើងមានគោលដៅអភិវឌ្ឍន៍របស់យើងហើយក៏មានយុទ្ធសាស្រ្តចតុកោណ ដែលបន្តិចទៀតបញ្ចកោណហើយការអនុវត្តនូវគោលនយោបាយបញ្ចកោណ។​​ ដំណាក់កាលបន្ទាប់គឺប្រាកដជាមានការគិតគូរ ព្រោះនៅព្រមព្រៀងកិច្ចបៃតងផងដែរ។ អ៊ីចឹងនិយាយមែនទែនគោលនយោបាយមានស្រាប់ក៏ប៉ុន្តែយើងត្រូវការយន្តការនិងការអនុវត្តថាយើងអនុវត្តបន្តទៀតរបៀបម៉េច? ហើយជំរុញភាពជាដៃគូររវាងវិស័យឯកជនជាមួយសាធារណៈយើងត្រូវធ្វើដូចម្ដេចហើយយើង ហើយតួនាទីរបស់អង្គការស៊ីវិលហ្នឹងដូចម្តេច ហើយបុគ្គលប្រជាជនហ្នឹងដូចម្ដេច អ៊ីចឹងយើងមានគោលនយោបាយជាច្រើនមានប៉ុន្តែយន្តការនៃការអភិវឌ្ឍនិងមានការងារច្រើនដែរ។ អ៊ីចឹងជាគំនិតផ្ដួចផ្ដើមគឺល្អមែនទែនប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើការគិតគូរហើយមានការចូលរួមចំណែកពីគ្រប់វិស័យនិងវិស័យឯកជន វិស័យសាធារណៈនិងប្រជាជនទាំងអស់គ្រប់ៗរូបផងដែរ។

សំណួរទី៣៖ បើតាមការស្រាវជ្រាវ ក៏ដូចជាការដឹងឮតៗមក យើងឃើញថាមាននូវការបង្កើតឡើងនូវទស្សនទានពាក់ព័ន្ធទៅនឹង «ASEAN Green Deal» នេះ នៅក្នុងទស្សនទានក៏នោះផងដែរ ក៏មានការជំរុញឱ្យមានការបង្កើតឡើងនៅ«តំបន់សេដ្ឋកិច្ចបៃតង»។ ជាបឋម ថាតើអ្វីជា«តំបន់សេដ្ឋកិច្ចបៃតង» ហើយពាក់ព័ន្ធទៅនឹងតំបន់សេដ្ឋកិច្ចបៃតងនេះផងដែរ វានឹងផ្ដល់ជាសារៈសំខាន់អ្វីខ្លះដល់ការលើកកម្ពស់និងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានជាពិសេសពាក់ព័ន្ធទៅនឹងបរិបទក្នុងការងើបឡើងវិញនៃពីវិបត្តិកូវីដ១៩? 

ទាក់ទងជាមួយនឹងការបង្កើតទស្សនទានហ្នឹង ខ្ញុំគិតថាក្រុមការងារគាត់គិតហើយគាត់ចង់បង្ហាញពី ទីមួយគឺ៖ ទាក់ទងនឹងតំបន់សេដ្ឋកិច្ចបៃតង ប្រហែលជាអាចជាគំរូមួយរូបក្នុងការបង្កើតតំបន់មើលគំរូសម្រាប់ ភ្ជាប់រវាងប្រទេសនៅក្នុងអាស៊ានឱ្យភ្ជាប់គ្នាទៅវិញទៅមដើម្បីជំរុញនូវការធ្វើពាណិជ្ជកម្ម ការជំរុញនូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ហើយរឿងសំខាន់មួយទៀតគឺយើងចាប់ផ្ដើមតំបន់បៃតងនៅតែនិយមន័យនៃការកំណត់តំបន់បៃតងរបៀបម៉េច? ខ្ញុំគិតថាការបង្កើតតំបន់បៃតងគឺ គេមើលទៅឃើញថាប្រទេសខ្ញុំអាចធ្វើបានដូចម្តេចខ្លះទាក់ទងទៅនឹងតំបន់បៃតងហ្នឹង។

ខ្ញុំគិតថា បើគេបង្កើតជាតំបន់បៃតងហ្នឹង គេអាចមើលទិដ្ឋភាពផ្សេងៗ ទាក់ទងទៅនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងតំបន់អភិវឌ្ឍន៍នោះ យើងប្រើថាមពលសូឡាហើយនៅក្នុងប្រទេសខ្លះគាត់មានប្រភពថាមពលThermalដែលជាប្រភពថាមពលកម្តៅចេញពីដីមក ហើយប្រភពថាមពលផ្សេងទៀតដែលមាននិរន្តរភាពនិងមិនមានការបំពុល និងទិដ្ឋភាពនៃការប្រើប្រាស់ថាមពល។ រីឯទាក់ទងនឹងការគ្រប់គ្រងសំរាមវិញយើងអាចមានការគ្រប់គ្រងសំរាមតាមប្រព័ន្ធចក្រាមួយ ដែលវិលជុំ កាត់បន្ថយកាក់សំណល់តាមដែលអាចធ្វើទៅបាន ឬយើងប្រើវិធីសាស្ត្រដែលយើងហៅថាប្រើប្រាស់ឡើងវិញ «Recycle» និងព្យាយាមកាត់បន្ថយ «Reuse»។ ឧទាហរណ៍ដូចជាការប្រើប្រាស់កែវទឹក របស់ណាដែលមិនទៅជាកាកសំណល់ អ៊ីចឹងវាមានការកាត់បន្ថយសំណល់ និងការព្យាយាមប្រើប្រាស់ឡើងវិញ ឬក៏របស់ដែលទៅជាសំណល់ហើយយើងព្យាយាមប្រើប្រាស់ឡើងវិញផងដែរ។ នេះទាក់ទងជាមួយនឹងទិដ្ឋភាពនៃការគ្រប់គ្រងសំរាម។

យើងមានសេដ្ឋកិច្ចចក្រាទាក់ទងនឹងការប្រើអំពូល មានទិដ្ឋភាពច្រើន វិធីសាស្ត្រច្រើនក្នុងការកាត់បន្ថយកាកសំណល់ក៏ដូចជាការប្រើប្រាស់ថាមពល ដែលគ្រាន់តែជាឧទាហរណ៍ ហើយយើងព្យាយាមឱ្យមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ទាក់ទងជាមួយdegitalisation នៅក្នុងsystemមានការប្រើប្រាស់ប្រព័ន្ធឌីជីថលមួយ យើងមានគំរូកន្លែងខ្លះគាត់ប្រើdegitaliseច្រើន ហើយពេលប្រើវាជួយសន្សំថាមពល វាជួយសន្សំកម្លាំង វាជួយការពារបរិស្ថាន នេះគឺជាទិដ្ឋភាពផ្សេងៗដែលយើងគិតគូរបាន។ ជួនកាលកន្លែងខ្លះការឌីហ្សាញអគារយើងប្រើប្រព័ន្ធដែលមានខ្យល់ចេញចូលច្រើនយើងអត់ប្រើថាមពលច្រើនផងដែរ ហើយបរិយាកាសនៃការធ្វើការហ្នឹង គឺវាជួយដល់អ្នកធ្វើការនៅហ្នឹង គាត់មានផាសុកភាពល្អ។​

វាជា​ម៉ូដែលច្រើនដែលគេអាចធ្វើទៅបានដែលថាពេលខ្លះកន្លែងហ្នឹង ប្រទេសខ្លះសឹងតែCarbon Neutral​តែម្តង ថាមពលដែលគាត់ប្រើប្រាស់គឺជាថាមពលដែលកកើតឡើងវិញសុទ្ធ ដែលយើងមានគំរូនៅប្រទេសជាច្រើនដែលគេបានធ្វើរួចទៅហើយ។ ពេលឃើញថាវាអាចជំរុញដល់ការងើបឡើងសេដ្ឋកិច្ចមិចបានដែរ នៅពេលដែលយើងភ្ជាប់បង្កើតឡើងនៃសេដ្ឋកិច្ចបៃតងហើយ ទាក់ទងនឹងការផ្សារភ្ជាប់ជំរុញការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ឱ្យកាន់តែមានសមាហរណកម្ម អ៊ីចឹងវាជំរុញឱ្យមានការវិនិយោគថែមច្រើនយើងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច វាបង្កើតការងារ វាក៏ចូលរួមចំណែកទៅដល់ការមាននវានុវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល ជួយដល់បរិស្ថាន ការជួយឱ្យសេដ្ឋកិច្ចមានភាពចម្រុះច្រើនថែមទៀត។ ក្រៅពីហ្នឹងទេ វាជួយយើងមានភាពធន់ទ្រាំ ឧទាហរណ៍ ការងាកចេញពីការប្រើប្រាស់ fossil fuel ដូចជាប្រេងសាំង ងាកចេញប្រភពដែលមកពីហ្វូស៊ីលទៅជាប្រភពថាមពលដែលអាចកកើតឡើងវិញហ្នឹង វាអាចជួយបង្វែរពីការពឹងផ្អែកទៅលើថាមពល។ អ៊ីចឹងវាជួយកុំឱ្យងាយរងគ្រោះនៃពេលការធ្លាក់ចុះនៃតម្លៃទីផ្សារ។

នៅពេលដែលយើងសង្កេតឃើញថានៅពេលដែលមានវិបត្តិសង្គ្រាមលើពិភពលោកកើតឡើង ការផ្គត់ផ្គង់ប្រេងមកពីខាងតំបន់រុស្ស៊ីមកកាន់តំបន់យើងហ្នឹង វាជួបបញ្ហា អ៊ីចឹងធ្វើឱ្យប៉ះពាល់តំបន់ អញ្ចឹងការងាកមករកប្រភពដែលអាចកកើតឡើងវិញនិង ជួយកាត់បន្ថយដល់បញ្ហាហានិភ័យហ្នឹងផងដែរ ហើយរឿងសំខាន់ទៀតយើងអភិវឌ្ឍមួយគិតរឿងតំបន់សេដ្ឋកិច្ចបៃតងហ្នឹងវាចូលរួមចំណែកទៅដល់បរិយាកាស មិនមានការបំពុលខ្យល់ វាជួយដល់សុខភាព វាជួយកាត់បន្ថយការចំណាយច្រើន ហើយនឹងទាក់ទងទៅនឹងការកាត់បន្ថយការបំពុលទឹក ទាក់ទងជាមួយនឹងសុខុមាលភាពប្រជាជន ហើយនឹងទិដ្ឋភាពផ្សេងៗជាច្រើន ដែលយើងអាចមើលតាំងពីសេដ្ឋកិច្ច សង្គម បរិស្ថាន យើងពិនិត្យមើលនិងសង្កេតឃើញ ដោយគិតជាតម្លៃលុយវិញគឺវាច្រើនបើសិនជាយើងចង់ធ្វើបែបបរិមាណវិស័យ។ 

សំណួរទី៤៖ លោកបណ្ឌិតបានលើកឡើងជាច្រើនពាក់ព័ន្ធទៅលើសក្តានុពលនៃកិច្ចព្រមព្រៀងបៃតងអាស៊ាននៅក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ភាពបៃតងនៅក្នុងតំបន់អាស៊ានក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។ បើតាមការយល់ឃើញរបស់លោកបណ្ឌិតដែលក្នុងនាមជាអ្នកវិភាគក៏ដូចជាអ្នកអង្កេតការណ៍ តើការបង្កើតបាននូវកិច្ចព្រមព្រៀងបៃតងអាស៊ាននឹងផ្តល់នូវកាលានុវត្តភាពអ្វីខ្លះចំពោះកម្ពុជា ក្នុងនាមជាអ្នកផ្តួចផ្តើម ហើយលើសពីនេះក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ? 

សំណួរហ្នឹងគឺសំណួរដែលល្អហើយចាប់អារម្មណ៍មែនទែន ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាអ្នកធ្វើគោលនយោបាយថា តើគំនិតផ្ដួចផ្ដើមនេះសំខាន់របៀបម៉េច? ប្រាកដណាស់សម្តេចនាយករដ្ឋមន្ត្រី ដែលលោកបានលើកឡើងនេះគឺមានចក្ខុវិស័យវែងឆ្ងាយ បានដឹងថាផលប្រយោជន៍អ្វី ដែលយើងត្រូវការសម្រាប់យើងជាប្រជាពលរដ្ឋទូទៅ ជួនកាលគាត់មិនបានចាប់អារម្មណ៍ថាម៉េចបានវាសំខាន់។ តាមការសង្កេតរបស់ខ្ញុំ តាមការវិភាគ និងបទពិសោធន៍កន្លងមក វាដើរតួនាទីសំខាន់ច្រើន ដែលយើងលើកមុនទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍រឿងបរិស្ថាន ផលប្រយោជន៍សង្គម ខាងនយោបាយហ្នឹងក៏វាសំខាន់ដែរហើយវាជួយមែនទែន ជួយកម្ពុជាយើងដើរទៅរកទិសដៅនៃការអភិវឌ្ឍមួយ ដែលមានភាពបៃតង មានភាពស្អាត មាននិរន្តរភាព មានភាពធន់ ហើយនិងមានបរិយាប័ន្ន។

ផែនការអភិវឌ្ឍន៍នេះគឺវាវែងឆ្ងាយហើយមែនទែននិរន្តរភាពហ្នឹងគឺវាវែងឆ្ងាយហើយ។ ហេតុផលបន្តលម្អិតបន្ថែមទៀតនោះគឺ ទីមួយគឺយើងមានភាពបត់បែនទៅតាមរបត់សកលពីព្រោះពិភពលោកគឺដើរទៅទិសខាងហ្នឹងហើយ។ គេគិតគូររឿងបរិស្ថាន ការអភិវឌ្ឍមួយដែលមានភាពយូរអង្វែង ព្រោះអីបើយើងមិនគិតគូរពីបរិស្ថាន ងាយថាយើងធ្វើការអភិវឌ្ឍដោយយកបំពុលខ្យល់។  អ៊ីចឹងពេលដែលមេឃសុទ្ធតែផ្សែងបំពុលវាប៉ះពាល់ដល់សុខភាព ហើយការប៉ះពាល់ដល់សុខភាពសង្គមមួយប្រជាជនប្រាកដជាមិនអាចមានសុខភាពល្អការអភិវឌ្ឍមិនបានវែងឆ្ងាយនោះទេ។

អ៊ីចឹងរដ្ឋាភិបាលតាមរយៈចក្ខុវិស័យនេះយើងឃើញថាជាការអភិវឌ្ឍមួយដែល មានរយៈពេលយូរអង្វែង គឺយើងមានភាពបៃតងមានភាពស្អាតនិងជួយដល់សុខភាព ដល់សង្គមទាំងមូល ហើយរបត់ជាសកលវិញតាមរយៈមានការសហការជាមួយខាងEU ខាងអាស៊ានហ្នឹងគឺជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអឺរ៉ុបហ្នឹងគឺទីបី ហើយថាទិសដៅនៃប្រទេសអឺរ៉ុបនិងក៏ដូចជាប្រទេសផ្សេងៗ នៅលើពិភពលោកហ្នឹងគេដើរទៅរកទិសដៅមួយដែលគិតគូរអំពីការចូលរួមចំណែកការការពារផែនដី ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ហ្នឹង​។ អ៊ីចឹងគេប្រើទាំងវិធីសាស្ត្រការលួងលោមក៏ដូចជាការប្រើកម្លាំងសង្កត់ផងដែរប្រើទណ្ឌកម្ម។ ប្រទេសកម្ពុជាយើងនាំចេញនូវស្បែកជើង ផលិតផលខោអាវផ្សេងៗទៅអឺរ៉ុប ដល់ពេលអឺរ៉ុបដាក់ទណ្ឌកម្មទៅលើអ្នកវិនិយោគរបស់គេថាឱ្យមិនយកផលិតផលណា ដែលផលិតនូវការប្រើប្រាស់ថាមពលកខ្វក់ទេ ថាមពលផ្អែកទៅលើហ្វូស៊ីលប្រភេទធ្យូងថ្មហ្នឹង។

អ៊ីចឹងទេ ឬគេដាក់ពន្ធឡើង ដោយនេះជាបន្ទុកសេដ្ឋកិច្ចដ៏ធំមួយដែលជាក់ស្តែងតែម្តង លើការនាំចេញរបស់យើងនៅពេលហ្នឹងគឺបាត់បង់នូវការប្រកួតប្រជែង ដោយមានការដាក់ទណ្ឌកម្មខ្លាំងទៀតដូចជាយើងមានការគេចាប់ផ្តើមជជែកលើការដាក់ពន្ធទៅលើផលិតផលដែលផលិតឡើងដោយមានការបំពុលបរិស្ថាន គេក៏ចាប់ផ្តើមមានគោលនយោបាយហ្នឹងហើយ។ បើយើងពឹងផ្អែកខ្លាំងទៅលើផលិតផលនិងការអនុវត្តពីមុនដែលប្រើប្រាស់នូវថាមពលអត់ស្អាត នាំឱ្យវាប៉ះពាល់ខ្លាំងហើយយើងបត់អត់ទាន់។ រឿងទីពីរគឺកម្ពុជាយើងពីមុន គឺជាប្រទេសតែងទទួលជំនួយពីគេ យើងតែងធ្វើការងារទទួលហើយធ្វើតាមគេប៉ុន្ដែថ្មីៗនេះកម្ពុជាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ដូចជា នៅអាស៊ាននឹងធ្វើជាChairman កម្ពុជាយើងបានទទួលជោគជ័យយ៉ាងឧត្តុង្គឧត្តមហើយយើងបានដើរតួនាទីជាអ្នកដឹកនាំវិញ  ប្រែខ្លួនពីប្រទេសតូចតាចចាំស្ដាប់គេវិញក៏យើង អាចមានកន្លែងខ្លះអាចដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់ផងដែរ តែតួនាទីកម្ពុជាយើង រឿងភាពជាអ្នកដឹកនាំនិងការប្រែប្រួលអាកាសធាតុ ភាពបៃតង និងរឿងបរិស្ថានហ្នឹងយើងធ្វើបាន។

យើងឃើញមានភាពលេចធ្លោរយៈពេលប៉ុន្មានឆ្នាំចុងក្រោយហ្នឹង ហើយពេលអ៊ីចឹងយើងឃើញមានភាពទាក់ទាញវិនិយោគិនដែលគេមកពីប្រទេសថ្មីៗលើដីកម្ពុជាជាតារាមួយ ទាក់ទងជាមួយការអភិរក្សឬអភិវឌ្ឍបៃតងយើងឃើញមានក្រុមហ៊ុនមកស៊ីញ៉េដើម្បីទិញកាបូនដែលចេញពីការអភិរក្សព្រៃឈើរបស់កម្ពុជាយើងអាចលក់ឱ្យគេបាន ឥឡូវទៅជាអ្នកនាំមុខមួយ មានតួនាទីក្នុងការដឹកនាំក្នុងតំបន់ក៏ដូចជាតួអង្គមួយក្នុងសំខាន់ក្នុងពិភពលោកដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាការប្រឹងប្រែងនៅក្នុងការអភិរក្សជីវៈចម្រុះដែរ។ នេះកត្តាដែលយើងឃើញយ៉ាងច្បាស់លាស់តែម្ដងហើយពេលឥឡូវមុនពេលពួកយើងកំពុងជជែកនេះ មានក្រុមហ៊ុនមិនតិចទេទាក់ទងជាមួយរដ្ឋាភិបាលដើម្បីសុំទិញកាបូន ឬធ្វើកិច្ចសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងមាត្រាទី៦ គឺយើងព្យាយាមចរចាដើម្បីទិញកាបូនពីប្រទេសកម្ពុជាយើងដែលប្រទេសកម្ពុជាយើងហ្នឹងមានការសហការល្អជាមួយនឹងដៃគូអន្តរជាតិក្នុងការការពារអភិរក្សព្រៃឈើ ក្នុងការផលិតរឿងកាបូន យើងក៏នឹងសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ខ្លួន។

បើប្រយោជន៍ថ្មីៗផ្សេងៗទៀតគឺការចាប់ឱកាសក្នុងការវិនិយោគបែបនវានុវត្តន៍ទៅលើបច្ចេកវិទ្យាថ្មីៗដែលប្រទេសលើលោកប្រទេសជុំវិញហ្នឹងគេបានប្រើ យើងព្យាយាមយកបច្ចេកវិទ្យាណាដែលយើងប្រើបានតែក្នុងប្រទេសកម្ពុជានិងក្នុងបរិបទយើងឬ មួយទៀតអាចកៀងគរនៅវិនិយោគិនដែលធ្វើការផលិត និងវិនិយោគលើវិស័យទាំងអស់ហ្នឹង។ ឧទាហរណ៍ការផលិត ប្រភេទអាគុយសម្រាប់ប្រើសូឡា ដែលជាឧទាហរណ៍មួយដែលយើងមកផលិតនៅស្រុកខ្មែរ នឹងអាចផ្ដល់ការងារឱ្យចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសយើងឱ្យកាន់តែបានទូលំទូលាយច្រើន។

ហើយមួយទៀតយើងអាចធ្វើ digitalisation ដោយប្រែខ្លួនទៅជាសង្គម ឬក៏ប្រទេសមួយដែលមានលក្ខណឌីជីថលហ្នឹង តាមរយៈការប្រឹងប្រែងរបស់រដ្ឋាភិបាលក៏ដូចជាការសហការជាមួយដៃគូវិនិយោគវិស័យឯកជន ពីព្រោះវិស័យឯកជននៅមានធនធានច្រើន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ហើយមានគុណសម្បត្តិ និងចំណុចល្អច្រើនផ្សេងទៀតដែលយើងអាចទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ដែលខ្ញុំលើកហើយ ទាក់ទងនឹងការបានខ្យល់ស្អាត ការដកដង្ហើមរាល់ថ្ងៃយើងអត់ដឹងថាប្រទេសកម្ពុជាយើងមានខ្យល់ល្អដក ពេលយើងទៅដល់ប្រទេសមួយដែលយើង យើងដកខ្យល់ទៅចាប់ផ្តើមអាឡ័កស៊ីហើយយើងធ្វើទុក្ខច្រមុះទើបយើងដឹងថាកម្ពុជាសំណាងដែលមានខ្យល់ស្អាត ហើយយើងទឹកស្អាតទឹកដែលមិនមានការបំពុល យើងអាចបរិភោគបាន និងទឹកដែលយើងអាចចុះទៅហែលបានហ្នឹងគឺជារឿងសំណាងទេយើងមើលមិនឃើញ។

អ្វីដែលធម្មជាតិផ្តល់ឱ្យយើងហ្នឹង  យើងគិតថាអ្វីដែលមិនមានតម្លៃប៉ុន្តែតាមពិតវាជាតម្លៃជាច្រើនសម្រាប់យើង ហើយចូលរួមចំណែកមួយទៀតយើងកាត់បន្ថយការផលិតសំរាម ដែលមានបច្ចេកវិទ្យាសម្រាប់ដុតសំរាមបំលែងទៅជាថាមពល សុទ្ធតែជាបច្ចេកវិទ្យាជួយទៅដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន មានការវិនិយោគផ្សេងៗជាច្រើននៅក្នុងផ្នែកទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើនរួមទាំងវិស័យកសិកម្ម និងវិស័យនានា ដែលកម្ពុជានឹងអាចទទួលបាននូវប្រយោជន៍ ដែលយើងមិនអាចពន្យល់លម្អិត ដែលនិយាយពីប្រយោជន៍ហ្នឹង គឺយើងអាចគិតទាំងលក្ខណជាគុណភាពក៏ដូចជាបរិមាណដែលយើងអាចធ្វើទៅបានទាក់ទងទៅនឹងផលប្រយោជន៍។ ឧទាហរណ៍ គោលនយោបាយរយៈពេលយូរអង្វែងនិងការប្រែប្រួលអាកាសធាតុរយៈពេល២០៥០ យើងឃើញមានការគណនាទាក់ទងនឹងសេដ្ឋកិច្ចបានច្រើន ទាក់ទងនឹងការផ្តល់ការងារ ទាក់ទងជាមួយនឹងការអភិរក្សធនធានធម្មជាតិ ចំណូលសេដ្ឋកិច្ចតែម្តងនៃការអភិរក្សនិង ជារួមយើងមានផលប្រយោជន៍ច្រើនទាក់ទងទៅនឹងគំនិតធ្វើតាមទាំងអស់ហ្នឹង៕

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានក្រុមហ៊ុន Vriens & Partners ប្រចាំនៅកម្ពុជា និងជាទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031